ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម ពៅ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនាចុងសប្ដាហ៍ នៅមន្ទីរព័ត៌មានខេត្ត។ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបានលើកឡើងថា ពេលបច្ចុប្បន្ននេះថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្រោមឱវាទនៃមន្ទីរព័ត៌មានទាំងអស់បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយទទួលខុសត្រូវរៀងៗខ្លួន ពិសេសមន្ត្រីចុះយកព័ត៌មាន អ្នកផលិត បានខិតខំបំពេញការងារតាមវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មានពិត មិនលម្អៀង បានផ្សព្វផ្សាយតាមទូរទស្សន៍ តាមបណ្ដាញសង្គមហ្វេសប៊ុកផេក និងទូរទស្សន៍ខេត្ត និងវិទ្យុខេត្ត រួមជាមួយការិយាល័យអាកាប៉េ និងផេកមន្ទីរព័ត៌មានផងដែរ។ នាឱកាសនោះឯកឧត្ដម ពៅ ផនសំណាង បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្រសួងព័ត៌មានលំដាប់ទី៥ ដែលមានសារសំខាន់របស់ក្រសួង ស្ថាប័នទាំងអស់ក្នុងប្រទេសកម្ពុជា ហើយអញ្ចឹងឲ្យមន្ទីររបស់ យើងខ្លាំង មានសក្ដានុពល គឺតម្រូវឲ្យថ្នាក់ដឹកនាំមន្ត្រីមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធឲ្យជាគ្រួសារតែមួយ ព័ត៌មាន មានភាពរីកចម្រើន ។ឯកឧត្តមបន្តថា យើងជាស្ថាបនិកព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មាន ធ្វើយ៉ាងណាគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ មិនលម្អៀងគោរពវិន័យមានសីលធម៌ល្អ គោរពពេលវេលា មានតម្លាភាពនិងបំពេញភារៈកិច្ចមានប្រសិទ្ធភាព តែអ្វីដែលយើងខិតខំបំពេញការងារហើយបើគ្មានរបាយការណ៍ច្បាស់លាស់ គឺស្មើនឹងមិនបានធ្វើ ដូច្នេះចុងក្រោយឯកឧត្តមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ […]
Month: November 2024
ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង!
ខេត្តព្រៃវែង៖ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែង ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។ ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានប្រសាសន៍ចាត់ទុលលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងចំណោមការស្ទុះឡើងនៃវិស័យអប់រំ ដែលពេលនេះកំណត់សម្គាល់ត្រឹមការប្រឡងថ្នាក់ទី១២ ទូទាំងប្រទេស ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥ មក អត្រាសិស្សជាប់បាក់ឌុប […]
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធី សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធី សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺឈរនៅជាមួយប្រជាពលរដ្ឋ ហើយប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនដូចអ្នកខ្លះញុះញង់ពលរដ្ឋបង្កើតបញ្ហា ហើយឡើងយន្តហោះរត់ចោលប្រជាពលរដ្ឋបាត់នោះទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងហើយការដោះស្រាយរបស់រដ្ឋាភិបាល រដ្ឋាភិបាលគ្មានគោលគំនិត ឬគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ មានបញ្ហាប្រឈមមុខ ដោះស្រាយជូនមិនរត់ចោលនោះទេ មិនមែនអ្នកខ្វះចាក់សាំងហើយមានការរត់ឡើងយន្តហោះក្រៅប្រទេសបាត់ អត់ទេ នៅទីនេះប្រឈមមុខដោះស្រាយតែម្តង»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមានករណីខ្លះត្រូវបានប្រកាសជាសាធារណៈ និងរឿងមួយចំនួនក៏មិនបានប្រកាសនោះដែរ ចំណុចនេះសូមបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនោះដែរ៕
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ រុណ ពរ (អៀត) ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីលួចម៉ូតូ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះសំណាក់មានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ឈ្មោះ លាង សុភីន ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AE-6557 ចំនួន០១គ្រឿង ដែលជារបស់ជនរងគ្រោះ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉តូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព […]
