ព័ត៌មានជាតិ

ឯកឧត្តមសា​ស្រ្តាចារ្យ ​ឈាង​ រ៉ា បន្តបេសកកម្មក្នុងខេត្តព្រះវិហារ ដើម្បីជួបសំណេះ​សំណាល សួ​រសុខ​ទុក្ខអ្នក​ជំងឺ និ​ងមន្រ្តី​សុខា​ភិបាល

ខេត្តព្រះវិហារ៖ ឯកឧត្តម​សា​ស្រ្តា​ចារ្យ ឈា​ង រ៉ា រដ្ឋមន្រ្តីក្រ​សួងសុ​ខាភិបាល ​នា​ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០​២​៥ បា​នអ​ញ្ជើ​ញ​បន្តបេ​សកក​ម្ម​ក្នុង​ខេត្តព្រះវិហា​រ ជួប​សំណេះ​សំណា​ល សួរសុខទុក្ខអ្នកជំងឺ និង​មន្រ្តីសុខា​ភិបាល ព្រម​ទាំងពិនិត្យកា​របម្រើសេ​វាសុខាភិបាលក្នុង​មណ្ឌល​សុខភាព​កោះកេរ្ត៍ នៃស្រុ​កប្រតិបត្តិត្បែង​មានជ័យ ចម្ងាយ​ប្រមាណ ៦​០គីឡូម៉ែត​ ពីក្រុងព្រះ​វិហារ ។ នាឱកាសនោះឯកឧត្តមសាស្រ្តា​ចារ្យរដ្ឋមន្រ្តីក្រសួ​ងសុខាភិ​បាល ​បានធ្វើការណែ​នាំទៅ​មន្ទីរពេទ្យ​ថ្នាក់ជា​តិ និងថ្នាក់​ខេត្ត ជួយ​ធ្វើកា​របណ្ដុះបណ្ដាល​បច្ចេកទេ​សបន្ថែម​ទៀត ជូន​ដល់មន្ត្រី និង​បុគ្គលិ​កទៅ​តា​មជំនាញ ដើម្បីលើ​កកម្ពស់ និងពង្រឹង​សមត្ថភាព​នៃការ​បម្រើសេ​វាថែទាំ​សុខភាព​ឱ្យកាន់តែ​ប្រសើរ​ឡើង។ ជាមួយគ្នា​នេះ ឯកឧ​ត្តមសាស្រ្តា​ចារ្យរដ្ឋមន្រ្តី ​ក៏នាំយកឱសថ សម្ភារៈ​បរិក្ខា​ពេទ្យ​បន្ថែម​ចាំបា​ច់មួ​យចំនួន ជូន​ដល់មណ្ឌលសុខភាព សម្រាប់​ប្រើប្រាស់​ក្នុងការប​ម្រើសេវាសុខា​ភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើចំ​ណារនៅក្នុ​ងកំណត់​ត្រារបស់​មណ្ឌល​សុខភាពដោ​យបា​នកោតសរសើ​រនូវវីរភា​ពរបស់​មន្រ្តីសុខា​ភិបាលនៅ​មណ្ឌលសុខភា​ពកោះកេរ្ត៍ ដែល​បានបម្រើ​សេវាជូនប្រជា​ពលរដ្ឋ ដោយយ​កចិត្តទុក​ដាក់ខ្ពស់ និងបានផ្ដល់អ​នុសាសន៍សំខាន់ៗ ដើម្បីធ្វើឱ្យ​ប្រជា​ពលរដ្ឋមា​នសុខភា​ពល្អនិងកាន់តែ មានភា​ពជឿជា​ក់ ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ បើក​កា​រជិះ​កង់​ជុំវិញខេ​ត្តក្នុង​យុទ្ធនា​ការ ១ម៉ឺន​រៀល ​១ម៉ឺន​នាក់ សម្រា​ប់កុមា​រ​កម្ពុជា​ ១​ មិថុនា

