ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កិច្ចប្រជុំបូកសរុបល​ទ្ធផលការ​ងារគណបក្ស និងក្រុមកា​រងារគណបក្ស ប្រចាំខែសីហា និង ទិស​ដៅ​ភារកិច្ចបន្ត ប្រចាំខែសីហា ឆ្នាំ២០២៤

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិ​ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធាន​គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នា​ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគណបក្ស និងក្រុម​ការងារគណបក្ស ប្រចាំខែសីហា និង ទិស​ដៅភារកិច្ចបន្ត ប្រចាំ​ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្ត។ កិច្ចប្រជុំនេះក៏មាន​ការអញ្ជើញចូលរួមពី​សំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រ​ចាំការគណៈ​កម្មាធិការគ​ណបក្សខេត្ត, ឯកឧត្តម កៅ សុខ​​អាន អនុប្រធាន​គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំ​ងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត និង អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ស្រុក អាណត្តិទី ៣ សរុប ១៤២ រូប ផងដែរ។ ក្នុងឱកាសនោះមានការ ប្រគល់ជូន ព្រះរាជក្រិត្យ–អនុក្រិត្យ និងប្រកាស តែងតាំងទីប្រឹក្សា និងជំ​នួយ​ការ ក្រសួង ជូនដល់អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុកអាណត្តិទី៤ និង សេច​ក្ដីស​ម្រេចតែងតាំងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ចំនួន ៧ រូបផងដែរ៕

ព័ត៌មានជាតិ

ជនពិការក្រីក្រក្នុងសហគមន៍​ជិត ៥០០នាក់ នៅ​ក្រុងប៉ៃលិន ទទួលប្រាក់របបគោលន​យោបាយពីរា​ជរដ្ឋាភិបាល តា​មរយះអភិបា​លខេត្តប៉ៃលិន

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២៤ បា​នអញ្ជើញបើកផ្ត​ល់ប្រាក់​រប​បគោ​លន​យោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរ​យៈមន្ទីរសង្គមកិច្ច អតី​តយុទ្ធ​ជន និង​យុវ​នីតិសម្បទាខេត្ត​ ដល់បងប្អូន ជនពិការក្រីក្រ នៅ​តាម​សហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំ​ងធ្វើកា​រផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈ​សំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធ​បញ្ហាខាងលើផងដែរ ។ ដោយបានយល់ច្បាស់ ប​ងប្អូនជនពិការក្រីក្រ នៅ​តាម​សហគមន៍ ក៍បា​នបង្ហាញ​នូវការគាំទ្រ និងកា​រជឿជា​ក់លើរាជរដ្ឋាភិបាលកម្ពុជា ចំ​ពោះ​ការអនុវត្ត តំបន់​អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការ​សា​ងសង់ព្រែកជីកហ្វូណនតេជោ ក្នុ​ងគោលបំណងបម្រើដល់ឧត្តមប្រយោ​ជន៍ជាតិ និងប្រជាជន ហើយ​ប្រឆាំង​ដាច់ខាត ចំពោះជន​អគតិក្រៅច្បាប់ ដែល​មានបំណងចង់បំផ្លាញសុខសន្តិភាព និងកា​រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បា​នមានប្រសា​សន៍ នាំមក​នូវសេចក្តីនឹក​រលឹក និង​ការផ្តាំផ្ញើរ​សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេ​ជោ ប្រធានព្រឹ​ទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត […]

ព័ត៌មានជាតិ

ស​មាគមម៉ូតូឌុប​ខេត្តប៉ៃ​លិន គាំទ្ររដ្ឋាភិបា​លយ៉ាងពេញទំហឹង ចំពោះ​តំបន់អភិវឌ្ឍន៍ត្រីកោណ និងកា​រសាងសង់ព្រែកជី​កហ្វូណនតេជោ

