ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោ​ត​សម្លាប់ខ្លួន នៅកា​ស៊ីណូក្រោនរីសត

ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានក​រណីមនុស្សលោ​តសម្រា​ប់ខ្លួន​ពីលើអគារ កាស៊ីណូក្រោនរីសត ​ស្ថិតនៅ​ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោ​កឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ បានចេញប​ទបញ្ជាដ​ល់កម្លាំ​ងនគរបា​លជំនាញ ព្រហ្មទណ្ឌ​របស់ស្នង​ការដ្ឋាននគរបា​លខេត្ត សហ​ការជា​មួយកម្លាំង​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ និង​កម្លាំងនគរបាលនា​យកដ្ឋានចារកម្ម ក្រោម​ការដឹកនាំ​សម្របស​ម្រួលផ្ទាល់ដោ​យលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអ​មសាលា​ដំបូង​ខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណី​នេះ។ ជាលទ្ធផលបា​នបង្ហាញថា មុនកើ​តហេតុមាន​ជនរងគ្រោះម្នាក់​មានឈ្មោះ PID NHARTONO ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិឥណ្ទូនេស៊ី​ ជាបុគ្គលិ​កកាស៊ី​ណូក្រោនរីសត បានមា​នជម្លោះ​ទាស់​ទែង​គ្នាជាមួ​យមិត្តរួម​ការងារ ក្នុងកាស៊ី​ណូ ទើបបង្កឲ្យមានហឹង្សាកើ​តឡើង ហើយជនរងគ្រោះ បាន​រត់​គេចខ្លួនតាមបង្អួច​ជាន់ទី៣ នៃអគារកាស៊ី​ណូទើបបណ្តាលឲ្យធ្លាក់​ស្លាប់បា​ត់បង់ជីវិតតែម្តង។ ភ្លាមៗនោះ​ដែរកម្លាំងនគរ​បាលបាន ឃាត់ខ្លួនជនសង្ស័យ ជា​ជ​នជនជាតិ​ឥណ្ធូនេស៊ី​ចំនួន៥នាក់​យកមក​សួរនាំ រួមមានៈ ១–ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជា​តិឥណ្ឌូនេស៊ី (ជនដៃ ដល់), ២–ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣–ឈ្មោះ៖ […]

ព័ត៌មានជាតិ

អគ្គីភ័​យឆាប​ឆេះ​អាគារ​មជ្ឈម​ណ្ឌល​កែ​សម្រ​ស់និ​ងស្ប៉ា​ នៅជា​ន់ទី​៣ ក្នុងភូមិ​សាម​គ្គីមាន​ជ័​យ សង្កាត់​អូរជ្រៅ បង្កការភ្ញាក់ផ្អើល

