បន្ទាយមានជ័យ៖ ដើម្បីបញ្ចៀសពីការលិចលង់ស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា និងមានការបើកទឹកពីផ្នែកខាងលើ ធ្វើឱ្យទឹកផ្នែកខាងក្រោម ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លិចលង់ស្រូវបងប្អូនប្រជាពលរដ្ឋដែលកំពុងតែបង្កបង្កើនផលទើបបានប៉ុន្មានថ្ងៃ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរធនធានទឹក អភិបាលក្រុងសិរីសោភ័ណ សង្កាត់ និងភូមិ បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីកាយបើកមុខទឹកបញ្ចៀសការជន់លិចស្រូវបងប្អូនប្រជាពលរដ្ឋ នៅចំណុចអូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ។ ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់ក្រុង –ស្រុកទាំង៩ ផ្តោកយកចិត្តទុកដាក់តាមដានស្ថានភាពទឹក ដោយមួយយៈពេលនេះមានភ្លៀងជាបន្តបន្ទាប់ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ជាពិសេសបេីក្នុងករណីតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកវិធីគ្រប់មធ្យោបាយ ក្នុងការរំដោះទឹកកុំឱ្យមានការជន់លិច ផលដំណាំ ក៏ដូចជាផ្ទះសំបែងប្រជាពលរដ្ឋ ។ មួយវិញទៀត បើក្នុងករណីជំនន់ទឹកភ្លៀងធ្លាក់មកខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរ ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
Author: ctknews
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះចំនួន០៣នាក់ ប្ដឹងទៅលើជនសង្ស័យឈ្មោះ ញឹម ឆវ័ន្ត ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណី លួចម៉ូតូរបស់ជនរងគ្រោះទាំង៣នាក់។ ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញឹម ឆវ័ន្ដ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ និងធ្វើការស្រាវជ្រាវរកឃើញម៉ូតូចំនួន០២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ ចំណែកម៉ូតូចំនួន០១គ្រឿងទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ធ្វើទស្សនកិច្ចសិក្សា នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ការងារចុះបញ្ជីដីធ្លី
ខេត្តបន្ទាយមានជ័យ ៖ និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ព្រមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ឆ្នាំទី៣ ជំនាញទី១១ ទាំង៦៤ នាក់ មកធ្វើទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារចុះបញ្ជីដីធ្លី និងឯកសារសុរិយោដី នៅមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីនៅក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសទទួលស្វាគមន៍ប្រតិភូនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បញ្ជាក់ដល់ប្រតិភូនិស្សិតទាំងអស់អំពីកិច្ចការងារ និងការចុះបញ្ជីដីធ្លីនៅក្នុងខេត្ត ដឹងថា សម្រាប់ការចុះបញ្ជីដីធ្លី ក្រុមការងារបានបញ្ចប់ការវាស់វែងហើយ ដោយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំង៩ក្រុម ចំនួន ១៧៦នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌចំនួន ៤៥នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន ១៣ នាក់ និស្សិតមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លីចំនួន៣៥នាក់ និងយុវជន ស.ស.យ.ក ចំនួន ៨៣ នាក់ បាននិងកំពុងបន្តអនុវត្តនីតិវិធីចុះបញ្ជីទាំង ៥ ដំណាក់កា (១. ត្រៀមរៀបចំ, ២. ប្រតិបត្តិការបច្ចេកទេស, […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ ដល់កម្លាំងនគរបាលក្រោមឱវាទ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់ ។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយអំពីផែនការ ការងារចាំបាច់មួយចំនួនដល់កម្លាំងនគរបាលក្នុងអង្គពិធី។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះ និង មន្ត្រីនគរបាល ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តសម្រេចបានលទ្ធផលល្អ ក្នុងឆមាសទី១នេះ។ លោកក៏បានដាក់ចេញ ផែនការចាំបាច់ដល់កងកម្លាំងនគរបាលទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ និងក្មេងទំនើង, បង្ក្រាបរាល់ទីតាំងជួញដូរបារីអេឡិចត្រូនិច, […]
អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព ខណៈទទួល បានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ
ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់សរុបចំនួន ៩៨៦,៩២៥ដុល្លារ។ ការថ្លែងបែបនេះក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលខាងលើនោះ គឺផ្តើមចេញ ដោយកត្តា ប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាស ពេញលេញ ក្នុងការប្រកបមុខរបរទទួលទាន មានបាន មានជីវភាពធូរធារ ទើបមានថវិកាគ្រប់គ្រាន់ ដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា តាមរយៈព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តសុទស្សនារាមជ្រោយថ្ម ដើម្បីកសាងព្រះវិហារថ្មី ដែលមានតម្លៃរហូតដល់ទៅ ជាង ៩៨ម៉ឺនដុល្លារអាមេរិកនេះ ។ ឯកឧត្តម អភិបាលខេត្ត […]
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំក្នុងវិស័យអប់រំ ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាជប់វ៉ារី ក្នុងស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖ លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងផ្សព្វផ្សាយវគ្គជំនាញខ្លីៗរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដើម្បីបានចូលរៀនជំនាញទាំង១២ ដល់នាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។សិក្ខាសាលានេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាជប់វ៉ា។ លោកស្រី ហម សុភី អភិបាលរងស្រុកព្រះនេត្រព្រះ បានឡើងរាយការណ៍អោយដឹងថា៖ស្ថានភាពវិស័យអប់រំនៅក្នុងស្រុកព្រះនេត្រព្រះ សម្រាប់សាលាមត្តេយ្យសិក្សាដាច់ចំនួន១សាលា និងមត្តេយ្យសិក្សាក្នុងសាលាបឋមសិក្សា ៤៧សាលា សរុប ៦៩បន្ទប់ ៦៩ថ្នាក់ បុគ្គលិកសរុប ៧០នាក់ សិស្សសរុប ២៤៧៣នាក់ ស្រី១២០២នាក់។ សាលាបឋមសិក្សាមានចំនួន ៦៣សាលា បន្ទប់ចំនួន៣៤១ ថ្នាក់៤៥១ បុគ្គលិកសរុប៤៨១នាក់ ស្រី២៤៥នាក់ សិស្សសរុប១៣៤៦៦នាក់ ស្រី៦៥៥៤នាក់។ អនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួន១០សាលា បន្ទប់១៣៤ ថ្នាក់១៣៦ […]
កិច្ចប្រជុំ គណៈបញ្ជាការឯកភាព របស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយលើកយកនូវរបៀបវារៈសំខាន់ៗរួមមាន៖ – ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ – ការងាររៀបចំព្រឹត្តិការណ៍សាធារណៈដើម្បីផ្សព្វផ្សាយអំពាវនាវ និងបំផុសចលនា គៀងគរ ការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ដើម្បីគាំទ្រនិងចូលរួមជាមួយមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ« ១ម៉ឺនរៀល១ម៉ឺននាក់» នឹងបញ្ហាមួយទៀតទេការការពារខ្សែក្រវាត់បន្ទាត់ព្រំដែន ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសរៀបចំយុទ្ធនាការ ១ម៉ឺនរៀល មួ១ម៉ឺននាក់ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជារយៈពេលមួយខែពេញ ដែលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវា កុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតីខ្មែរជួយខ្មែរ តាមរយៈការអំពាវនាវ ការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្ដីច្រើនក្ដីពីសំណាក់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់នូវក្តីស្រឡាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។ ឯកឧត្ដម បន្តថា ក្នុងន័យនេះរដ្ឋបាលខេត្តសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែរជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងយុទ្ធនាការមួយម៉ឺនរៀលមួយម៉ឺននាក់ឲ្យបានគ្រប់គ្រប់គ្នាដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងន័យជួយសង្គ្រោះកុមារកម្ពុជា ។ […]
ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ត្រូវរថយន្ត សេរីទំនើបម៉ាកLexus ស្លាកលេខ កម្ពុជាយកមកប្លុងចោល