អភិបាលខេត្តប៉ៃលិន ជម្រុញដល់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលពិសេសប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដែលតែងតាំងថ្មីត្រូវបំរើសេវ៉ាជូនប្រជាពលរដ្ឋដោយមិនអើសអើង
ប៉ៃលិន៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់មន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំនិងផ្តាំផ្ញើដល់លោកប្រធានមន្ទីរសុខាភិបាលនិងប្រធានមន្ទីរពេទ្យបង្អែកដែលទើបតែងតាំងថ្មីនិងលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ត្រូវធ្វើការ ដោយទទួលខុសត្រូវខ្ពស់នូវភារ:កិច្ចដែលថ្នាក់ដឹកនាំដាក់ជូនពិសេសការងារជួយសង្រ្គោះអ្នកជម្ងឺដែលគាត់ត្រូវការយើងជួយសង្រ្គោះកសាងទំនុកចិត្តអោយប្រជាពលរដ្ឋជឿជាក់លើវិស័យសុខាភិបាល។ បន្តខិតខំបំពេញតួនាទីតាមជំនាញរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: គុណធម៌និងភាពស្មោះត្រង់ចំពោះអ្នកជម្ងឺដើម្បី ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យនៅគៀកជាមួយ ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តប៉ៃលិន និងទូទាំងប្រទេសកម្ពុជា។ លោកជំទាវអភិបាលខេត្តបានសង្កត់ធ្ងន់ ការយកចិត្តទុកដាក់បំរើសេវ៉ាទៅលើពលរដ្ឋក្រីក្រមិនត្រូវរើសអើងដោយគិតថាគាត់កាន់ប័ណ្ណក្រីក្រឬប័ណ្ណបសសទុកគាត់ចោលនោះទេ។ ម្យ៉ាងវិញទៀតមន្ត្រីជំនាញត្រូវតាមដាននិងចុះពិនិត្យតាមកន្លែងឃ្លីនិច កន្លែងលក់ឱសថនិងកន្លែងព្យាបាលឯកជននានាក្នុងខេត្តត្រូវតែមានច្បាប់អនុញាតទើបអោយដំណើរការមិនត្រូវអោយបើកអាណាធិបតេយ្យឡើយ។ សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិតលី មករា ត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកលោកគឹមសំណាង ពីប្រធានមន្ទីរពេទ្យបង្អែកផ្ទេរទៅជាប្រធានការិយាល័យនិយយ័តកម្ម វិញហើយលោកស្រីហ៊ីមសានិត តែងតាំងជាប្រធានការិយាល័យគណនេយ្យនរីឯលោកង៉ុចសេងធួនពីប្រធានការិយាល័យគណនេយ្យទំលាក់មកជាមន្ត្រីមន្ទីរពេទ្យបង្អែកវិញ។ ហើយខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៧ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៤ និងនៅស្រុកសាលាក្រៅចំនួន ៣៕
ពិធីប្រគល់រង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពីធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។ គួរបញ្ជាក់ថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖ (ទី១)-លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និង (ទី២)- ជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ […]
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)
(ភ្នំពេញ)៖ ក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកបដោយឋាមវន្ត និងចក្ខុវិស័យវែងឆ្ងាយដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា បច្ចុប្បន្នក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក […]
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន
(ប៉ៃលិន) ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបានបន្តចុះពិនិត្យការប្រមូលផលមៀនប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម បាននឹងកំពុងយកចិត្តទុកដាក់លើការស្វះស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផលផ្លែមៀនស្រស់។ ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចទទួលយកបាន មាន អនាម័យល្អសមរម្យ មានគុណភាព តាមស្តង់ដាល្អ។ […]
ថ្នាក់ដឹកនាំស្រុកមង្គលបូរី មន្ត្រីរាជការ កងកម្លាំងទាំងបី មេឃុំ ស្មៀនទាំង១៣ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បើយុទ្ធនាការការផ្សព្វផ្សាយ អនាម័យ បរិស្ថាន