(ប៉ៃលិន)៖ បងប្អូនប្រកបរ​បររត់​ម៉ូតូឌុប ម៉ូតូក​ង់បី និងតាកស៊ី នៅក្នុង​ខេត្តប៉ៃ​លិនបា​នបង្ហាញ​ការគាំទ្រ រាជរដ្ឋាភិបាល យ៉ាង​ពេញទំហឹង ចំពោះតំបន់​អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងកា​រសាង​សង់ព្រែកជីកហ្វូណនតេ​ជោ ព្រមទាំ​ងចូលរួម​បរិច្ចា​គថវិកា សម្រាប់ការស្ថាប​នាហេដ្ឋារ​ចនាសម្ព័ន្ធតា​មព្រំដែន ហើយប្រឆាំង​ដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំ​ណងបំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសបងប្អូនប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី ចូលរួម​ពិធី​ផ្ស​ព្វផ្សា​យអំពីអត្ថប្រយោជន៍ តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់​ព្រែកជីក​ហ្វូណ​នតេជោ នៅបរវេណមុខសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ បងប្អូនសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិ​បន្តៗមក ក្រោម ការដឹកនាំ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងស​ម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានខិតខំថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់វិស័យ ជាក់ស្តែងការសាងសង់ព្រែក ជីក ហ្វូណនតេជោ និងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ លោកជំទា​វបណ្ឌិត […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង

រាជធានីភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងពិធីបេីកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិនឆ្លង ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។   ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។   ក្នុងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវការផ្លាស់ប្តូររបៀបរបបរស់នៅជាការសំខាន់នូវការការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាកនៃជំងឺទឹកនោមផ្អែមលើសសម្ពាធឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។   ទន្ទឹមនោះឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា […]

ព័ត៌មានជាតិ

កិច្ចប្រជុំសវនាការ រវាងគណៈកម្មការទី២​ នៃព្រឹទ្ធសភា​ ជាមួយរដ្ឋបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ប្រតិភូគណៈកម្មការទី២​ នៃព្រឹទ្ធសភា​ ដឹកនាំដោ​យ ឯកឧត្តមបណ្ឌិត ធន វឌ្ឍនា ប្រធានគ​ណៈកម្មការ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំសវនាការជាមួយប្រតិភូ នៃរដ្ឋបាល​ខេត្តកំពង់ចាម ដឹកនាំ​ដោយឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្ត ស្ថិតនៅសា​លាខេត្តកំពង់ចាម។ កិច្ចប្រជុំមា​នគោលបំណង ដើម្បីសិក្សាឈ្វេង​យល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិស​ដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងការអនុវត្តគោលន​យោបាយកំណែទម្រង់វិមជ្ឈការ និងវិ​សហមជ្ឈការរបស់រាជរដ្ឋាភិបាលកន្លងមកពាក់​ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា៕

ព័ត៌មានជាតិ

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនីយោគ​លើវិស័យរុក​រកធន​ធានរ៉ែ ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖ ក្នុងឱកាស​ចូលជួបសម្តែងការគួរសម និងពិភាក្សាកា​រងារជាមួយលោកជំទាវ បាន ស្រីមុំ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិន នៅសា​លប្រជុំសា​លាខេត្ត នាព្រឹកថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២​៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនា​យកសាខា ក្រុមហ៊ុនយុ​នណាន ខនស្ត្រាក់​សិន អេនអិ​នវេ​សមិ​ន ហូល​ឌិង គ្រុប បានបង្ហាញពី​ចំណាប់​អារមុ្មណ៍ច​ង់វិនិយោគ​លើវិស័យធន​ធានរ៉ែ នៅក្នុងខេត្តប៉ៃលិន ។ លោក លីយូ ស៊ីអា​វ (LIU XI​AO) ជាអគ្គនាយកសាខា ក្រុមហ៊ុន​យុ​នណាន ខនស្ត្រាក់សិន អេនអិ​នវេ​សមិ​ន ហូលឌិ​ង គ្រុប​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ដែលបានចំ​ណាយពេលវេលា និងបា​នផ្តល់ឱកាសឱ្យរូប​លោក និងក្រុមការងារ បានចូលជួបស​ម្តែងការគួរសម និងពិភាគ្សាការ​ងារ អំពីសក្តានុពលរ​បស់ខេត្តប៉ៃលិន ដើម្បីជា​មូលដ្ឋានឱ្យក្រុម​ហ៊ុន មានលទ្ធភាពសិក្សា និងធ្វើការវិនិយោគ ស្របទៅតាម​មុខសញ្ញាវិនិ​យោគ​របស់​ក្រុមហ៊ុន ជាពិសេសគឺការវិនិ​យោគទៅលើវិស័យរុករ​កធនធានរ៉ែ ពីព្រោះក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនវិ​និយោគក្នុងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលមានបទ​ពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើអាជីវកម្ម […]

