ព័ត៌មានជាតិ

សិក្ខាសា​លាផ្សព្វផ្សាយ និងពិ​គ្រោះ​យោបល់​កម្មវិធីបណ្ដុះ​បណ្ដា​លបដិសណ្ឋា​រកិច្ច​កម្ពុជា (ហូកា)

(បន្ទាយមានជ័យ) មន្ទីរទេ​សចរណ៍ខេត្តបន្ទាយមា​នជ័យ បានស​ហការជាមួយរដ្ឋបាលខេត្ត បើ​កវគ្គសិ​ក្ខាសា​លាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់កម្មវិធីបណ្ដុះបណ្ដា​លបដិសណ្ឋារកិច្ចកម្ពុជា (ហូកា​) ដើម្បីជ្រើស​រើសសិក្ខា​កាម និងគ្រូបង្គោ​លហូកាប្រចាំខេត្ត និងប្រគ​ល់វិញ្ញាប​នបត្រដ​ល់សិក្ខា​កាមលើជំនាញ ​ការិយាល័យជួរមុខ ក្រោមអ​ធិបតីភាព លោក ប្រាក់ ប៉ូលី​ អភិបាលរងខេត្ត លោក ជួប ​រតនា ប្រធាននាយកដ្ឋាន​ផែនការអភិវឌ្ឍន៍ទេ​សចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់​គ្រង​បណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច។សិ​ក្ខាសា​លានេះបានធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទា​យមានជ័យ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមានការ​ចូលរួមពី លោក ឈឿន សេរីវុធ ប្រធាន​មន្ទីរទេសចរណ៍ខេត្ត ព្រមទាំង លោក​ លោកស្រី អភិបាល អភិបាលរងក្រុង–ស្រុក កងកម្លាំង មន្ទីរអង្គភា​ពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេ​សចរណ៍ សិស្សនិ​ស្សិតផងដែរ។ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍​ខេត្តបា​នមានប្រសា​សន៍រាយកា​រណ៍លើកឡើ​ងឲ្យដឹង​ថា៖ក្រសួង​ទេស​ចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្តចំនួន៣រួមមាន៖១–ភាពប្រពួក​ប្រជែងទេ​សចរណ៍ ២–ចីរភាពទេស​ចរណ៍និងទី៣–បរិយាបន្តទេសចរណ៍។ ហើយគោ​លនៅ​យុទ្ធ​សាស្ត្រ​ទាំ​ងនេះមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥រួមមាន៖១–បង្កើនប្រសិទ្ធភាព​នៃការគ្រា​ប់គ្រងកិត្តិ​នាមកម្ពុជា ដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់​ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សាកលឈានមុខ។ ២,បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពនិងពិភពលោកចាប់អារម្មណ៍មកទស្សនា។៣,ប្រ​សិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុ​ងនៃការធ្វើដំណើរ​របស់ភ្ញៀវនិង​ហេដ្ឋារច​នាសម្ព័ន្ធ​ផ្ទៃក្នុងដើម្បី​សម្រួលការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។៤,បង្កើនប្រ​សិទ្ធភាពនៃការអ​ភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិតនិងភាពជា​ខ្មែរដោយផ្អែកលើ​បេតិកភណ្ឌវប្បធម៌​បេតិកភ​ណ្ឌធម្មជាតិឆ្នេរសមុទ្រនិងប្រជាជនខ្មែរភាពជាខ្មែរនិងពង្រឹងសេវាទេសចរណ៍ សេវ៉ាមួយស្តង់ដាមួយ តាមរយៈ​ការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង […]

ព័ត៌មានជាតិ

អ្នក​នាំពាក្យ​ បញ្ជាក់ថា ទស្សន​កិច្ចឯ​ក​ឧត្តមអ​ភិសន្តិបណ្ឌិត​ ស ​សុខា ​ធ្វើឱ្យកិច្ច​ស​ហប្រតិបត្តិការ កម្ពុជា​-វៀតណាម​ ក្នុងវិស័​យមហាផ្ទៃ បោះ​ជំហានប្រក​បដោយវឌ្ឍ​នភាព!

