ព័ត៌មានជាតិ

ពិធី​គោរព​ វិញ្ញាណ​ក្ខន្ធ​ព្រះសព ព្រះឥន្ទមុនី​ អ៊ុក​ មុត​ ព្រះមេគណខេត្តបាត់ដំបង

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ត្រីរាជ​ការនៃ​មន្ទីរធម្មការ និងសា​សនាខេត្តបន្ទាយមានជ័យ ទាំង​មន្ត្រី សាលា​គណខេត្ត ​ព្រះមន្ត្រីសង្ឃ សាលា​អនុគណទាំង៩ស្រុក ក្រុង ព្រះចៅអធិការ​ គ្រប់​វត្តនិ​ងគណៈ​គ្រប់គ្រង​សាលាពុទ្ធិកវិទ្យាល័យ​សម្ដេចជា​ស៊ីម​ ដែ​លបាននិមន្តអញ្ជើញទៅ​ គោរពវិញ្ញា​ណក្ខន្ធ​ ឧទ្ទិស​បង្សុកូល​ប្រគេនដល់ ព្រះសព​ ព្រះឥន្ទ​មុនី​ អ៊ុក​ មុត​ ព្រះរាជាគណៈថ្នាកលកិត្តិយស​ ព្រះ សង្ឃកិច្ចកោសល​ ព្រះមេគណខេត្តបាត់ដំបង​ ដែលបានទទួល​ អនិច្ចកម្ម​នាថ្ងៃសៅរ៍ទី១៩ ខែ​កក្កដា ឆ្នាំ២០២៥ វេលាម៉ោង​ ៧:០០នាទីយប់ក្នុងជន្មាយុ៨៨ព្រះវស្សាដោយរោគាពាធ នាវត្តពោ​ធិ៍វាលសង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ លោក​ បៀវ​ ថាន ប្រធានមន្ទីរធម្មការនិ​ងសាសនាខេត្តបន្ទាយមានជ័យ​ក៏បានប្រគេន​ នូវសាររំលែ​កទុក្ខចំ​ពោះសាលា​គណខេត្តបាត់ដំ​បងនិងក្រុមញាតិ​ព្រះ​សព​ ដែលមា​នខ្លឹមសារបញ្ជាក់ថា​ ស្ថិតនៅក្នុងឱកាស​ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះក្នុងនាមជាមន្ទីរធម្មការ​ និងសាស​នាខេត្តបន្ទា​យមានជ័យ​ និងក្នុងនាម​លោកផ្ទាល់​ ក៏សូ​មចូលរួមរំលែកម​រណៈទុក្ខ ដ៏សែនវិយោគនេះ​ ដោយ​សេចក្ដីស្រណោះអាឡោះអាល័យជា​ទីបំផុត​ រួមជាមួយព្រះមន្ត្រីសង្ឃ​ សាលាគណ​ អាចារ្យគ​ណៈកម្មការពុទ្ធបរិស័ទ​ និងក្រុមគ្រួសារ​នៃព្រះអង្គដែល​បាត់​បង់នូវព្រះ​បិតា​ សង្ឃខេត្តបាត់ដំបង​ ដែល​បានរួម​ចំណែកយ៉ាង​សកម្ម​ នៅក្នុង​ការលើកស្ទួយតម្លៃ​ នៃព្រះពុទ្ធសាស​នានិងសង្គម​ជាតិប្រកប​ដោយស្មារតីទទួល​ខ្ពស់​។ ចំ​ពោះការបាត់បង់​ ព្រះឥន្ទ្រមុនី​ អ៊ុក​ […]

ព័ត៌មានជាតិ

អង្កការ​សាម៉ារីតាន់ភឺស​ តាមរយៈ​គណកម្មាធិកា​គ្រិស្ទបរិស័ទ​ ខេត្តបន្ទាយមានជ័យ​ បានផ្តស់​អំ​ណោ​យដល់​ ប្រជាពលរដ្ឋ​ភាសសឹក