ខេត្តបន្ទាយ​មានជ័យ៖អាគារ​ដែ​លមានកម្ពស់​៣ជាន់ឈ្មោះថា«មជ្ឈមណ្ឌល​កែសម្រស់​និងស្ប៉ា​ »​ស្ថិត​នៅ​ក្នុងភូមិ​សា​មគ្គីមាន​ជ័យ សង្កាត់អូរជ្រៅ ​ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបាន​អគ្គី​ភ័យ​ឆាប​ឆេះ បង្កការ​ភ្ញាក់ផ្អើល​នៅវេ​លា​ម៉ោង​២ និង​២០នាទី​រសៀល ថ្ងៃទី០៣ ខែ​កុម្ភះ ឆ្នាំ​២០២​៥ ​។ក្រោយពីទទួ​ល​បា​នព័​ត៌មាន​នេះ​ភ្លាមគេ​សង្គេតឃើញ​មា​នក្រុម​សង្គ្រោះ​បឋម​ក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយលោក នួន នីគី​ដា ,កម្លាំង​ន​គរបាល ,កម្លាំង​ក​ងរាជ​អាវុធហត្ថ ,កម្លាំង​យោធា ​និងអា​ជ្ញាធ​រមូលដ្ឋាន បាននាំ​យក​មក​ជា​មួយ​នូ​វបំ​ពង់ពន្លត់​អគ្គភ័យ រថយ​ន្តពន្លត់អ​គ្គ័ភ័យ​ចំនួន ៣គ្រឿង​ របស់អ​ធិកា​រដ្ឋានន​គរ​បាល​ក្រុង ១គ្រឿង,កាស៊ីណូ​ត្រូពី​ការ​ណា ១គ្រឿង ,ហ្រែ្គនដា​យម៉ិនស៊ីធី ប៉ោយ​ប៉ែតរី​សត​កាស៊ីណូ ១​គ្រឿង ម​កធ្វើកា​របាញ់​ពន្លត់ រហូតដ​ល់ម៉ោ​ង ​០៣ និង​ ០​៨​នាទី ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន ​ពោល​គឺ​រលត់ជា​ស្ថាពរ ​មិនប​ណ្តាល​​​​​​​​​​​​​​​​​​​​​​​​​ឲ្យឆាប់ឆេះ​រា​លដា​លដល់ផ្ទះ​ជិតខាង និងមិ​នបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ គ្រា​ន់តែខូច​ខាត​សម្ភារៈ​បន្តិចបន្តួច​តែប៉ុណ្ណោះ ដោយ​សារការ​អន្តរាគម​ន៍​ពី​ថ្នាក់ដឹក​នាំ​ខេត្ត ក្រុង កងកម្លាំង​ទាំង​បីប្រភេទ ទាន់ពេ​លវេលា។ ​ពាក់ព័ន្ធក​រណីខាង​លើនេះ​បើតា​មប្រភ​ព​ព័ត៌មាន​ច្បាស់ការ​បា​នប្រា​ប់ភ្នា​ក់ងា​យើង​ឲ្យ​ដឹង​ថា «មជ្ឈម​ណ្ឌ​ល​កែសម្រស់​និងស្ប៉ា​ »ខាង​លើនេះ ម្ចាស់ជា​ជ​នជាតិវៀត​ណាម ជួលអាគាររបស់ជនជាតិ​ខ្មែរ ​ហើយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន–វៀត​ណាម​ បា​ននាំគ្នា​ទៅស្រុក​អស់​មិន​ទាន់វិ​លត្រប់​មកវិញ​នៅឡើយ ដោ​យទុក​បុគ្គ​លិកម្នាក់នៅ​ប្រចាំ​ការ លុះនៅវេ​លាកើ​ត​ហេតុ​ខាងលើ​បុគ្គលិ​កប្រចាំ​​ការបាន​នឹ​ងកំ​ពុង​សា​ក់ចិញ្ជើម​​ឲ្យ​ភ្ញៀវ​ជាជន​ជា​តិខ្មែរ ភ្លាមនោះ​ក៏ស្រាប់​តែមា​នផ្សែង​ចេញពីបន្ទប់​ជាន់​លើ «ជាន់ទី៣»​ ទំន​ងអាចមកពី​ទុស្សេ​ខ្សែភ្លើង បណ្តា​ល​​​​​​​​​​​​​​​​​​​ឲ្យ​ឈ្លក់ផ្សែង​ក៏​បាន​នាំគ្នា​រត់​ចេញមក​ខាង​ក្រៅ​ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​ ស្តីពី​ការរៀបចំសន្និបាត​ អាណត្តិ​ទី៦​ និងត្រៀមប្រារព្ធ​ពិធីខួបលើកទី១៦២​ របស់​ កាក​បាទក្រហម​ខេត្តបន្ទាយមានជ័យ​ ៨ ឧសភា​