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ទទួល​ជួបសម្តែងការគួរ​សម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជ​ទូតប្រទេ​សជប៉ុន ប្រចាំព្រះរា​ជាណាចក្រកម្ពុជា

(ប៉ៃលិន)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯក​ឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រក​ម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយ​ល់អំពីស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅ​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ផងដែរ ។ លោកជំទាវ បាន ស្រីមុំ អភិបា​លនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្តមានឯ​កឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេ​សជ​ប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអ​ញ្ជើញមកកា​ន់ទឹកដីខេត្តប៉ៃលិន ព្រម​ទាំងបានជម្រាបជូន អំពីស្ថានភា​ពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភា​ពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និង សក្តានុពលរបស់ខេត្ត ។ លោកជំទា​វអភិបាលខេត្ត បានមានប្រសា​សន៍បញ្ជាក់ថា៖ ជប៉ុន–កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ, មិត្ត​ពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង […]

ព័ត៌មានជាតិ

ពិធីសំណេះ​សំណាល​ ជាមួយ​ព្រះមន្ត្រីសង្ឃ​ ព្រះចៅអធិការ​ អាចារ្យ​ គណៈកម្មការ​ ទូរទាំងខេត្ត​បន្ទាយមា​នជ័យ​

ខេត្ត​បន្ទាយមា​នជ័យ​ ៖សម្តេច​ព្រះ​ព្រហ្មរ​តនមុនី​ ពិន​ សែម​ សមាជិក​ ថេររដ្ឋស​ភា​ ព្រះពុទ្ធសាសនា​ ឧត្ដម​ទីប្រឹក្សាគណៈសង្ឃគ​ណះមហា​និ​កាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា​ បាននិមន្ត​ ជាធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់​ ក្នុងពិធី​សំណេះសំ​ណាលជា​មួយព្រះមន្ត្រីសង្ឃ​ និងព្រះចៅ​អធិការគណៈកម្មការ​ ទូទាំង​ខេត្តប​ន្ទាយមានជ័យ​ សរុបចំនួន៦០៧អង្គនាក់ នៅវត្ត​ គិរីជុំចម្ការខ្នុរ​ សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ព្រះសម​ណ​ញ្ញាន​ ណាប់​ មុឺន​ ព្រះ​បាឡាត់​គណ​ខេត្ត​ បា​នមាន​ សង្ឃដីកា​ថា​ ដើម្បីចូ​លរួមអភិវឌ្ឍធ​នធានព្រះសង្ឃ​ តាមគោល​នយោបាយរបស់រាជរដ្ឋាភិ​បាលឌីជី​ថល​ និង​សាលាគណ​ មន្ទីរ​ និង គណៈ​គ្រប់គ្រង​ពុទ្ធិកវិទ្យា​ល័យសម្ដេចជាស៊ីម​ បានសហ​ការជាមួ​យអង្គកា​រគ្រួសា​រកុមារអភិវឌ្ឍន៍​ហៅកាត់ថា​ Fra ក្នុងការរៀបចំកម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ ឱ្យសាម​ណៈសិស្សបានរៀនជាប្រចាំ បន្ថែម​លើមុខវិជ្ជា ដែលមានស្រាប់ ក្រៅពី​នោះសាលាគណខេត្ត និងមន្ទីរធម្មកា​របានស​ហការ​ចុះត្រួតពិនិត្យតា​មសាលាពុទ្ធិកសិក្សា តាមបណ្ដាស្រុក​ ក្រុង​ ទាំង៩ ធ្វេីយ៉ាងណា​ ដើម្បីឲ្យវិ​ស័យពុទ្ធិក​សិក្សានៅខេត្តនេះ​ មានវឌ្ឍនភា​ពជាបន្តបន្ទាប់។ លោក ឈឿន​ ក្រៃយ៉ុង​ អភិបាលរងខេត្ត​ និងឯ​កឧត្ដម​ ហុឹម​ […]