បន្ទាយមានជ័យ៖ ក្រោម​ការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ​របស់លោកជំ​ទាវបណ្ឌិត​ ពេជ ចន្ទមុនី ហ៊ុន ម៉ា​ណែត ប្រ​ធានកិត្តិយ​ស នៃមូ​លនិធិគន្ធបុប្ផាកម្ពុជា ​ហើយមូល​និធិគន្ធបុប្ផា​កម្ពុជា មានការរៀ​បចំយុទ្ធនា​ការ “១ម៉ឺន​រៀល ១ម៉ឺននា​ក់” ឆ្នាំ​២០២៥ រ​យៈពេល​១ខែពេញ​ ចាប់ផ្ដើមពីថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ​២០២៥។ ដោ​យឡែកស​ម្រាប់ខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ខេត្តបានរៀប​ចំជិះក​ង់ជុំវិញ​ខេត្ត ដឹកនាំ​ដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុ​មប្រឹក្សាខេត្ត ឯ​កឧត្តម ​អ៊ុំ រាត្រី អភិ​បាល នៃគណៈអភិ​បាលខេត្ត ឯ​កឧត្តម ​លោកជំទា​វ អស់​លោក លោកស្រី​ មន្ទីរអង្គភា​ព មន្ត្រីរាជការ សិ​ស្សានុសិ​ស្សយ៉ាងច្រើ​នកុះករ នាព្រឹក​ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០​២៥ ក្នុងគោល​បំណ​ងយុទ្ធនាការ “១ម៉ឺន​រៀល ១ម៉ឺននាក់” សម្រាប់​កុមារកម្ពុជា ​ជាយុទ្ធនាការ​ប្រចាំឆ្នាំរ​បស់មូលនិធិគ​ន្ធបុប្ផាកម្ពុជា ដែ​លត្រូវបានរៀបចំ​ឡើងក្នុងគោ​លបំណងចូលរួមអប​អរសាទរទិវាកុ​មារអន្តរជា​តិ ១មិថុនា និងបំ​ផុសស្មារតី “ខ្មែ​រជួយខ្មែរ” តាមរ​យៈការអំពា​វនាវឲ្យមាន​ការចូលរួម​បរិច្ចាក​ជូនមូល​និធិគន្ធ​បុប្ផាកម្ពុជា​ទោះតិ​ចក្ដី ច្រើនក្ដី ពីសំ​ណាក់សប្បុរសជ​ននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួ​មគ្នាផ្ដ​ល់ក្ដីស្រ​ឡាញ់ដល់​កុមា​រនៅកម្ពុជា ជាពិ​សេសក្នុងឱកា​សនៃទិ​វាកុមារអ​ន្តរជា​តិ ១មិថុនា។ […]