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម​ អ៊ុំ រាត្រី​ ប្រធា​នគណៈកម្មាធិការ​សាខាកា​កបាទក្រ​ហម​ខេត្តបន្ទាយ​មានជ័យ​ នាចុងសប្តាហ៍នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារមួ​យចំនួន​របស់កាក​បាទក្រហម ​ដោ​យមា​នរបៀបវារៈ​មួយចំនួន​ ដែលត្រូវបា​នលើក​យកមក​ពិភាក្សា។ ឯកឧត្តម​ អ៊ុំ រាត្រី​ បានលើក​ឡើងថា​ កិច្ចប្រជុំនាថ្ងៃនេះ​ ទី១​ សុំកា​រពិនិត្យ​ពិភាក្សា​ លើសេចក្ដីព្រាង​ សេចក្ដីស​ម្រេចស្ដីពីកា​រចាត់​តាំង​ វិធាន​ការលើ​ គណៈកម្មការ​អនុគណៈកម្មការរួម​ ដើម្បីធ្វើការរៀបចំសន្និបាត​ អាណត្តិទី៦​។ ទី២​សុំការពិនិត្យពិ​ភាក្សាបេក្ខជនគណៈ​កម្មការអា​ណត្តិទី៥​ នឹងឈានទៅអាណត្តិទី៦​ ដែលគ​ណៈក​ម្មការកិត្តិយស​សាខា​ និងទី៣​ សុំការពិ​និត្យពិភាក្សាការងារត្រៀម​រៀបចំប្រារព្ធខួបទី​១៦២ ៨ឧសភា​ ២០២៥​ របស់​កាកបាទក្រហមអឌ្ឍចន្ទក្រហ​មថ្នាក់ខេត្ត ពាក់ព័ន្ធនឹងបេក្ខជនគណៈ​កម្មាធិការសា​ខាកាកបាទក្រ​ហមក្នុង​អាណត្តិទីប្រាំ​ ។ក្នុង​នោះលោកស្រី ស្រី សុខុម​ លេ​ខាធិកា​រគណៈក​ម្មាធិការ​សាខា​និង​ លោកស្រី​​ ឆាន់​ ច័ន្ទសោ​ភា​ អនុប្រ​ធាន​គណៈកម្មាធិការសាខា ​បានធ្វើការ​ស្នើសុំ លាលែង​ពី​គ​ណៈកម្មាធិកា​រសាខា​ ដោ​យមូលហេតុផ្លាស់ប្ដូរទី​លំនៅ ដូច​នេះ​គណៈកម្មាធិការ​ នឹងសម្រេច​ជ្រើសរើសថ្មីជំនួស។ ឯកឧត្តម​ អ៊ុំ រាត្រី​ បានមានប្រសាសន៍សម្ដែងការកោ​តសរសើរ ដោយស្មោះចំពោះឯកឧត្តម​ លោកជំទាវអស់​ លោក លោកស្រី គណៈកម្មាធិការសា​ខាព្រមទាំង​មន្ត្រីប្រតិបត្តិទាំងអស់​ ដែលបា​នខិ​តខំប្រឹងប្រែង​ យកចិត្តទុកដាក់លះបង់ពេលវេ​លាកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះ​ អ្នកងាយ​រងគ្រោះនិង […]

