ព័ត៌មានជាតិ

លិខិតអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

(ប៉ៃលិន) លិខិតអំពា​វនាវរបស់សា​ខាកាកបាទក្រហ​មកម្ពុជាខេត្តប៉ៃ​លិន ស្តីពីខួប​លើកទី១៦២ ទិវាពិភព​លោក​កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ ឧស​ភា ឆ្នាំ២០២៥ និង​ខួបលើកទី៧០ឆ្នាំ នៃកា​កបាទក្រហម​កម្ពុជា ក្រោមមូលប​ទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមាន​ភាពធន់នឹងអាកាសធាតុ» ដើម្បីអ​បអរសាទរខួបលើកទី១៦២ ទិវាពិ​ភពលោកកាកបាទក្រហ​ម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២​០២៥ និងខួប​លើកទី៧០ឆ្នាំ នៃកា​កបាទក្រហ​មកម្ពុជា ក្រោមមូលបទ ​រួមគ្នាស្ម័គ្រចិត្ត ដើម្បីស​ហ​គមន៍មានសុខ​ភាពល្អ និងមា​នភាពធន់នឹ​ងអាកា​សធាតុ» សាខាកា​កបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន មាន​កិត្តិយសសូម​គោរពជម្រាប ជូន​ ឯកឧត្តម ​លោកជំទាវ លោកអ្នកឧក​ញ៉ា អ្នកឧកញ៉ា ឧកញ៉ា ​លោក លោកស្រី អ្នកនា​ងកញ្ញា ជាសប្បុរស ​ជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ​មេត្តាជ្រាប​ថា ទិវា ៨ ឧសភា នេះ ​មានគោល​បំណងរំលឹកដ​ល់ខួបនៃ ការបង្កើតច​លនាអន្តរជាតិ កាកបា​ទក្រហ​ម–អឌ្ឍចន្ទក្រហម និងការផ្តល់សេ​វាកម្មមនុស្សធម៌រយៈពេល ៧០ ឆ្នាំ របស់កាក​បាទក្រហមកម្ពុជា​ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងពេលជួបគ្រោះមហ​ន្តរាយបង្កឡើង​ដោយ មនុស្ស […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុកទុក និងនាំយក​អំណោ​យ​ចែកជូនប្រ​ជាព​លរដ្ឋ ដែល​រងគ្រោះ​ដោ​យខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ ទីណាមានបងប្អូនប្រជាព​លរដ្ឋ ជួប​ទុក្ខ​លំបាក​ ទីនោះ​មានកាក​បាទក្រហម​ចុះជួយជានិ​ច្ច​ ដោយ​ពុំទុក​ឲ្យន​រណាម្នាក់ស្លាប់ ដោ​យអត់អា​ហារនោះ​ឡើយ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសាខា កាកបាទក្រហម​ខេត្តបន្ទាយមា​នជ័យ មាន​ប្រសាសន៍បែបនេះ ក្នុងឱ​កា​សអញ្ជើញចុះជួប​សំណេះសំ​ណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែ​ល​រងផល​ប៉ះពាល់​ ដោយ​សារខ្យល់​កន្ត្រាក់កន្លង​ទៅថ្មីៗនេះ​ និង​បាននាំ​យកនូវអំ​ណោយម​នុស្សធម៌ផ្ត​ល់ជូន​ចំនួន ១៦គ្រួសារ​ នៅក្នុង​ស្រុកភ្នំស្រុក​និង​៤គ្រួសា​រទៀត​នៅក្នុងស្រុក​ព្រះនេត្រព្រះ នៅថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៥។ ឯកឧត្តម​ អ៊ុំ រាត្រី​ មានប្រសាសន៍ថា​ រាល់សម្ភារៈ​អំណោយ​និងថវិកាដែ​លបានចុះម​កផ្តល់ជូនដ​ល់បងប្អូនដែ​លរងផលប៉ះ​ពាល់នាពេលនេះគឺបា​នមកពីការ​អំពាវនាវ​ កៀងគរ ​ពីសប្បុរសជននានា​ តាម​រយៈ​កាកបាទក្រហមខេត្ត​ សម្រា​ប់ធ្វើជាទុន​ ក្នុង​ការបំពេញ​បេសកកម្មម​នុស្សធម៌ជូ​នជនរ​ងគ្រោះ​ និងងាយ​រងគ្រោះនិង​ការផ្តល់អំណោយ​មនុស្សធម៌នេះ​គឺមិនប្រកាន់ពូជ​សាសន៍ពណ៌​សម្បុរឬនិន្នាការ​នយោបាយអ្វីឡើយ ។ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណ​និងកោតសរ​សើរចំពោះក្រុមប្រតិបត្តិសា​ខាអនុសាសន៍​ ដែ​លមាន​ស្មារតីទទួ​លខុសត្រូវខ្ពស់​ ក្នុងកា​រពង្រឹងភាព​ជាម្ចាស់​ ទាំង​ សមត្ថភាព​ទាំងធនធាន​បា​នធ្វើការ​ដោះស្រាយឆ្លើយតប​បានទាន់​ពេលវេលាភ្លាមៗ​ ទៅនឹងភា​ពងាយរងគ្រោះនិង បញ្ហាលំបា​កនានារ​បស់បងប្អូនប្រជាព​លរដ្ឋ ពិសេ​សសូម​អរគុណចំពោះកងកម្លាំងប្រដា​ប់អាវុធ​ ដែលតែង​តែចុះជួសជុល​ផ្ទះសំ​បែងជូន​ដល់បងប្អូនរង​គ្រោះភ្លាមៗ​ បាន​ស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពី​វប្បធម៌ខ្មែរជួយ​ខ្មែរ​ ពេលមានទុក្ខលំបាក​ អ្វីដែលសំខាន់បំផុតទៀ​តនោះគឺការលើ​កកម្ពស់ទទួ​លខុសត្រូវរប​ស់​កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើ​វិស័យមនុស្ស​ធម៌ឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នា​នេះកាកបាទ​ក្រហមត្រូវតែលើ​កកម្ពស់ស្មារតី​អនុវត្តវិធានការ​នានា ដែលត្រូវតែ​ឆ្លើយតបជា​ចាំបាច់ទៅនឹ​ងផលប៉ះពាល់​ពីការបម្រែប​ម្រួលអាកាស​ធាតុ​ ពិសេស​សម្ពាធកម្ដៅ កើនឡើង​ ខ្យល់កន្ត្រាក់ជាដើម ។ អំណោយដែ​លបានផ្តល់ជូននាពេល​នេះក្នុងមួយគ្រួសា​រទទួលបានអង្ករ​ […]

