ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តពីគ្រឿងមុខគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចន្លោះគីឡូម៉ែត្រលេខ៣០–៣១ ស្ថិតនៅក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បណ្ដាលឱ្យមនុស្សម្នាក់ រងរបួសធ្ងន់និងពីរនាក់ទៀតរងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ។ ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្ត០១គ្រឿងម៉ាក(V1)ក្បាល ពណ៍សស្លាកលេខ កច 3F-1276 សណ្ដោងរម៉ក់ពណ៍ខៀវ ស្លាក់លេខ កច 4A-1622 បើកបរដោយឈ្មោះសឹម ចាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃដើមស្នឹង ឃុំព្រៃដើមស្នឹង ស្រុកសីធរកណ្ដាល ខេត្តព្រៃវែង បើកបរក្នុងទិសដៅពី លិចទៅកើត លុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានវ៉ាជែង តែមិនផុតក៍បានបុករថយន្ត ០១គ្រឿងទៀត ម៉ាក់នីសសាន់ ពណ៍ស្ក ស្លាកលេខចង្កូតស្ដាំ PL-0180 បើកបរដោយឈ្មោះ ប្រឹម តាប ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីកើតទៅលិចមានអ្នករួមដំណើរ០២នាក់១.ឈ្មោះ ឆាត ព្រឿម ភេទប្រុស […]
Month: March 2025
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកវគ្គបណ្តុះបណ្តាល អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម ។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីឯកឧត្តម ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សា និងមធ្យោបាយនានា ពោលគឺត្រូវបណ្តុះអ្នកដឹកនាំបន្តវេន ឱ្យបានកាន់តែច្រើន ដោយណែនាំមន្ត្រីឱ្យគោរពពេលវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹកនាំ ត្រូវដឹកនាំតាមបែប សិល្បៈ ធ្វើយ៉ាងណាត្រូវជំរុញមន្ត្រីក្រោមឱវាទឱ្យចេះធ្វើការ ឱ្យមានធនធានសម្រាប់ធ្វើការងារ និងឱ្យមន្ត្រីចេះសម្រេចចិត្តអារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពីនោះត្រូវដឹកនាំមន្ត្រី ឱ្យខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សូ មុនីរក្សា […]
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក នៅមង្គលបូរី ចំនួន២គ្រួសារ ស្មើនឹងពីរខ្នងផ្ទះ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក នៅមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ ចំនួន២គ្រួសារ ស្មើនឹងពីរខ្នងផ្ទះ ។ លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកមង្គលបូរ បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ ៤៤ឆ្នាំ ប្តី ឈ្មោះមឿន វណ្ណៈអាយុ ៤៥ឆ្នាំជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្ររស់នៅអចិន្ត្រៃយ៍ក្នុងបន្ទប់មានកូនរហូតដល់ទៅ៨នាក់ ស្រីចំនួន៤នាក់សរុបទាំងប្ដីប្រពន្ធទាំងអស់១០នាក់ មុខរបរមិនពិតប្រាកដគ្រួសារនេះស្ថិតនៅក្នុងភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី ។រីឯមួយគ្រួសារទៀតឈ្មោះ ពៅ សេក អាយុ ៨៣ឆ្នាំ ដែលជាជនចាស់ជរាក្រីក្រគ្មានទីពឹងរស់នៅក្នុងបន្ទប់ចំនួន ២នាក់ស្ថិតនៅក្នុង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដោយពិនិត្យឃើញថាគ្រួសារទាំងពីរមានលក្ខណសម្បត្តិដែលសាខាកំណត់គឺជាគ្រួសារក្រីក្រខ្វះខាតជម្រកពិតប្រាកដ ពួកគាត់មានដីសម្រាប់ ផ្ទះបានផងនោះ សាខាកាកបាទក្រហមខេត្ត ក៏បានចាប់ផ្ដើមរើសជាងដើម្បីសាងសង់ផ្ទះថ្មីជូនពួកគាត់ដែលមានទំហំ ៤ម៉ែត្រ បណ្តោយ ៧ម៉ែត្រ កម្ពស់៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសីជញ្ជាំងស័ង្កសី បាតស៊ីម៉ង់សង់ផ្ទាល់ដីព្រមទាំងសាងសង់បង្គន់អនាម័យបន្ថែម ដោយចំណាយថវិកាផ្ទះនីមួយនីមួយ ចំនួន ២៣៤៩ដុល្លារសហរដ្ឋអាមេរិក។ […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME)
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តយស ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) នៅសាលាខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង៩រូប នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក នាយប៉ុស្តិ៍ទាំង៦៧ លោកបណ្ឌិត ណង ថា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សាមណៈនិស្សិត និស្សិតប្រុស/ស្រី ជាង៦៨៣នាក់នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីការចែករំលែកនូវទស្សនាទានថ្មីៗ ទាំងទ្រឹស្តីច្បាប់ បទពិសោធន៍ល្អៗ និងការអនុវត្តល្អៗ ដែលវាគ្មិននៃសិក្ខាសាលានេះ បានអនុវត្តន៍ជាក់ស្តែងកន្លងមក។ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះ គឺជាវប្បធម៌មួយដ៏ល្អដែលជំរុញឱ្យ និស្សិតដែលកំពុង សិក្សាជំនាញនីតិសាស្ត្រ ងាយយល់អំពីចំនុចគន្លឹះមួយចំនួន យកទៅសិក្សាស្រាវជ្រាវ និងអនុវត្តន៍ជាក់ស្តែង ក្នុងអាជីពអ្នកច្បាប់៕
ឯកឧត្តម វង្ស ពិសិដ្ឋ ដឹកនាំក្រុមការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២
បន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដឹកនាំក្រុមការងារ ប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធ នាពេលកន្លងទៅថ្មីៗនេះ។ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហានទី២ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលដៅសំខាន់៣ គឺ ១.ការកសាងបណ្ដាញប្រព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាងអាងប្រព្រឹតកម្មទឹកកខ្វក់ (អាងចម្រោះ) លើផ្ទៃដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិកតា។ នៅដើមឆ្នាំ២០២៥ គម្រោងសម្រេចបានការងារបណ្ដាញប្រព័ន្ធទឹកកខ្វល់ និងលូរំដោះទឹកក្នុងទីប្រជុំជនបាន ៧៦% អាងប្រព្រឹតកម្មទឹកកខ្វក់ […]