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុកមង្គលបូរីដឹកនាំដោយលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានរៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថាន នៅក្នុងទីរួមស្រុកមង្គលបូរី ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី លោក លោកស្រីជាមេឃុំ ស្មៀនទាំង១៣ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមជាច្រើនផងដែរ។ មានប្រសាសន៍មានឱកាសនោះលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា៖ ថ្ងៃនេះ គឺជាថ្ងៃមួយប្រកបដោយបរិយាកាសរីករាយក្រៃលែង បានរៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថាន នៅទីរួមសុខមង្គលបូរី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយើងចេះទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹង ឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ដើម្បីឲ្យស្រុករបស់យើងក្លាយជាស្រុកស្អាត ស្រស់បំព្រង មានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទៅមក ឬមកស្នាក់នៅកំសាន្តនៅស្រុករបស់យើង ជាពិសេសបង្ការបាននៅជម្ងឺផ្សេងៗ។ ជាក់ស្ដែងវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមនាពេលនេះគឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់អំពីការយល់ដឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ទៅលើកិច្ចគាំពារបរិស្ថានស្រុករបស់យើងឲ្យកាន់តែប្រសារឡើងឆ្ពោះទៅរកការអភិវឌ្ឍន៍ដូចបណ្ដាប្រទេសរីកចម្រើនជឿនលឿនលើសាកលលោក។ លោក អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា៖កិច្ចគាំពារបរិស្ថានមិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬរដ្ឋបាលស្រុកផ្ដាច់មុខនោះទេ […]
កិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា
(បន្ទាយមានជ័យ)៖យើងទាំងអស់គ្នា គួរយល់ដឹង និងចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចគាំពារបរិស្ថានចូលរួមកាត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន និងការពារផ្ទៃមេឃពណ៌ខៀវ ផ្ទៃមេឃគ្មានឧស្ម័នពុល។លោក យ៉ាំ ណារិទ្ធ អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធី សារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន នៃកម្ពុជាដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ សិប្បកម្ម ម៉ាស៊ីនត្រជាក់នៅក្នុងខេត្ត។ លោក ផៃ សុភី អនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះគឺជាការអះអាងបញ្ជាក់ផងដែរថា យើងទាំងអស់គ្នា ចូលរួមរៀបចំអនុវត្តឲ្យកាន់តែមានការគាំទ្របរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដើម្បីឆ្លើយតបនូវគោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំផុសចលនាអប់រំកាយយល់ដឹង ឲ្យបានទូលំទូលាយ ដូចយើងទាំងអស់គ្នាបានស្វែងយល់តាមរយៈបទបង្ហាញរបស់ក្រសួងបរិស្ថាន គឺយើងជាប្រទេសកំពុងអភិវឌ្ឍន៍មានគោលដៅលុបបំបាត់សារធាតុ HCFC ដែលបំផ្លាញស្រទាប់អូហ្សូនឲ្យបាន100%ក្នុងឆ្នាំ2030។ លោក យ៉ាំ ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋានក្រសួងបរិស្ថានបានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តសារាចរលេខ០១ ស.រ ចុះថ្ងៃទី០២ ខែមករាឆ្នាំ២០២០ ស្ដីពីវិធានការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីគ្រប់គ្រងទីតាំងប្រភព ខ្យល់ឲ្យបានកាន់តែប្រសើរសម្រាប់ធានានូវសុវត្ថិភាពនិងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ នោះរាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តនូវវិធានការនេះធ្វើការផ្សព្វផ្សាយ ឱ្យបានផុលផុសរួមមានការការពារទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ ការដុតសំណល់រឹងសំរាម នៅតាម ទីចំហ ឬតាមទីសាធារណៈនិងការឆេះតាមទីលានចាក់សំរាម អប់រំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាប្រពៃណីដាំដើមឈើរុក្ខជាតិបៃតង និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមកាត់បន្ថយ […]