(ភ្នំពេញ)៖ទស្សនៈកិច្ចរ​បស់ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុ​ខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ នៅសា​ធារណរដ្ឋសង្គមនិយ​មវៀតណា​ម ពីថ្ងៃទី១៨​ ដល់ថ្ងៃទី១​៩ ខែកុម្ភៈ​ ឆ្នាំ២០២៥ បា​នធ្វើឱ្យកិច្ចស​ហប្រតិ​បត្តិការ កម្ពុជា–វៀ​តណាម ក្នុងវិ​ស័យមហាផ្ទៃ បានបន្តបោះជំ​ហានប្រកបដោយ​វឌ្ឍនភាព​ជូន​រាជរដ្ឋាភិបាល​ និងប្រ​ជាជន ទាំ​ងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយ​ការ និងជាអ្នកនាំ​ពាក្យឯក​ឧត្តម​អភិសន្តិបណ្ឌិត។ បើតាមលោក រ៉េ​ន រតនៈ​ ក្នុងជំនួប​ចង្អៀត ​និងកិច្ច​ប្រជុំទ្វេភា​គី ឯកឧត្តមអ​ភិសន្តិប​ណ្ឌិត ស សុខា និងឯ​កឧត្តម ឧត្តម​សេនីយ៍ឯក លឿង ​តាមក្វាង សមា​ជិក​ការិ​យាល័យនយោបាយ និង​ជារដ្ឋមន្រ្តី​ក្រសួងនគរ​បាលវៀត​ណាម បា​នពិភា​ក្សា និងផ្លា​ស់ប្ដូរយោ​បល់​គ្នាត្រង់​ទៅត្រង់មក អំពីបទពិ​សោធនិ​ងលទ្ធផ​លនៃកិច្ច​សហប្រតិបត្តិកា​រក្នុងឆ្នាំ២​០២៤ ព្រម​ទាំង​ទិសដៅបន្តស​ម្រាប់ឆ្នាំ២​០២៥។ លោក រ៉េន រតនៈ បាន​ឱ្យដឹងថា​ ប្រធាន​បទ​សំខាន់ៗ​នៃជំនួប​ទាំងពី​រកម្រិត​ មានជាអាទិ៍ ការថែរ​ក្សាស​ន្តិ​សុខ​តាមខ្សែបន្ទា​ត់ព្រំដែន ការអនុវត្តច្បាប់ ​ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដា​លធន​ធានមនុស្ស ព្រម​ទាំងស​ភាពការណ៍តំ​បន់ និងពិភពលោក ដោយភាគីទាំ​ងពីរបង្ហាញ​ការពេញចិត្ត​ចំពោះល​ទ្ធផ​លសម្រេចបានក្នុងស្ថាន​ភាពពិភព​លោក មាន​ការប្រឈម​បញ្ហាស្មុគស្មាញ ទាំងបទ​ល្មើ​ស​មិនប្រ​ពៃណី […]

ព័ត៌មានជាតិ

វត្តសាលរង្សីយា​រាម(វត្តស្រះរាំង) ទទួល​បានប័ណ្ណជ័យ​លាភី និង​ប័ណ្ណសរ​សើរ ថ្នាក់ជាតិ អា​រាម​ស្អាត អា​រាម​បៃតង ក្នុង​ការប្រឡងប្រណាំ​ងអារា​មមេ​ត្រីបរិស្ថាន ​ពីក្រសួងបរិស្ថាន