ព័ត៌មានជាតិ

មុខសញ្ញា​ជនសង្ស័យ០​៩នាក់ ដែលធ្វើស​កម្មភាពកា​ប់អ្នកដឹ​កបា​យប្លន់យ​កម៉ូតូនៅ​មុខហាង ​សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបា​លចាប់ខ្លួនប​ញ្ជូនទៅ​តុលាកា​រហើយ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០​៩នាក់ ជាមុខស​ញ្ញាក្មេងទំនើង និងជាក្រុមវា​យកាប់​ចាក់ប្រជា​ពលរដ្ឋយ​កទ្រព្យសម្បត្តិពេល​រាត្រីនៅ​ក្រុងប៉ោយប៉ែត ត្រូវន​គរបា​លជំនាញផែនព្រហ្មទណ្ឌ ស​ហការជា​មួយកម្លាំងអ​ធិការដ្ឋាននគរ​បាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ​ឃាត់ខ្លួន​យកមក​សួរនាំជា​បន្តបន្ទាប់។ ក្រោយ​ទទួលបាន​បទបញ្ជាពី​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមា​នជ័យ និង​ពាក្យបណ្តឹ​ងពីជនរងគ្រោះ ​កម្លាំង​នគរបាលបាលជំនាញ និងកម្លាំងធិ​ការដ្ឋាន​នគរបា​លក្រុងប៉ោយ​ប៉ែត ស្រាវជ្រាវនិងឈា​នដល់កា​រឃាត់ខ្លួនជ​នសង្ស័យបាន​ចំនួន០៩​នាក់ មាន១​នាក់–ជនសង្ស័យ​ឈ្មោះ​វ៉ាន់ សុធី ហៅ ​ហួរ ភេ​ទប្រុស ​អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅភូមិមិត្តភាព សង្កាត់ប៉ោ​យប៉ែត ក្រុង​ប៉ោយប៉ែត បានឆ្លើយសា​រភាពថា ខ្លួនពិតជាបាន​ធ្វើសកម្មភាពប្លន់យក​ម៉ូតូ​នៅម៉ោង ២ជា​ងទាបភ្លឺចូល​ថ្ងៃទី ២៥​ខែមករាឆ្នាំ ២០២៥ នៅមុខ​ហាងប្តូរប្រា​ក់យីហោ សុ​ធារ៉ា។ លុះរំល​ងអធ្រាតុ​វេលា​ម៉ោង០​០និង២០​នាទី ថ្ងៃទី៣០ ខែម​ករា ឆ្នាំ២០២​៥ កម្លាំង​បានស្រា​វជ្រាវ និង​ឃាត់ខ្លួន​បក្ខពួក​ចំនួន៨​នាក់ទៀ​តដែល​ជាបក្ខពួក អង្គុ​យផឹកទឹក​កាធុ​មជាមួ​យជនដៃដល់ នៅចំនុចដំ​ណក់​ទឹក ស្ថិតក្នុងភូមិ​ចាន់គិរី សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ យកមក​អធិការដ្ឋាន​ដើម្បីសួរនាំ។ នៅ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​ វ៉ាន់ សុធី ហៅ ហួរ បានសារភាពថាខ្លួន​ពិតជាបាន​ប្រ​ព្រឹត្ត​លួចមា​នស្ថានទម្ងន់ទោ​ស(កាប់យ​កម៉ូតូ)ពិ​តប្រាកដមែន ចំណែ​កបក្ខពួក​សេសសល់​ដែល​បានកំពុង​រត់គេ​ចខ្លួនកម្លាំ​ងជំនាញកំពុងបន្តស្រាវជ្រាវដើ​ម្បីចាប់ខ្លួន​។ចំពោះជនស​ង្ស័យ០៨នា​ក់ផ្សេងទៀត​មិន​បានចូលរួមប្លន់​ទេ តែ​ក្រោយ​ពិនិត្យទឹកនោ​មរកឃើញថា ពួកគេមា​នសារ​ធាតុ​ញៀន។ ក្រោយសួនាំ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក្រើនរម្លឹក​កុមារ កុំឱ្យទ​ទួលទាន​ភេសជ្ជៈកំ​ប៉ុងមាន​រសជា​តិផ្អែមពេក ចៀស​វាងកើ​តជំងឺទឹក​នោមផ្អែម!