ខេត្តបន្ទាយមានជ័យ៖អង្គការសាម៉ារីតាន់​ភឺស​ តាមរយៈក្រុមជំនុំ​ មេតូឌីស្ទ​ បានសហ​ការជា​មួយគ​ណៈកម្មាធិ​ការគ្រិស្តប​រិស័ទខេត្តបន្ទា​យមានជ័យបាន​ ធ្វើការផ្តល់ក​ញ្ចប់អំ​ណោយ​ជូនដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែ​លជាជនភៀ​សសឹក​ បានជម្លៀសចេ​ញពីតំ​បន់ព្រំដែន​ ជម្លោះខ្មែរ​ សៀម​ ហើ​យក៏​គាត់​បានមកស្នាក់បី​ លើទីទួលសុវត្ថិ ។ពិធីនេះដែរក៏មានការចូលរួម​ ពីសំណាក់លោកជំទាវ​ នួម​ សុភ័ណ​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរង ខេត្តផងដែរ លោក​ គឹម​ វិវឌ្ឍ​ន៍​ ប្រធានក្រុមមេតូឌីស្ទ​ និងជា​ អនុប្រធានគណៈកម្មាធិការគ្រិស្តបរិស័ទ​ ប្រចាំ​ខេត្តបន្ទាយ​មានជ័យ​ បានបញ្ជាក់ថា​ អង្គការ​សាម៉ារីតាន់ភឹស​ បានផ្តល់នូវអំណោយជាកញ្ចប់ ដល់​បងប្អូនប្រជា​ពលរដ្ឋភៀសសឹក​ ដែលកំពុងជួបការ​លំបាក​ សរុបចំនួន​ ២២០០កញ្ចប់​ និងបា​នធ្វើកា​របែងចែក​ ចំនួន​ ៤កន្លែង​ នៅក្នុងខេត្ត។​ ដោយឡែក​ សម្រាប់​ការបែងចែក​ ក្នុងស្រុកអូរ​ជ្រៅនៅ​ថ្ងៃនេះ​ មានចំនួន​ ១២២២​កញ្ចប់​ ដោយក្នុងម្នាក់ៗ​ ទទួលបានអង្ករ​ ១០គីឡូក្រាម​ ទឹកសុទ្ធ២យួរ​ ឃីត១ធុង រីឯសម្រាប់កុមារក្មេងៗ​ មានការបែងចែកជូនជានំនិងសម្លៀកបំពាក់។ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរង […]

ព័ត៌មានជាតិ

ឯកឧត្ដម ឌិត ទីណា នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ជនភៀសសឹកជាង១០០០គ្រួសារ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារដែលជម្លាសខ្លួនពីតំបន់សមរភូមិមុខនៅឧត្តរមានជ័យ មកទីតាំងសុវត្ថិភាព នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម ឌិត ទីណា បានលេីកឡេីងថា កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាត្រូវការសន្តិភាព ។ ឯកឧត្ដម បញ្ជាក់ ថា ក្រោយកិច្ចចរចារវាងភាគីទាំងពីរកម្ពុជា-ថៃដែល ប្រទេសម៉ាឡេស៊ី ជាប្រធាននៃកិច្ចប្រជុំនេះក៏ទទួលបានលទ្ធផលផ្លែផ្កានៃការបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកងទ័ពទាំងពីរ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ ។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏យើងត្រូវនៅរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ សូមពុកម៉ែ បងប្អូនស៊ូទ្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ ឯកឧត្ដម ឌិត ទីណា បញ្ជាក់ថា […]

ព័ត៌មានជាតិ

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក ឃ្លោក នួយ អភិបាលរង ខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក និងបាននាំយកអំណោយរបស់សប្បុរសជនមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ ដោយមានការចូលរួមពី អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកាស.ស.យ.ក. ស្រុក នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលស្រុកភ្នំស្រុក ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់បុគ្គលិកសុខាភិបាលស្រុកទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល «ចាត់ទុក មន្រ្តីសុខាភិបាល គឺជាកងទ័ពអាវស ដែលឈរនៅជួរក្រោយ បន្ទាប់ពីកងទ័ពក្នុងភារកិច្ចមើលថែសុខភាពប្រជាជននៅក្នុងកាលៈទេសៈនៃការប្រយុទ្ធ ដើម្បីការពារទឹកដី»