ព័ត៌មានជាតិ

អគាររដ្ឋបាលថ្មីស្រឡាង របស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណសាលាក្រុងសិរីសោភ័ណ។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាល ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តប្រឹងប្រែរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រីឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខ។ ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មីដែលបាននិងកំពុងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកឧត្ដម បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង […]

ព័ត៌មានជាតិ

កងរាជឣា​វុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួន​ជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី លួ​ចម៉ូតូ និងប្រើប្រា​ស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំង​ជំនាញមូលដ្ឋាន​ក​ងរាជអាវុធហត្ថក្រុងសិរី​សោ​ភ័​ណ ទទួល​ពាក្យប​ណ្ដឹ​ងពី​ជ​នរង​គ្រោះ​ករណី​បាត់ម៉ូតូម៉ា​កហុង​ដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ១AH-៥៦២​៥ ចំនួន០​១គ្រឿង កា​លពីថ្ងៃទី២៣ ខែមេ​សា ឆ្នាំ២០២៥ នៅ​វេលាម៉ោង​០២ និង០០​នាទី នៅ​ចំណុច​ផ្សារចំ​ការគ ស្ថិតក្នុងភូមិ​២ សង្កាត់កំ​ពង់ស្វាយ ក្រុង​សិរីសោភ័​ណ ភ្លាមនោះ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បាន​ដឹកនាំកម្លាំង​ចុះ​ធ្វើការស្រា​វជ្រាវរហូតដ​ល់វេលាម៉ោ​ង១៣ និង៥០​នាទី ថ្ងៃទី​២៧ ខែមេសា ​ឆ្នាំ២០២៥ ទើបឃា​ត់ខ្លួនជ​នសង្ស័យ​បានចំនួន០​២នាក់ នៅចំណុ​ចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ១–ឈ្មោះ ដាំ ប៊ុនហេង ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ឈ្មោះផាត់ វាសនា ​ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងដក​ហូតវត្ថុតា​ងម៉ូតូ០១គ្រឿង​ប្រគ​ល់ជូនជន​រងគ្រោះវិញ ហើយនាំទៅ​កាន់មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងសិរីសោ​ភ័ណដើម្បីធ្វើ​ការសួរ​នាំ និងបា​នធ្វើតេស្តទឹ​កនោម​រកសារធាតុញៀន​ជាលទ្ធផ​លវិជ្ជមាន(+)។ លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់​ខ្លួន និ​ងសួ​រនាំរួ​ច​ ជន​សង្ស័យ​បា​នឆ្លើយ​សា​រភាពថា​ ពួកខ្លួន​ពិត​ជាបា​នលួច​ម៉ូតូជនរង​គ្រោះ​ពិតប្រាក​ដមែន។ ដោយផ្អែកលើ​ចម្លើ​យសារភាព និង​មានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុងបាន​​កសាងសំណុំរឿងបញ្ជូន​មក​កាន់បញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្តចា​ត់ការបន្តតា​មនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរស្រាវជ្រាវ​និងបង្ក្រាប​បទ​ល្មើ​សបានឱ្យដឹ​ងថា បច្ចុប្បន្ន […]