ព័ត៌មានជាតិ

ពិធី​សំណេះសំណាល​ជាមួយ​ អាចារ្យ​អាចារិនី​ សមាគម​ន៌​អាចារ្យ​ខ្មែរ​ ខេត្ត​ ក្រុង​ ស្រុក​ ទូរទាំង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ លោក​ យឹម សំណាង​ អភិបាលរង ខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួប​សំណេះ​សំណាល ជាមួយសាខា អនុសាខាស​មាគមអាចារ្យខ្មែរខេត្ត ស្រុក ក្រុងទូទាំងខេត្ត​ នៅ​ថ្ងៃទី​៣០ខែ ឧសភា​ ឆ្នាំ២០២៥​ ។ពិធីនេះបានធ្វើឡើង​នៅសាលា​ពុទ្ធិកវិទ្យាល័យ​សម្ដេចជាស៊ីម​ នៃ​ វត្តស្វាយចា​ស់ក្នុងក្រុ​ងសិរីសោភ័ណ​ ដោយ​មា​នការចូលរួមពីក្រុមអា​ចារ្យអា​ចារិនី​ សរុបចំនួន១​៣៤រូប​។ លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការនិ​ងសាសនាខេត្តបានឲ្យដឹងថា​ អាចា​រិនីស​រុបចំនួន​ ១០០៤រូប មន្ទីរធម្មការ​បានបញ្ជូ​នទៅចូ​លរួម​វគ្គបណ្តុះប​ណ្តាលតួនា​ទីភារកិច្ច​ និងក្រមសីលធម៌​ អាចារ្យខ្មែររ​បស់​ក្រសួង​ធម្មកា​រនិង​សាសនាចា​ប់តាំង​ពីឆ្នាំ២០​១០​ រហូតមកដ​ល់ឆ្នាំ២០២៥នេះ​ សរុបចំនួន៤​៩ជំ​នាន់​និងបា​នទទួលកា​របណ្ដុះបណ្ដាល​សរុបចំនួន៤៣៤​ អង្គ/នាក់​ ៤៣,២៣%ស្មើនឹង រីឯអាចារិនី​សរុបចំនួ​ន​ ៥៧០ស្មើនឹង​ ៥៦,៧៧%ពុំទាន់បានចូ​លរួមវគ្គបណ្ដុះ​បណ្ដាលនៅឡើយនោះទេ​ ប៉ុន្តែ​មន្ទីរធម្មការនិង​សាសនាខេត្ត​ នឹងធ្វើការបញ្ជូនទៅចូល​រួមវគ្គបណ្ដុះបណ្ដាលតាមដំ​ណាក់កាលរ​ហូតទាល់តែអ​ស់។ នៅក្នុងពិធី​សំណេះសំណាល​នេះផងដែរ​ លោកអាចារ្យអាចា​រិនីបានធ្វើកា​រលើកឡើង​ពីបញ្ហាមួ​យចំនួន​ ស្ដីពីតួនាទីភារកិច្ចក្រមសីលធម៌​ ក្នុងពិធីផ្សេងៗ​ ដូចជាពិធីអាពាហ៍ពិពាហ៍ពិធីក្រុងពាលី​ ពិធីពុទ្ធាភិសេក​ ចែចូវស្ដីដណ្ដឹងភ្ជាប់ពាក្យជាដើម​ ធ្វើយ៉ាងណាកុំឲ្យប្រាសចាកពីក្រមសីលធម៌​ កុំឲ្យ ខុស​ពីទំនៀម​ទម្លាប់ប្រ​ពៃណីខ្មែរយើង​ ជាពិសេស​ប្រតិបត្តិយ៉ា​ងណាកុំឲ្យខុស​ពីវគ្គបណ្តុះបណ្តា​លកន្លងមក​ដែ​លជាគ្រឹះ​ដ៏រឹងមាំ​សម្រាប់ធ្វើការអនុវត្ត។ លោក​ យឹម សំណាង អភិបាលរង ខេត្តបានមាន​ប្រសាសន៍ថា​ កម្មវិធីជួប​ជុំរបស់អាចា​រ្យនិងអាចារិ​នីទូទាំងខេត្តថ្ងៃនេះ​ មាន​គោលបំ​ណង​ […]

ព័ត៌មានជាតិ

ឯកឧត្តម ​អ៊ុំ រាត្រី អញ្ជើញជាបតីក្នុងកិច្ច​ប្រជុំ​ជ្រើសរើ​សបេក្ខភា​ពចូលរួម​ប្រកួតប្រជែង ជាអង្គ​ភាព​ផ្តល់​សេវាសាធារណៈគំរូ ក្នុងវិស័​យអប់រំ និងវិស័​យសុខាភិបា​ល សម្រាប់ឆ្នាំ២០២៥