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋបានប្រទះឃើញនិងរាយការជូនសមត្ថកិច្ចករណីប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត សេរីទំនើបម៉ាកLexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែនបានអោយដឹងថា កាលពីវេលាម៉ោង១៣:១០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណីប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាកLexus ពាក់ស្លាកលេខ កម្ពុជា ST-1001 និងរថយន្តមួយទៀតម៉ាកដូចគ្នាកពាក់ស្លាកលេខភ្នំពេញ2CA6968យកទៅប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះ យោធា៥០៣ ដឹកនាំកម្លាំងកង៥០៣ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរចំនួន៥នាក់ បានចុះដល់ទីតាំងកើតហេតុ ធ្វើការកាយដីយកសាកសពជាសាកសពបុរសសង្ស័យជាជនជាតិបរទេសនិងធ្វើកោសល្យវិច្ច័យសាកសពជាបុរស តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ តាមប្រភពពីកន្លែងកើតហេតុបានដាក់ការសង្ស័យជាករណីឃាតកម្មជាជនជាតិចិន ព្រោះរថយន្តដែលគេថតបានជារថយន្តទំនើបដែលនៅឃុំអូរបីជាន់សំបូរទៅដោយជនជាតិចិនជិះចេញចូលក្នុងតំបន់អភិវឌ្ឍន៍មួយកន្លែងដែលទីនោះពពេញដោយជនបរទេសនិងជាទីតាំងអនឡាញផង ហើយតែងមានករណីចាប់បង្ខាំងនិងឃាតកម្មកើតឡើងលើជនបរទេសគ្នាឯង។ ក្រោយប្រទះឃើញសាកសពខាងលើសមត្ថកិច្ចបានបន្តនីតិវិធីឈានដល់ការរកឃើញរថយន្តសង្ស័យទាំងពីរគ្រឿងនៅក្នុងតំបន់អភិវឌ្ឍន៍(ភូមិចិន)និងឃាត់ខ្លួនជនបរទេសសង្ស័យពាក់ព័ន្ធបីនាក់មានជនជាតិចិនម្នាក់និងមីយ៉ាន់ម៉ា២នាក់បញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ជុំវិញករណីនេះអ្នកយកព័ត៌មានយើងមិនទាន់សុំការបកស្រាយលំអិតពីសមត្ថកិច្ចនគរបាលបានទេ៕
លោកជំទាវបណ្ឌិតបាន ស្រីមុំ ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធិភាពការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា
ប៉ៃលិន៖ នៅសាលាខេត្ត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការ ឯកភាព ខេត្ត និងពិនិត្យលើវឌ្ឍនភាពការងារអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បី ពង្រឹង ប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនិងពង្រឹងការអនុវត្ត គោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំសង្កាត់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ នូវរាល់ករណីបទល្មើសឆ្លងដែននានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាម ទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល […]
កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ចុះរៀបចំសណ្ដាប់ធ្នាប់ នៅផ្សារកូនដំរី ក្នុងសង្កាត់និមិត្ត ក្នុងប៉ោយប៉ែត ដើម្បីឱ្យមានរបៀបរៀបរយនិងបញ្ចៀសការកកស្ទះ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់សាធារណ: នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ដើម្បីបញ្ជៀសការកកស្ទះនៅចំណុចផ្សារកូនដំរី ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់សាធារណ: បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការណែនាំពីលោកវរៈសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្តាប់ធ្នាប់ លោកក៏បានដឹកនាំកម្លាំងមាននាយរងផ្នែក និងមន្ត្រី បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរនៅអមសងខាង លើស្ពានផ្សារកូនដំរី ស្ថិតនៅចំណុចខាងលើ ឱ្យបញ្ឈប់ការលក់ដូរ ដោយប្ដូរទីតាំងកន្លែងមានសុវត្ថិភាព ដើម្បីឱ្យមានរបៀបរៀបរយ បញ្ចៀសការកកស្ទះ ពិសេសបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ សូមបញ្ជាក់ផងដែរថា នៅចំណុចខាងលើនេះ ជាផ្លូវមួយខ្សែដែលចរាចរណ៍យ៉ាងសកម្មទាំងរថយន្តធុនតូចនិងធុនធំដោយចាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅស្រុកម៉ាឡៃ ដោយបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករបានដាក់តាំងលក់ដូរគ្រឿងឧបភោគបរិភោគ និងទំនិញគ្រប់មុខគ្រប់មុខនៅអមសងខាងផ្លូវចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ស្ពានថ្មហួសពីផ្លូវរថភ្លើងបន្តិចបង្កឲ្យមានការកកស្ទះសឹងរាល់ថ្ងៃ ពិសេសព្រួយបារម្ភខ្លាចមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុផងដែរ។ដូច្នេះហើយទើបកម្លាំងនគរបាលក្រុង បានចុះធ្វើការណែនាំ ថែមទាំងជួយលើកសម្ភារៈនិងទំនិញលក់ដូរផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់កន្លែងមានសុវត្ថិភាព និងមិនអនុញ្ញាតឲ្យបន្តលក់ទៀតឡើយ៕