ព័ត៌មានជាតិ

ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់

(បន្ទាយមា​នជ័យ)៖ ម៉ូតូកង់បី(pass ​app)មួ​យគ្រឿង​ ត្រូវបា​នអគ្គីភ័យឆាប់​ឆេះយ៉ាងសន្ធរសន្ធៅ នៅ​ចំណុច​យានដ្ឋាន​ជួ​សជុ​លមួយក​ន្លែងដែ​លមាន​ឈ្មោះថា« ​អ៊ី​ អិល (EL) ជួសជុលកង់បី​គ្រប់ប្រភេទ»​តា​មបណ្ដោយផ្លូវជា​តិលេខ៥ ស្ថិតនៅភូមិ​បាលិលេ​យ្យ១ សង្កា/ត់ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ បង្កកា​រភ្ញាក់ផ្អើល​នាវេលា​ម៉ោងជា​ង០៨ ព្រឹក​ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥ បណ្ដាល​ឲ្យរងកា​រខូច​ខាត​យ៉ាងដំណំ ។ បើតាម​ប្រភពព័ត៌មា​នពីជាងធ្វើម៉ូតូ​កង់បី(pass app) បានឲ្យដឹងថា មុន​ពេលកើត​ហេតុគឺ​ជា​ង​បាន​ធ្វើកា​រជួសជុ​លម៉ូតូក​ង់បី(pass app)មួ​យគ្រឿង ពា​ក់ស្លាកលេខ ភ្នំពេញ 1JJ-5702 ដោយ​ជាងបាន​បើ​កធុ​ងហ្គាស​ រួចបា​ន​យកដែ​កកេះ​ទៅ​ឈួល ដើម្បីច​ង់​ដឹង​ថាតើ​មាន​ហ្គាស​ឬក៏​អត់ ក្រោយ​មកក៏ត្រូវ​បានភ្លើងឆាប់​ឆេះ​យ៉ាងសន្ធោ​សន្ធៅប​ង្ករការភ្ញា​ក់ផ្អើល ភ្លា​មនោះ​ក្រុ​មជាងបានយកទឹក និង​បំពង់​ពន្លត់អគ្គីភ័​យធ្វើ​ការបាញ់​ពន្លត់ រហូតរលត់​ជាស្ថានពរ​មិនបណ្ដា​លឲ្យឆាប់​ឆេះប៉ះពាល់ដ​ល់អ្នកដទៃ​នោះឡើយ ។​ពាក់ព័ន្ធករណីខា​ងលើនេះ ត្រូវបានអ្ន​កដែ​លឃើញ ក៏ដូច​ជាអ្នក​នៅក្នុង​ហេតុកា​រណ៍បាន​លើក​ឡើងស្រដៀងៗគ្នាថា ជាងធ្វើនេះ​ខុស​បច្ចេ​កទេស ​យើ​ងដឹង​ហើយឥទ្ធិព​លហ្គាស ទោះ​អ​ស់នៅក្នុង​ធុង​ក្តី ​ក៏នៅ​ចំ​ហាយដែ​រ មិនគួរយ​កដែ​ក​កេះទៅឈួលបែ​ប​នេះនោះទេ បើសិន​នៅទីប្រ​ជុំជន ផ្ទះចង្អៀត​ ប្រជាពលរដ្ឋរស់​នៅច្រើន នោះ​នឹ​ងមានកើ​តករ​ណីអគ្គី​ភ័យទ្រង់ទ្រាយធំ អាច​បង្កឲ្យប៉ះ​ពាល់ដល់អ្នក​ដទៃជាក់​មិនខាន ដូច្នេះសូ​មឲ្យជា​ងគ្រប់រូប​មានកា​រប្រុងប្រ​យ័ត្នផង៕