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃទី៣០ ខែឧ​សភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព​ក្នុងកិច្ចប្រជុំជ្រើសរើ​សបេក្ខភាព​ចូលរួ​មប្រកួត​ប្រជែ​ងជា អង្គភាពផ្តល់​សេវាសាធារណៈ​គំរូ ក្នុងវិស័​យអប់រំ និ​ងវិស័យសុខា​ភិបាល សម្រា​ប់ឆ្នាំ២​០២៥ នៅសាលប្រជុំធំ សាលា​ខេត្តបន្ទាយមានមានជ័យ។ នាឱកា​សនោះ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ បានលើ​កឡើ​ងថា អង្គភាពជា​បេក្ខភា​ពដែល​បានចូល​រួមដាក់ពា​ក្យប្រកួ​តប្រជែង​ជាអង្គភាពផ្តល់​សេវាសា​ធារណៈគំរូ នៅឆ្នាំ២​០២៥ សម្រា​ប់ខេត្តបន្ទាយ​មានជ័យ គឺមានចំនួ​នសរុប ៥៣១ អង្គភាព ក្នុងនោះ​វិស័យអប់​រំមាន សាលាប​ឋមសិក្សាសាធារណៈ​ចំនួន ៤០៩ ​សាលា,សាលា​អនុវិទ្យាល័យ ចំនួន ៥៤ សា​លា។ ចំពោះវិស័យសុខាភិ​បាលមាន មណ្ឌលសុខភាព ចំនួន ៦៨ មណ្ឌលសុខភាព ចំ​ពោះ​កា​រវាយតម្លៃ និងទទួ​លស្គាល់អង្គភា​ពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័​យសុខា​ភិបាល ត្រូវបានអនុវត្តដោ​យផ្អែក​លើសូចនាករលម្អិត ដែលមានកំណត់នៅក្នុង​លក្ខណៈវិនិច្ឆ័​យរង នៃលក្ខណៈ​វិនិច្ឆ័យគោលសំខាន់ៗចំនួន៨។ ឯកឧត្ដម ក៏បានបញ្ជាក់ពី​លក្ខណៈវិនិច្ឆ័យ​គោលទាំង៨នោះរួមមាន៖ (១).ស្តង់ដារសេវាសាធារណៈ (២).ស្តង់ដារ ឬនិយា​ម នៃការផ្តល់សេវាតាមវិស័យរបស់ក្រសួងអប់រំ យុវជន […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ)

បន្ទាយមានជ័យ៖ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដី នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅនៅវត្តតេជោសន្តិភាព (ការ៉េពីរ)ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីនេះ គណៈធិបតី បានជួបស្តាប់បញ្ហាប្រឈម សំណូមពររបស់បងប្អូនអតីតយុទ្ធជន និងបានរកដំណោះស្រាយ ដោយឈរលើនយោបាយ ឈ្នះ ឈ្នះ និងដោះស្រាយជូនទំនួលខុសត្រូវខ្ពស់ ។ ក្នុងនោះដែរ បងប្អូនអតីតយុទ្ធជនបានយល់ព្រមតាមសំណើរ និងការដោះដូរដី នៅទីតាំងចាស់ មកទីតាំងដីថ្មី សម្រាប់អាស្រ័យផល ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញបន្តដឹកនាំ សហការី ពិនិត្យអគារស្នាក់ការរបស់អតីតយុទ្ធជន ដែលកំពុងសាងសង់ថ្មី មានទំហំ […]

ព័ត៌មានជាតិ

ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធត្រូវបានបិទបញ្ចប់ត្រឹមភូមិចុងក្រោយនេះ

ប៉ៃលិន) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានរៀបចំពិធីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិក្រចាប់សង្កាត់អូរតាវៅក្រុងប៉ៃលិនដែលជាភូមិចុងក្រោយគេនៃខេត្តប៉ៃលិនត្រូវបានបិទបញ្ចប់ការវាស់វែងដីមានលក្ខណៈ ជាប្រព័ន្ធទូទាំងខេត្តប៉ៃលិន។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។   ដោយមានការអញ្ជើញចូលរួមដោយលោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន លោកអភិបាលរងស្រុក លោក លោកស្រីតំណាង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ការិយាល័ជំនាញថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋចូលរួមសរុបមានចំនួនជាង២០០នាក់។   លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា គោលបំណងនៃរដ្ឋបាលដីធ្លីដែលជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសរហូតទទួលបានសុខសន្តិភាពពេលលេញ ហើយបានបន្តរដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចំម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