(ខេត្តឧត្តរមានជ័យ) ស្របពេលដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យនៅមណ្ឌលសុខភាពស្រីស្នំ សួរសុខទុក្ខមន្រ្តីសុខាភិបាល និងប្រជាជននៅតាមទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមនូវតែបន្តឆ្លៀតចូលរួមចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។ នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ បានប្រៀបមន្រ្តីសុខាភិបាលទាំងអស់ ដូចជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ ដែលត្រូវខិតខំទ្រោលសភាពការណ៍ ដោយធានាឱ្យមានសេវា ២៤ម៉ោង ប្រកបដោយគុណភាពសម្រាប់ថែទាំ និងព្យាបាលជំងឺជូនប្រជាជន និងកងទ័ព និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តរវីរៈភាពនេះរហូតដល់ស្ថានការណ៍បានត្រឡប់មករកភាពប្រក្រតីវិញទាំងស្រុង។ ជាមួយគ្នានោះដែរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីចំនុចសំខាន់៣ ដែលអ្នកដឹកនាំត្រូវមាន គឺ ចក្ខុវិស័យ យុទ្ធសាស្រ្ត និង មធ្យោបាយ។ នៅក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអ្នកដឹកនាំសុខាភិបាលទាំងអស់ ឱ្យប្រើប្រាស់មធ្យោបាយដែលមានលក្ខណៈប្រកដប្រជា ជាក់ស្តែង ខិតទៅភាពត្រឹមត្រូវ ហើយអាចនាំក្រុមការងារទៅការសម្រេចចក្ខុវិស័យ ៕

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍ប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។ លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានបន្តអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាទាន់បើកប្រាក់ខែ […]

ព័ត៌មានជាតិ

ពិធី​សម្ពោធ​ឆ្លង​ រទេះ​សាឡី​ និង​ ឈាបនដ្ឋាន​ ក្នុង​វត្តឬស្សីក្រោក​ ស្រុក​ មង្គលបូរី​

(បន្ទាយមានជ័យ) រទេះសាឡី​ ចំនួន២គ្រឿងថ្មីស្រឡាង​ និង​ ឈាបនដ្ឋាន​ ស្ថិតនៅវត្តឫស្សីក្រោក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង​ នាព្រឹកថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ​២០២៥​ ។ដែលរទេះសាឡីទាំង​ ២គ្រឿងនេះគឺជា​ សទ្ធា​ជ្រះថ្លា​របស់ឯកឧត្ដមអ្នកឧកញ្ញ៉ា​ នូ​ ស៊ីថា​ និងលោកជំទាវ​ សុខ​ សុភា​ ហើយត្រូវបានធ្វើការបែងចែក​ ទុកសម្រាប់ប្រើប្រាស់ជាទូទៅ​ ក្នុងវត្តឬស្សីក្រោក​ ១គ្រឿង​ សម្រាប់ប្រើប្រាស់នៅវត្តកោះកែវលង្ការាម​ ចំនួនមួយគ្រឿង។ បើតាមរបាយការណ៍របស់លោកគ្រូ​ យ៉ា​ ថន​ ដែលជាគណៈកម្មការវត្តបានឲ្យដឹងថា​ រទេះ​សាឡីនេះ​ មានទំហំ​ ដូចគបណ្តោយ​៩​ ម៉ែត្រ​ ទទឹង​ ២,៦០ម៉ែត្រ​ ផ្ទុកចំនួន​ ៩តោន​ មានក្បាលនាគបី​ កន្ទុយនាគបី​ ក្នុង១គ្រឿង​ ចំណាយអស់​ ២៥០០០។ ព្រះគ្រូសិរីមង្គល​ សំ​ វីរៈ​ ដែលជាព្រះគ្រូចៅអធិការវត្តឫស្សីក្រោក​ ព្រះអង្គឲ្យមាន​សង្ឃដីកា​ថ្លែង​ អំណរ ព្រះគុណ​ ចចំពោះម្ចាសសទ្ធា​ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនបង្កើត​ បានជាទ្រព្យសម្បត្តិរួមដូចជារទេះសាឡី​ និង​ឈាបនដ្ឋាន​ ដែលជាបំណងប្រាថ្នាជាយូរមកហើយសម្រាប់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប។ លោក​ […]