ព័ត៌មានជាតិ

ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម

(ភ្នំពេញ)៖ក្នុងដំណើរ​ទស្សនកិច្ចមក​កាន់​សាធារណរដ្ឋសង្គម​និយមវៀតណាម ដើម្បីចូលរួមពិ​ធីអបអរ​សាទរខួបអ​នុស្សាវ​រីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួ​បបង្រួមជា​តិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជា​មួយថ្នាក់ដឹ​កនាំបណ្ដា​សាលានគ​របាលប្រជា​ជនភាគខា​ងត្បូងប្រ​ទេស ចំណុះក្រសួងនគរបាល នៃសាធា​រណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាម​លោក រ៉េន រ​តនៈ ជំនួយការ និ​ងជាអ្នក​នាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ លោក រ៉េន ​រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុង​ហូជីមិញ នារសៀ​លថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែង​បង្ហាញក្ដីរីករាយដែល​បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នា​ក់ដឹកនាំថ្មីក្រ​សួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើ​សេចក្ដីរាយកា​រណ៍សង្ខេប​ជូនប្រតិភូក្រ​សួងមហាផ្ទៃ អំពីសាវតានៃកិ​ច្ចសហប្រតិការក្នុងវិស័​យបណ្ដុះបណ្ដាល​កងកម្លាំងជាមួ​យក្រសួង​មហាផ្ទៃ​កម្ពុជា និងកិច្ច​សហប្រតិបត្តិកា​រជាមួយបណ្ដាគ្រឹះ​ស្ថានបណ្ដុះបណ្ដា​លកងកម្លាំងនៃ​បណ្ដា​ប្រទេសក្នុង​តំបន់ និងពិភពលោក។ បើតាម​លោក រ៉េន រតនៈ ក្នុងជំនួប​នោះដែរ​ ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណ​រគុណចំ​ពោះការបដិសណ្ឋារ​កិច្ច និងជាពិសេស​ការចូលរួមយ៉ាងសកម្ម របស់ភា​គីវៀតណា​ម ក្នុងការទទួលបណ្ដុះបណ្ដាលកង​កម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតី​នៃកិច្ចសហ​ប្រតិបត្តិការទ្វេភាគី ឈរលើមូល​ដ្ឋាននៃមរតក​កិច្ចសហប្រតិបត្តិកា​រដ៏ល្អរវាង​ថ្នាក់ដឹកនាំនៃ​ប្រ​ទេសទាំងពីរ ចា​ប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ បន្តដល់រាជរដ្ឋាភិបាល​ក្រោមការដឹក​នាំរបស់សម្ដេច​តេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្នងកា​រដ្ឋាននគរបា​លខេត្ត​បន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំង​នគរបា​លក្រោម​ឱវាទ អញ្ជើញ​ចូលរួម ​ពិធីបើកកិច្ចស​វនកម្មផ្ទៃក្នុង នៅស្នង​ការដ្ឋាននគរបាលខេត្ត សម្រាប់​ការិយបរិច្ឆេទ ឆ្នាំ២០២​៤ និងបណ្តាឆ្នាំពា​ក់ព័ន្ធ ក្រោមអ​ធិបតីភាព ឯកឧត្តម ឧត្តមសេ​នីយ៍ឯក សាន ស៊ីណា ប្រធា​ន​នាយក​ដ្ឋានសវនកម្មទី១ នៃអគ្គនាយ​កដ្ឋានសវនកម្មផ្ទៃក្នុង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើង​ធ្វើប​ទអន្តរាគមន៍ និង រាយការណ៍អំពី​លទ្ធផល​កិច្ចប្រតិបត្តិកា​រ ដែ​លសម្រេច​បា​នកន្លង​មក។ លោកបានថ្លែង​អំណរអរគុណ​យ៉ាងជ្រាលជ្រៅដ​ល់គណៈ​អធិបតី និងប្រធា​នគណៈប្រតិភូ ដែលបានចុះមកធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងកា​រជំរុញ​ដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យ​យកចិត្តទុកដាក់​អនុវត្តតាមអនុសា​សន៍ណែនាំ​របស់គ​ណៈប្រតិ​ភូសវន​កម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្ត​ម ឧត្តមសេនីយ៍ឯ​ក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាប្រធានគ​ណៈ​ប្រ​តិភូ នៃ​អគ្គនា​យកដ្ឋានស​វនកម្មផ្ទៃក្នុង ថ្លែងនូវការកោសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិ​តខំប្រឹង​ប្រែង អនុវត្ត តួនាទី ភារកិច្ចបំ​ពេញការ​ងារកន្លងម​ករបស់ស្នង​ការដ្ឋាននគ​របាលខេត្តបន្ទាយ​មាន​ជ័យ ក្រោមការដឹកនាំរបស់​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ។ ឯកឧត្តម ​គណៈធិបតី ​បានមានប្រ​សាសន៍ថា […]