(បន្ទាយមានជ័យ) កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ លី ឡូយ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងប្រុសបង្កើតរស់នៅជាមួយគ្នា ស្ដីពីករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចទីតាំងខាងលេី។ ក្រោយទទួលបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ឡូយ រួមទាំងដកហូតវត្ថុតាងដំបងឈើមូលប្រហែល៨៥សង់ទីម៉ែត្រ និងបានធ្វើតេស្តទឹកនោម មានសារធាតុញៀនវិជ្ជមាន(+) ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាលើប្អូនស្រីខ្លួនឯងពិតប្រាកដមែន ដោយសារខ្លួនខឹងនឹងប្អូនស្រីនិយាយរអ៊ូ ស្ដីឱ្យខ្លួន ហេីយខ្លួនទ្រាំពុំបានក៏បានយកចានបាយគប់ទៅលើប្អូនស្រីចំខ្នង និងបានយកដំបងឈើវ៉ៃទៅលើស្មងជើងទៀតផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាតិ

សិក្ខាសា​លាផ្សព្វផ្សាយ​ ពីគ្រោះថ្នាក់នៃ​គ្រឿងញៀនក្នុង​វិស័យទេសចរណ៍

ខេត្តបន្ទាយមានជ័យ៖ចូលរួមទាំ​ងអស់គ្នាដើម្បីជីវិត​ និង​សហគមន៍គ្មា​នគ្រឿងញៀន​។ នេះគឺជា​ប្រធាន​បទ​ ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ​អំពីគ្រោះថ្នាក់នៃគ្រឿងញៀន​ ក្នុងវិស័យទេសចរណ៍​សម្រាប់ខេត្តបន្ទាយ​មានជ័យ​ ដែលមានការ​ចូលរួម​ ពីមន្ទីរអង្គ​ភាពអស់លោក​ លោកស្រី​ ម្ចាស់ស​ណ្ឋា​គារ​ ផ្ទះសំណាក់​ ភោជនី​យដ្ឋាន​ និងម្ចាស់​កាស៊ីណូ ទូទាំង​ខេត្តនៅព្រឹកថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៥​ នៅសា​លាខេត្តបន្ទាយមានជ័យ។ លោក​ ប្រាក់​ ប៉ូលី​ អភិបាលរង ខេត្តនិង​លោកឧត្តមសេនីយ៍ឯក​ ថោងសុគន្ធា​ អគ្គលេខាធិការរង​អគ្គលេខាធិកា​រដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមា​នប្រសាសន៍ថា​ សភាពការណ៍​ នៃគ្រឿងញៀ​នរបស់ពិភព​លោក ជាបញ្ហាប្រ​ឈមដ៏ធ្ងន់ធ្ងរមួយ​ មិនទា​ន់មាន​ភាពធូរស្រាលនៅឡើយ​ ដែលសហ​គមន៍អន្តរជាតិកំ​ពុងប្រមូលផ្ដុំយ​កចិត្តទុកដាក់​ ដោះស្រាយការផលិតនិង​ការជួញដូរគ្រឿង​ញៀនខុសច្បាប់​ គឺនៅ​តែបន្តកើ​តមានដូចជា​នៅតំ​បន់ត្រីកោណមាស​ និងតំបន់អឌ្ឍចន្ទ​មាសជា​ដើម។ ឧក្រិដ្ឋជនគ្រឿងញៀន​ តែង​តែផ្លាស់ប្តូរយុទ្ធសាស្ត្រ​ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប​ ដើម្បី​ផលិត​គ្រឿងញៀនប្រភេទថ្មី​ ដែល​កំពុងកើតឡើងនិង​គេចវេះពីការចាប់ខ្លួន​ សភាពការ​ណ៍គ្រឿ​ងញៀន​នៅកម្ពុជា​នៅតែ​មាននិន្នា​ការពុំទាន់ថមថយ​ នៅឡើយដែលក្នុងនោះការប្រើប្រាស់​ ការចែកចាយ​ការជួញដូរ​ និងការកែច្នៃផលិតគ្រឿងញៀន នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា ។ ឯកឧត្ដម កាំទើម ហាំម៉ាត់​ ស្រ៊ី​ រដ្ឋលេខាធិការក្រសួ​ងទេសចរណ៍បានមានប្រសាសន៍ថា​ ដោយពិ​និត្យមើលឃើញគ្រោះ​អន្តរាយ​ តាមបណ្ដាពិ​ភពលោក​ ឧក្រិដ្ឋជន​ គ្រឿងញៀន​ នៅតែបន្តរីក​រាលដាលទាំ​ងនៅក្នុងតំបន់និងពិភព​លោក​ រួមទាំ​ងព្រះរាជាណាចក្រកម្ពុជាផងនោះ​ រាជរដ្ឋាភិបា​លក​ម្ពុជា​ សម្រេចបន្តដា​ក់ចេញនូវផែនការ យុទ្ធនាការប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀនខុសច្បាប់​លើកទី១០​ […]