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចុះសួរសុខទុក្ខ បងប្អូនជនភៀសសឹកមកពីតំបន់សមរភូមិមុខ មកពីខេត្តឧត្តរមានជ័យ កំពុងស្នាក់នៅក្នុងទីសុវត្ថិភាព ក្នុងស្រុកភ្នំស្រុក

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចុះសួរសុខ បងប្អូនជនភៀសសឹកមកពីតំបន់សមរភូមិមុខ ខេត្តឧត្តរមានជ័យ កំពុងស្នាក់នៅក្នុមណ្ឌលសុវត្ថិភាព ក្នុងស្រុកភ្នំស្រុក ប្រមាណ៤០០គ្រួសារ។ ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម ឌិត ទីណា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយក្ដីនឹករលឹក។ ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនជនភៀសសឹក ដែលបានជម្លាសសូមរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូនគឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត […]

ព័ត៌មានជាតិ

ច្រកព្រំដែ​នអន្តរជាតិព្រំខេត្តប៉ៃលិន ប្រជាពលរដ្ឋខ្មែររា ប់ពាន់នាក់សម្រុកត្រឡប់មកស្រុកកំ​ណើ​តវិញ ក្រោម​ការយកចិត្តទុកដាក់​ពីរដ្ឋបាល​ខេត្ត

(ប៉ៃលិន) នៅច្រកទ្វារអន្តរជា​តិខេត្តប៉ៃលិន ប្រជាពលរ​ដ្ឋខ្មែរសម្រុក​វិលត្រឡប់ម​កស្រុកកំណើ​តវិញតាមច្រក​នេះ​រាប់​ពាន់នាក់ក្នុង​មួយថ្ងៃៗ ក្រោមការចុះស​ម្របសម្រួលពី​ថ្នាក់ដឹកនាំ​ក្នុងខេត្តប៉ៃ​លិ​ន។ លោក ប៉ិច ប៊ិន ប្រធាន​ការិយាល័យច្រក​ទ្វារអន្ត​រជាតិព្រំបានអោ​យដឹងថា រយះពី​រថ្ងៃនេះ​មានបង​ប្អូនប្រជា​ពលរដ្ឋដែល​វិលត្រឡប់ពី​ប្រទេសថៃរាប់​ពាន់នាក់ដោ​យមានកា​រយកចិត្ត​ទុកដាក់និ​ងចាំទទួលពី​ថ្នាក់ដឹ​កនាំនិងក្រុមកា​រងាររបស់រដ្ឋបា​លសាលាខេត្តប៉ៃលិន។ ក្នុង​ឱកាសជួបសំណេះ​សំណាលកា​លពីថ្ងៃចុងសប្តាហ៍នេះ​លោកជំ​ទាវ បាន ស្រីមុំ អភិបាលខេត្ត បានមាន​ប្រសាស​ន៍បញ្ជាក់ថា៖ ដោយសារស្ថា​នភាពព្រំដែ​នកាន់តែតឹ​ងតែង រដ្ឋបាលខេត្ត បានអំពាវ​នាវឱ្យបង​ប្អូនព​លករខ្មែរ ដែល​កំពុងធ្វើការនៅប្រទេ​សថៃ ត្រឡប់ម​កមាតុភូមិវិញ មុនពេលអាជ្ញា​ធរ​ថៃ បណ្តេ​ញចេ​ញ ឬធ្វើកា​រប្រមាថណា​មួយ ដោយ​រង់ចាំ​ទទួល​ទាំងអស់ឱ្យតែ​ជាជនជាតិខ្មែរ ទោះបី​ជាមាន​ឯកសារគ្រប់គ្រាន់ ឬមិន​មានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែង​នៅច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ខេ​ត្តប៉ៃលិន គឺមានបងប្អូនពលករ​ខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មក​កម្ពុជាវិញជា​រៀង​រាល់ថ្ងៃ ដោយ​រដ្ឋបា​លខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជី​វៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងកា​រស្នាក់នៅប​ណ្ដោះអា​សន្ន ការហូបចុក ​ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិល​ត្រលប់ទៅ​ស្រុកកំណើតវិញ ដោយឥត​គិតថ្លៃ ព្រមទាំងជួ​យរកការងារជូនបងប្អូនពលករផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្ដម ឌិត ទីណា ចុះសួរ​សុខ​ទុក្ខប​ងប្អូន​ដែល​ជម្លៀស​ពីតំ​បន់​សមរភូមិ​មុខ​ខេត្តឧត្តរមាន​ជ័យ មក​ទី​តាំង​សុវត្ថិភា​ព ក្នុងស្រុ​កថ្មពួក