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពអេដស៍ឆ្នាំ២០២៣-២០២៨ ក្រោមប្រធានបទ«រួមគ្នាកសាងកម្ពុជាមួយដែលគ្មានអេដស៍»
ភ្នំពេញ៖ ឯកឧត្ដម អ៊ិត ដារ៉ា អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពអេដស៍ឆ្នាំ២០២៣–២០២៨ ក្រោមប្រធានបទ«រួមគ្នាកសាងកម្ពុជាមួយដែលគ្មានអេដស៍»។សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ ខុទ្ទកាល័យរដ្ឋមន្រ្តី ជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសរុប ប្រមាណ ១០២នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្វែងយល់ និងការចូលរួមជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបង្ការ ការប្រយុទ្ធទប់ស្កាត់និងការបញ្ចប់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ឱ្យស្របទៅតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨ របស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យធានាថា ប្រទេសកម្ពុជាជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍។ លើសពីនេះ សិក្ខាសាលាក៏បានផ្តល់ជាចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យាបាលជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លើការលើកកម្ពស់ការកាត់បន្ថយការចម្លងមេរោគអេដស៍ […]
កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ លោក ឃ្លោក នួយ អភិបាលរង ខេត្ត និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានដឹកនាំក្រុមការងារ ប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ លោក ឃ្លោក នួយ អភិបាលរង ខេត្ត បានមានប្រសាសន៍ថា គម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហានទី២ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលដៅសំខាន់៣ គឺ ១.ការកសាងបណ្ដាញប្រព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាងអាងប្រព្រឹតកម្មទឹកកខ្វក់ (អាងចម្រោះ) លើផ្ទៃដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិកតា។ នៅដើមឆ្នាំ២០២៥ […]
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ក្នុងអង្គពិធី។ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោង ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ […]
គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំធ្វើសង្រ្កាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ
ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការរៀបចំធ្វើសង្រ្កាន្តប៉ៃលិន នាពេលខាងមុខនេះ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំង ក្នុង ខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឱកាសពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះរដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំរាំលេងកម្សាន្ត និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញ ចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្តនិងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើងអោយបានច្រើនកុះករ ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែង លម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែងនិងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត ដូចជា៖ រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន និងបរិវេណវិមានឯករាជ្យខេត្ត […]
រដ្ឋបាលខេត្តប៉ៃលិន ជម្រុញដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយពីបញ្ហាពីវិធីបង្កាគ្រោះអគ្គីភ័យតាមមូលដ្ឋានក្នុងថ្ងៃទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ
(ប៉ៃលិន)៖ថ្លែងនៅថ្ងៃទី២៤ ខែមីនានេះលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនបានបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជាការរំលឹក ឬជាការដាស់នូវស្មារតីប្រជាពលរដ្ឋឱ្យមាន ការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះមហន្តរាយអំពីអគ្គិភ័យនាពេលខាងមុខ ដើម្បីត្រៀមម្ចាស់ការគ្រប់កាលៈទេសៈ ដើម្បី កាត់បន្ថយពីការគ្រោះថ្នាក់ដោយអគ្គិភ័យ។ ជាមួយគ្នាសំណូមពរដល់លោក អធិការនគរបាលក្រុង/ស្រុក ជួយជំរុញដល់ប៉ុស្តិ៍ទាំង០៨ ឃុំ/សង្កាត់ ចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់កើតឡើងដោយអគ្គិភ័យ និងជួយពន្យល់កុំឲ្យកាប់ឆ្ការដុតទ្រនៀនព្រៃ នៅរដូវប្រាំង ។និងបានអំពាវនាវដល់ប្រជាពលរដ្ឋតាមគេហដ្ឋាននីមួយៗ ត្រូវត្រៀមបម្រុងទុកនូវបំពង់ពន្លត់អគ្គិភ័យ គ្រប់ប្រភេទ បាល់ពន្លត់អគ្គិភ័យ សារធាតុផ្សំពីទឹក ភួយពន្លត់អគ្គិភ័យ ម៉ូទ័រឬម៉ាស៊ីនបូមទឹកចល័ត បាវ ក្រណាត់ជក់ទឹក ពាងទឹក អាង ធុងទឹក ចប ប៉ែល ដីខ្សាច់ ពូថៅ ញញូរ ត្រសេះ សម្រាប់ប្រើប្រាស់ពេលមាន អគ្គិភ័យកើតឡើងជាយថាហេតុ។ លោកវរ:សេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងផែនការងាគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានអោយដឹងថា របាយការណ៍នៅឆ្នាំ២០២៤កន្លងទៅ មានគ្រោះអគ្គិភ័យកើតឡើង ចំនួន ០៣ ករណីស្មើនឹង ០៧លើក ។ក្នុងនោះក្រុងប៉ៃលិនកើតឡើងចំនួន ០២ […]