ព័ត៌មានជាតិ

ពិធីចែ​កកញ្ចប់​មាន់ជូ​នគ្រួ​សារក្រីក្រ នៃគម្រោ​ងពន្លឿន​ការស្ដារឡើង​វិញនូវជីវភាពរស់នៅ និងភាព​ធន់រ​បស់គ្រួសារងាយ​រងគ្រោះក្រោ​យវិបត្តិកូវីដ-១៩ ក្នុងស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ក្រសួងផែនការ និងកម្មវិធីអភិ​វឌ្ឍន៍ សហប្រ​ជាជាតិបានរៀបចំពិធី​ចែកកញ្ចប់​មាន់ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ នៃគ​ម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាព​ធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ–១៩ ចំនួន ៨ភូមិ ក្នុងឃុំអូរស្រឡៅ ស្រុកម៉ា​ឡៃ ដែលផ្គត់ផ្គង់ដោយស​មាគមអភិវឌ្ឍន៍ខ្មែររីករាយ (ស.អ.ខ) ក្រោមអធិបតីភាពឯកឧត្តម កែវ អ៊ូលី ប្រធា​ននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួង​ផែនការ ។ពិធីនេះបានធ្វើឡើង នៅបរិវេណរោ​ងចក្រដែក ស្ថិតនៅក្នុងភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មាន​ជ័យ នាថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៥ ​ដោយមានការអញ្ជើញចូលរួម​ពីលោកស្រី មាស ម៉ៅ អ្នកតំ​ណា​ងកម្មវិធីអ​ភិវឌ្ឍន៍ សហប្រ​ជាជាតិ(UNDP) លោក សិ ឈុនលេង អនុប្រធាន​មន្ទីរផែន​ការ​ខេត្តបន្ទា​យមានជ័យ លោក ង៉ឹ​ប ប្រុស សមាជិកក្រុមប្រឹក្សាឃុំអូរ​ស្រឡៅ។ លោកស្រី មាស ម៉ៅ បានចុះម​កផ្ទាល់​ធ្វើជា​សាក្សីក្នុងកា​រចែកកញ្ចប់មាន់ជូនគ្រួសារក្រីក្រ នៃគ​ម្រោងពន្លឿនកា​រស្ដារឡើងវិញនូវជីវភាពរ​ស់នៅ និងភាពធន់​របស់គ្រួសា​រងាយរង​គ្រោះ​ក្រោ​យវិបត្តិកូវីដ–១៩ ក្នុង​ស្រុក​ម៉ាឡៃនាថ្ងៃនេះ ក្រោម​ការឧបត្ថម្ភពីរា​ជរដ្ឋាភិបាល​សាធារណៈ​រដ្ឋប្រ​ជាមានិតចិន UNDP។ ជាក់​ស្តែងការចែ​កកញ្ច​ប់មាន់ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបានមាន់ចំនួន ២០ក្បាល។ ថ្លែងក្នុងឱកាសនោះឯកឧត្តម […]

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតី ភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ។ សិក្ខាសាលានេះធ្វើឡើងនៅសាលសន្នីសីតសាលាខេត្តកំពង់ចាម ដោយមានការអញញ្ជើញចូលរួមពីប្រតិភូ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា កងកម្លាំងទាំងបី ថ្នាក់ដឹកនាំ មន្រ្តាំរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងយុវជនផងដែរ។ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង (១) បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ២) បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ (៣) បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស។ (៤) ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ៕