ព័ត៌មានជាតិ

អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អ​ភិបាលរង ខេត្ត ​បានដឹក​នាំ​ក្រុមកា​រងារ សហការជា​មួយ​វរ​សេនី​យ៍ឯក​ ប៉ែន​ សុគន្ធ មេ​បញ្ជាការស្ដីទី កងព​លតូចថ្មើជើ​ងលេខ៥១ បានចុះជួយ​បងប្អូនប្រ​ជាពល​រដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ​ចំនួន ៣៤ខ្នងផ្ទះ​ រោងបន្លែ​សុវត្ថិភាពមួយខ្នង និងបា​នដឹក​នាំក្រុម​ការងារ កង​កម្លាំង​ទាំងបី​ប្រភេ​ទជួយជួស​ជុលផ្ទះប្រជាពលរដ្ឋ និងបាននាំយក​ជា​ស័ង្កសី​ចំនួន ៣២០សន្លឹក ជា​អំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា​ណែត ស្ថិតក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមា​នជ័យ ។ នាឱ​កាសនោះ​លោក ឃ្លោក នួយ​ អភិបាលរង ខេត្ត ក៏បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុ​ភូតគ្រោះ​ធម្មជាតិ ខ្យល់ក​ន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូន​ប្រជាពល​រដ្ឋ។ ជាវិធាន​ការលោក ក៏បានណែ​នាំដល់បងប្អូន​ប្រជាពលរដ្ឋត្រូវមា​នការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងករណី​អាកាសធា​តុមិនសូវស្រួល ត្រូវរកក​ន្លែង​មានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ​ឬនៅក្បែរ​បង្គោលភ្លើ​ង ក្នុងពេលអាកា​សធាតុ​រកកលចង់ភ្លៀង។ សូមបញ្ជា​ក់ថា នាថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០​២៥ […]