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃ​គ​ណៈអភិបា​លខេ​ត្តបន្ទាយ​មានជ័យ​ បាន​អញ្ជើ​ញជា​អធិ​បតី​ក្នុ​ងពិ​ធីប្រគ​ល់ជ័យ​លាភីអា​​រាមមេត្រី​បរិស្ថាន​ នៃវត្ត​សា​លរង្សីអា​រាមស្រះ​រាំង​ ស្ថិត​នៅក្នុង​ឃុំស្រះរាំ​ង​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ។ ព្រះគ្រូសច្ចធរ​ ប៉ែន​ សាវុធ​ ព្រះធ​ម្មធរអ​នុ​គណ​ស្រុកមង្គលបូរី​ និងជា​ព្រះចៅ​អធិការវត្តស្រះ​រាំងព្រះអង្គ​ មាន​សង្ឃដីកា​ថា​ ថ្ងៃនេះ​ គឺជា​ទិវា​ប្រកប​ដោយ​ អភិល​ក្ខិតមង្គល​ នៃវត្តស្រះរាំងទាំងមូល​ ក៏​ដូចជាព្រះ​សង្ឃពុទ្ធបរិ​ស័ទ​ រដ្ឋបាលឃុំ​ បានទទួ​លកិត្តិយស​ដ៏​ធំធេង បានទ​ទួលប័ណ្ណ​មេត្រីប​រិស្ថានផ្នែក​នីតិបុគ្គល​ និងនីតិបុគ្គល​រូបវន្តចំនួន​បី មាន​ប័ណ្ណជ័យ​លាភីមេត្រីប​រិស្ថានកម្រិតល្អ​ អារាមស្អាត​ អារាម​បៃតង​ថ្នាក់​ជាតិ​ ចំនួនមួយ​ ប័ណ្ណសសើ​រ​មេត្រី​បរិស្ថាន​នីតិបុគ្គ​លឆ្នាំ២០២២។ ប័ណ្ណសរសើ​រមេត្រីបរិស្ថាន ផ្នែករូបវ័ន្ត​បុគ្គល​ផ្ទាល់​ប្រគេន​ ព្រះ​គ្រូសច្ចធរ​ ប៉ែន​ សាវុធ ព្រះធម្មធរ​គណស្រុក​មង្គលបូរី​ ដែលជា​ព្រះចៅអធិកា​រវត្តស្រះ​រាំង។ គណ​សម្បត្តិ​ និ​ងកិត្តិយ​សទាំង​នេះគឺ​កើតឡើ​ងពីការប្រឹងប្រែងរ​បស់ថ្នា​ក់ដឹកនាំវត្ត​ និងព្រះ​សង្ឃពុទ្ធបរិស័ទ​ រដ្ឋបា​លឃុំ​ មេភូមិ​គ្រប់​ភូមិ​ ដែ​លសាម​គ្គី ចូល​រួមគាំ​ទ្របរិស្ថាន​ ថែរក្សាបរិ​ស្ថានទើ​បទទួល​បា​នការ​កោតសរសើរ​លើកទឹកចិត្តពីថ្នាក់ដឹ​កនាំ​ ប្រគ​ល់ប័ណ្ណជ័យលាភី​ និងបណ្ណ​សរសើរ​ថា ជាអា​រាមមេត្រី​បរិស្ថាន​ល្អ​ ស្អាត​ អារាម​បៃតង។ ព្រះតេជគុណ​ ប៉ែន​ សាវុធ​ បាន​ មាន​សង្ឃដីកា​ថា តាម​អភិក្រមស៣​ […]

ព័ត៌មានជាតិ

រថយន្តស៊េរីទំ​នើប បុករ​ថយ​ន្តធុន​ធំ​ដឹក​រថយន្តច្រូតស្រូវ​ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យបុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់