ព័ត៌មានជាតិ

ក្រុមការងារចុះ​បញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណ​ត់តំបន់ធ្វើកា​រវិនិច្ឆ័យសម្រាប់​ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ

ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែសី​ហា ឆ្នាំ២០២៤ បានប្រជុំផ្សព្វផ្សាយ សេចក្តីប្រ​កាសកំណត់​តំបន់ធ្វើការវិ​និច្ឆ័យសម្រាប់​ការចុះប​ញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ ឃុំ​សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិត​ក្រោមអធិបតីភាពលោក ហុក សុផល អភិបាលរ​ងខេត្ត តំណាងលោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន។ នាឱកាសនោះលោក ហុក សុផល អភិបាលរង​ខេត្ត បានជម្រុញដ​ល់មន្ត្រីជំនាញ​នៃក្រុមការងារ​វាស់វែងដីធ្លីជា​លក្ខណ:ប្រព័ន្ធពន្លឿនកា​រងារនេះ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប​ងប្អូន​ប្រជា​ពលរដ្ឋក្នុងការកាត់បន្ថយទំនាស់ដីធ្លី។ជាការ​អនុវត្តតាមកម្មវិធីនយោបាយ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី ធ្វើឱ្យប្រទេ​សជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភម​ង្គល ក្រោមម្លប់ នៃសុខសន្តិភាព។ លើស​ពីនេះសម្តេចមហាបវរធិបតី បានជំរុញ និងយក​ចិត្តទុកដាក់​លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងនោះលោកអភិបាលរ​ងខេត្តប៉ៃលិន​ ក៏បានមា​នសំណូមពរសូម​អោយបងប្អូនប្រជា​ពលរដ្ឋក្នុង​ភូមិភ្នំ​កុយ អ្នកពាក់ព័ន្ធនឹងកា​រកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តកា​រវាស់វែងចុះបញ្ជីដី​ជាប្រព័ន្ធ […]

ព័ត៌មានជាតិ

កម្ពុជា​នឹងធ្វើជា​ម្ចាស់ផ្ទះរៀបចំកិ​ច្ចប្រជុំលើ​កទី​៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន​មហា​អនុតំប​ន់មេគង្គ និងកិច្ចប្រជុំ​ពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២​០២៤ ខាងមុខ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់​រដ្ឋមន្ត្រីប​រិស្ថាន​មហាអនុ​តំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចា​ប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១​៣ ខែកញ្ញា ឆ្នាំ២០​២៤ នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ​នៅរសៀលថ្ងៃអង្គារ ​ទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹក​នាំប្រជុំណែនាំ និ​ងផ្តល់អនុសាសន៍ ដល់ក្រុមការងារ​រៀបចំរបស់ក្រសួងបរិស្ថាន ឱ្យខិត​ខំបំពេញការងារឱ្យបា​នល្អ ទើបធានាបាននូវប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា សម្រា​ប់បុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងតំប​ន់គ៏ដូចជាសម្រាប់ពិភពលោក។ សូមបញ្ជាក់ថា ប្រតិ​ភូរដ្ឋមន្ត្រីបរិស្ថាន នៃម​ហាអនុតំបន់មេគង្គ ចំនួន៦ ប្រទេសរួមមាន ប្រទេស​កម្ពុ​ជា ចិន ​ឡាវ មី​យ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំង​មានតំណាង ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គ​ទូតនានា ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នឹងអ​ញ្ជើញចូលរួមកិ​ច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន​មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សា […]