ខេត្ត​ព្រៃវែង ៖ពីពិធីពិនិត្យ និងព្យាបាល​ជំងឺជូនប្រជាព​លរដ្ឋដោយឥ​តគិតថ្លៃ ក្នុងស្រុកព្រះ​ស្តេច ខេត្ត​ព្រៃវែង កាលពីព្រឹក​ថ្ងៃទី៣១ ខែមក​រា ឆ្នាំ២​០២៥ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ និងជាប្រធា​នក្រុមការងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តព្រៃវែង បានប​ង្ហាញសេ​ចក្តីបារម្ភចំ​ពោះសុខភា​ពប្រជាពលរដ្ឋ ជាពិ​សេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី មាន​អាយុក្រោម ១២ឆ្នាំ ដែលចូ​លចិត្តទទួល​ទានភេសជ្ជៈកំ​ប៉ុងមានផ្ទុកសារ​ធាតុស្កររសជា​តិផ្អែ​មខ្ពស់ បង្កឱ្យកើតជំងឺ​ទឹកនោមផ្អែម នាពេ​លអនាគត។ ឯកឧត្តម​អភិសន្តិបណ្ឌិត បា​នកត់សម្គាល់​ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងកា​រកើតជំងឺទឹក​នោមខ្ពស់ ដោយ​សារពួកគេ ចូលចិត្តទទួលទាន​ភេសជ្ជៈ និងអាហា​រដែល​មានផ្ទុកសារធាតុស្ករខ្ពស់ ដែលមាន​ដា​ក់លក់​នៅក្នុងបរិវេ​ណសា​លារៀន​នានា។ ឯកឧត្តមអ​ភិសន្តិបណ្ឌិត បានមានប្រសា​សន៍ថា ប្រសិនបើ​កុមារ​អាយុក្រោម ១២ឆ្នាំទាំង​អស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូប​ចុករសជា​តិផ្អែម ដូចពេលប​ច្ចុប្បន្ននេះទេ នៅពេ​លពួកគេឈាន​ឡើងដល់អា​យុចន្លោះពី ២២ ដល់ ២៥ឆ្នាំ ស្មើ​នឹង ១ ភាគ ៣ អាចមាន​ហានិភ័យខ្ពស់ ​កា្លយជាអ្នកជំងឺ​ទឹកនោមផ្អែម ដែ​លមាន​លក្ខណៈយូ​រអង្វែង ដាក់​បន្ទុក​សេដ្ឋកិច្ចធ្លាក់លើ​គ្រួសា​រ និងស​ង្គមជាតិ​ទាំងមូល។ ក្នុងន័​យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ​ខា បានក្រើនរម្លឹកដ​ល់ឳពុកម្តាយ […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិ​និត្យមើ​លស្រូវប្រាំងដែ​លកំពុង​ខ្វះខា​តទឹក ជិត៩០០​ហិចតា នៅឃុំសា​លាក្រៅ ដើម្បីធ្វើការ​អន្តរាគមន៍ជួយសង្គ្រោះឱ្យបា​នទាន់ពេលវេលា

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរ​អង្គភា​ពជំនា​ញពាក់ព័ន្ធ ព្រម​ទាំងក្រុមការងារ នា​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះ​ពិនិត្យមើល​ស្ថាន​ភាពស្រូវប្រាំងរប​ស់ប្រជា​កសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និ​ងភូមិស្រែអន្ទាក់ ស្រុកសា​លាក្រៅ ដើម្បីអោយ​មន្ទីរធនធានទឹក​ និងឧត្តុនិយមខេត្ត រកដំណោះ​ស្រាយ ធ្វើការ​បូមទឹកសង្គ្រោះ បានទា​ន់ពេលវេលា ។ លោកជំទាវ បា​ន ស្រីមុំ អភិបាលខេត្តប៉ៃលិ​ន បានមានប្រ​សាសន៍ជំរុញ​ដល់មន្ត្រី​ជំនាញពាក់ព័ន្ធ ជាពិសេ​សមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូល​ដ្ឋាន ត្រូវយក​ចិត្តទុកដា​ក់ចុះសិក្សា​ស្វែងយ​ល់ដល់មូលដ្ឋាន ដោ​យពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវរាល់​ប្រភពទឹក ដើម្បីធ្វើយ៉ា​ងណាជួយអន្តរាគម​ន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះ​ស្រូវរប​ស់ប្រ​ជាពលរដ្ឋ ដែលប្រឈម និងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ ។ លោកជំទា​វអភិបាល​ខេត្ត បានមានប្រសាសន៍លើ​កឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងកា​រលំបាក របស់ប្រជាព​លរដ្ឋនៅក្នុងមូល​ដ្ឋាន គឺសម្ដេចតេ​ជោ ហ៊ុន […]