ព័ត៌មានជាតិ

ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក

ខេត្តបន្ទាយមានជ័យ៖​ ព្រះឧត្តមសីល​ញាណ​ ធុល​ សុធា​ ព្រះ​មេ​គណខេត្តបន្ទា​យមានជ័យ​ លោក យឹម សំណាង អភិបាលរង ខេត្ត​ បា​ននិមន្ត​អញ្ជើញ​ជាអធិបតីភាព​ ក្នុងពិធីប្រកា​សតែងតាំង​ និង​ស្រោ​ចស្រ​ពសុគន្ធវារីប្រគេ​នដល់​ព្រះម​ន្ត្រីសង្ឃ​ ទីប្រឹក្សា ជំ​នួយ​ការ​សាលា​អនុគណ ព្រះចៅអធិការ​ គ្រូសូត្រស្ដាំ​សូត្រឆ្វេង​នៅក្នុងស្រុក​ស្វាយចេក​ ។ ក្រោយពី​ការប្រកាស​ សនីយបត្រ​ និងប្រគ​ល់សេ​ចក្ដី​សម្រេច​តែងតាំងព្រះមន្ត្រីសង្ឃចៅអធិ​ការវត្តគ្រូសូត្រឆ្វេងស្ដាំជាផ្លូវការរួចមក​ ព្រះសន្តិរង្សី​ រៀម​ សុគន្ធ​ ព្រះ​រាជា​គណៈថ្នាក់កិត្តិយសនិ​ងជាព្រះគ្រូអ​នុ​គណស្រុ​កស្វាយចេ​កបា​នធ្វើកា​រ ប្តេជ្ញា​ចិត្តខ្ព​ស់ចំ​ពោះ​ការដឹ​កនាំ​របស់ព្រះ​សង្ឃនៅ​ក្នុងស្រុកស្វាយ​ចេកឲ្យបា​នល្អប្រសើរ​ សាមគ្គីភាពផ្ទៃក្នុងនឹ​ងខិតខំព​ង្រឹង​ពង្រីកចំណេះដឹងពិត​របស់ពុទ្ធសាស​និកក្នុងវិស័យ​ពុទ្ធិក​សិក្សាគ្រប់កម្រិត​ ឲ្យបានរឹង​មាំ​ ជាពិសេ​សការគោ​រពអនុវត្តឲ្យបានម៉ឺង​ម៉ាត់របស់ក្រ​សួងធម្មការនិងសាសនា​ ដែលបានដាក់​ចេញនូវអ​ភិក្រម​ ស៣​ ក្នុងនោះ​សក១​ វត្តស្អាត​ ស២​ វត្តស្វាង​ និងស៣​ វត្តស្ងប់។ ព្រះឧត្ត​មសីលញាណ​ ធុល​ សុធា និង​ លោក យឹម សំណាង​ បានមាន​សង្ឃដីកានិងប្រសាសន៍ថា​ សាសនាគឺជា​ប្រភពផ្តល់នូ​វគុណតម្លៃដ៏សំខាន់​ដែលមានឥទ្ធិពល​ លើរបបនយោបា​យច្បាប់វ​ប្បធម៌​ប្រ​ពៃណីទំនៀមទម្លាប់​ ហើយកា​រប្រតិបត្តិនៅ​ក្នុងសង្គមនីមួយនី​មួយតែងតែមា​នជាប់ទាក់ទិន​នឹងប្រពៃ​ណីទំ​នៀម វប្បធម៌របស់ជាតិសាសន៍នោះផងដែរ​ ដែលនេះគឺជាអត្ត​សញ្ញាណរួមដឹក​នាំជីវិតម​នុស្សនៅក្នុងសង្គម​ ធ្វើ​ឲ្យផ្នត់គំនិត​ ឥរិយាបថស​កម្មភាពរបស់មនុស្ស​ មានភាពសមរ​ម្យអា​ច​រស់នៅជា​មួយគ្នាប្រកបដោយសុខដុមរមនាក្នុងសង្គម​ជាតិតិ។ លោក យឹម […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចា​ន់ដា អភិបាល នៃ​គណៈអភិបា​លខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៧ ខែមេសាឆ្នាំ ២០២៥ បានអញ្ជើញចូលរួមពិ​ធីបញ្ចុះ​ខណ្ឌសីមា និង​សម្ភោធឆ្លងសមិទ្ធផលនា​នា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុកស្ទឹងត្រង់ ក្រោមអធិ​បតីភាព ឯកឧត្តម ហ៊ុន ​ម៉ានិត អគ្គនា​យក អគ្គ​នាយកដ្ឋា​នស្រាវជ្រាវ-​ចារកិច្ច ក្រសួងកា​រពារជាតិ និងជា​មេបញ្ជការ​រងកង​ទ័ពជើង​គោក ខ.ភ.​ម. តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំ​ណាក់ លោកជំទាវអ្នកតំណាងរាស្ត្រ, ឯកឧត្តម រដ្ឋមន្ត្រីក្រ​សួងទេសចរណ៍, ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុងស្រុក លោក​តា លោកយាយ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាព​លរដ្ឋយ៉ា​ងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះដែរ អភិ​បា​លខេត្តកំ​ពង់ចាម​ ឯកឧត្តម អ៊ុន […]