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ​ខែកក្កដា ឆ្នាំ២​០២៥ ឯកឧត្ដម ឌិត ទី​ណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ​និងជាប្រធានក្រុ​មការ​ងាររាជ​រដ្ឋាភិបា​លចុះមូលដ្ឋា​នខេត្តបន្ទា​យមានជ័យ អមដំ​ណើរដោ​យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារ​ចុះមូល​ដ្ឋានស្រុកថ្មពួក ​បានអ​ញ្ជើញចុះ​សួរសុខទុក្ខ និងនាំយ​កអំណោ​យដ៏ថ្លៃថ្លារ​បស់សម្តេច​មហាបវរធិ​បតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោ​កជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប​ងប្អូនជន​ភៀសសឹក មក​ពីតំ​បន់សមរភូ​មិមុខជួរភ្នំដង​រែក និងប្រាសាទ​តាមាន់ ខេត្តឧត្តរមានជ័យ ដែល​បានភៀសខ្លួន​មកទី​តាំងមណ្ឌលសុ​វត្ថិភាព នៅស្រុក​ថ្មពួក ជាង៤០០​គ្រួសារ។ ក្នុងឱកាសនោះឯក​ឧត្តមបានពាំនាំប្រសាសន៍ផ្តាំ​ផ្ញើសារសួរសុខ​ទុក្ខពីសម្តេចអ​គ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន ប្រ​ធានព្រឹទ្ធសភា នៃព្រះរា​ជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នា​យករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា និង​លោកជំទាវ ជូនដល់បងប្អូន​ជនភៀសសឹ​កដែ​លកំពុងស្នា​ក់នៅមណ្ឌល​សុវត្ថិភាព ដោ​យក្ដីនឹករលឹក។ ក្នុង​នោះឯកឧត្តម​ក៏បានព​ន្យល់ដ​ល់បង​ប្អូនប្រ​ជាពលរដ្ឋ​អំពីហេតុ​ការណ៍នៃ​ការឈ្លាន​ពានរបស់​ភាគី​ថៃ ដែលផ្ទុះ​អាវុធមក​លើកម្ពុ​ជាមុន រំលោ​ភបំពាន​លើ​ដែនអ​ធិប​តេយ្យភា​ពទឹកដីរបស់កម្ពុជា ហើ​យថែម​ទាំ​ងប្រឌិត​ចោទកម្ពុជា​ថា ជាអ្នកបង្កកា​រផ្ទុះអា​វុធមុន ​លាបពណ៌មកកម្ពុជា ដែលជា​ប្រទេស​រងគ្រោះ។ ឯកឧត្ដម​ក៏បានមានប្រសា​សន៍ផងដែរថា សម្តេច​មហាធិបតី ហ៊ុន […]