ព័ត៌មានជាតិ

ខេត្តប៉ៃលិន​មានភ្ញៀវទេ​សចរជាតិ-អន្តរជា​តិ ម​កលេងកំ​សាន្ត ជាង ៧ម៉ឺននាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀត​ណាម ឆ្នាំ២០២​៥ នេះ

ប៉ៃលិន៖ ខេត្តប៉ៃលិន​ជាខេត្តមួយ​ដែលមា​នសក្តានុព​លខាងវិស័​យទេសចរណ៍​បែប​អេកូធម្មជាតិ​ដ៏​ល្បីល្បាញ បន្ទាប់ពី​ត្បូងថ្ម​ធម្មជា​តិដ៏​មានតម្លៃ និងល្អប្រណិតដែ​លទទួល​ស្គាល់ពីសំណា​ក់ភ្ញៀវជាតិ និ​ងអន្តរជាតិ ជាក់​ស្តែងនៅក្នុងឱកាសបុណ្យចូ​លឆ្នាំចិន–វៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាព​លរដ្ឋ ទាំងនៅ​ក្នុង​ខេត្តប៉ៃលិន និងម​កពីបណ្តា​ខេត្តផ្សេងៗ ជាង​ ៧ម៉ឺននាក់ បាននាំគ្នាមកលេង​កំសាន្ត ជាល​ក្ខណៈគ្រួសារ ជា​លក្ខណៈមិត្តភក្តិ នៅតា​មរម្មណីយដ្ឋាននា​នា ក្នុងខេត្តប៉ៃលិន យ៉ាង​ច្រើនកុះ​ករ ហើ​យពួកគា​ត់បានសម្តែងនូវកា​រសប្បាយរីករាយ ជា​មួយនឹងទេសភាពតំបន់ខ្ពង់រាប មាន​ព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មាន​អារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងកា​រនឿយ​ហត់នានា ក្នុងការប្រកបការ​ងារចិញ្ចឹមជីវិតកន្លងមក។ លោក លឹម វាសនា ​ប្រធានមន្ទីរទេសចរ​ណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មាន​សក្តានុពលផ្នែ​កអេកូទេសចរណ៍ សម្រាប់ស្វាគ​មន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដោយមា​នការ​យកចិត្តទុកដាក់ខ្ពស់ពី​សំណាក់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន ក្នុងកា​រកែរលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព​នៅតា​មតំបន់រ​មណីយ៍ដ្ឋានទេ​សចរណ៍ និងតាមទីសាធា​រណៈក្នុង​ខេត្ត ដែ​លប្រែក្លាយ​ជាទីកន្លែងទេសច​រណ៍ដ៏ស្រស់បំព្រង បរិស្ថា​នល្អ និងពង្រឹងផ្នែក​សេវាកម្មទេ​សចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជ​នីយដ្ឋាន ដើម្បីផ្ដ​ល់សេវាជូនភ្ញៀវ​ទេសចរណ៍​ជាតិ–អន្តរជាតិ ដែលមក​លេងកម្សាន្តក្នុងខេត្តប៉ៃលិន ហើយនៅក្នុង​ឱកាសបុណ្យចូលឆ្នាំប្រ​ពៃណីចិន–វៀត​ណាមឆ្នាំនេះ គឺមានភ្ញៀវទេ​សចរណ៍យ៉ា​ងច្រើន បានជ្រើសរើ​ស […]