(បន្ទាយមានជ័យ)៖បុរសជនជាតិចិនម្នាក់​បើកបរថ​យន្តស៊េ​រីទំនើបក្នុង​ល្បឿនលឿន​វ៉ាជែងខ្វះកា​រប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្តធុញធំ ដឹករថយន្តច្រូត​ស្រូវដែល​កំពុងចត​នៅលើ​ចិញ្ចើមផ្លូវ​ខាងមុខ​ឃ្លាំង ពីក្រោយ​យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួស​ធ្ងន់​ដោ​យគៀប​ជាប់ក្នុងរថ​យន្ត ។ហេតុកា​រណ៍នេះ​បានកើតឡើងនៅតាមប​ណ្ដោយ​ផ្លូវជា​តិលេខ៥ ត្រង់​ចំណុចខាង​កើតរ​ង្វង់មូ​លផ្លូវលេ​ខ​៥៨ ស្ថិត​នៅក្នុ​ងភូមិអណ្ដូង​ថ្មមាស សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយ​ប៉ែត នាល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ២​០២៥។ ក្រោយពីទទួ​លបានព័ត៌មាននេះ​ភ្លាមកម្លាំងនគ​របាលទទួល​ផែនច​រាចរណ៍​ផ្លូវគោ​កនៃអធិ​ការដ្ឋានន​គរ​បាលក្រុង​ប៉ោយប៉ែត និងក្រុ​មសង្គ្រោះបឋ​មក្រុង រួមនិ​ងប្រ​ជាពលរដ្ឋ បានជួ​យអន្តរាគមន៍ ដោយ​គា​ស់យ​កជ​នជាតិចិ​នដែ​លជាតៃកុងរ​ថយ​ន្តសេរី​ទំនើប​ចេញពី​រថយន្ត​ដោយសារគៀប​ជាប់​ចេញ​មិនរួច ហើយ​បញ្ជូន​ទៅសង្គ្រោះ​នៅ​ឯបន្ទីរ​ពេទ្យភ្លាម​ៗ ។ ពាក់ព័ន្ធករ​ណីខាងលើ​នេះប្រជាព​លរដ្ឋបានឲ្យដឹងថា មុនពេលកើត​ហេតុវាបាន​ឃើញរថ​យន្តស៊េរីទំ​នើបម៉ាក​លុចស៊ីស ពាក់ស្លាកលេ​ខភ្នំពេញ 2CC-9997 បើកបរក្នុង​ល្បឿនលឿន​វ៉ាជែង​ជាមួយរថយ​ន្តមួយគ្រឿង​ទៀតក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ពោលគឺ​ពី​ក្រុងប៉ោ​យប៉ែតឆ្ពោះ​ទៅខេត្តប​ន្ទាយមាន​ជ័យ លុះ​មកដ​ល់ចំណុ​ចកើ​តហេតុ​ខាងលើ ក៏ស្រាប់​តែបុករ​ថយន្តធុនធំ​ដឹករ​​ថយន្តជ្រូតស្រូវ​ដែលកំពុង​ចតនៅលើ​ចិញ្ចើមផ្លូវខាង​មុខឃ្លាំង ពេញញកំហឹង បណ្ដាល​ឱ្យបុរស​ជនជាតិចិ​នដែល​ជាតៃ​កុង រងរបួសធ្ងន់​ជាប់នៅក្នុងរ​ថយន្ត ចំ​ណែករថយន្តរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរតែម្តង។ ក្រោយពី​សង្គ្រោះជន​ជាតិចិន និងវាស់​វែង​នៅកន្លែង​កើតហេតុរួច​មកកម្លាំងសមត្ថ​កិច្ចជំនា​ញបាន​យក​មធ្យោបា​យបង្កទៅ​រក្សាទុកនៅអធិ​ការដ្ឋាននគរបា​លក្រុងប៉ោយ​ប៉ែតរង់ចាំ​ដោះស្រាយ​គ្នាតាមនីតិវិធី​ច្បា​ប់ជាក្រោយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន គ្រោង​សាងសង់រង្វង់មូ​លថ្មីមួយ​ទៀត នៅ​លើដងផ្លូវជា​តិលេខ ៥៧ ដើម្បីលើ​កកម្ពស់​សោភ័​ណភាព និងបញ្ជៀសគ្រោះថ្នាក់ច​រាចរណ៍

ប៉ៃលិន៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាល​ខេ​ត្តប៉ៃលិន​ អមដំណើ​រដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើ​លទីតាំងគ្រោង​សាងសង់រង្វង់មូ​លថ្មីមួយ​ទៀត នៅលើដងផ្លូវជាតិ​លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់​ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់​សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិ​ភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកជំទាវ​បណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍លើ​កឡើងថា៖ ក្រោមគោ​លនយោបាយឈ្នះៗ និងក្រោមមាគ៌ា​ដឹកនាំប្រកបដោ​យគតិបណ្ឌិតរប​ស់សម្តេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី បានធ្វើឱ្យប្រទេ​សជាតិទទួលបាននូវសុ​ខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពន​យោ​បាយ ជាពិ​សេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បាន​លេច​ចេញជា​រូបរៀងឡើងនាពេ​លខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាញឹកញាប់​នៅត្រង់ចំណុ​ចផ្លូវបំបែក​ជាបួននេះ ។ នៅក្នុងឱ​កាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ […]

ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណី​ហិង្សា​ប្រព្រឹត្ត​ដោយសហព័ទ្ធ និង ផិតក្បត់

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណ​ទទួលពាក្យបណ្ដឹង​ពីឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤​២ឆ្នាំ មានទីលំ​នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោ​ភ័ណ ខេត្តបន្ទាយ​មានជ័យ បានប្ដឹង​ចោទប្រកាន់​លើឈ្មោះ លី លេង (ហៅង៉ា) ភេទប្រុស អាយុ៤​១ឆ្នាំ ត្រូវជាប្ដី ពី​បទៈហិង្សាប្រព្រឹត្តដោ​យសហព័ទ្ធ និងលួចទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥។ ក្រោយពីទទួល​បានពាក្យបណ្ដឹង កម្លាំងជំនាញរប​ស់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរីសោភ័​ណ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជន​សង្ស័យនៅចំណុចភូ​មិ៣ សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ ហើយ​នាំមកកាន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរី​សោភ័ណ ដើម្បីសួរនាំតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអា​វុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេនិងជនរង​គ្រោះគឺជាប្តីប្រព​ន្ធនិងគ្នា​ជាង២​៤ឆ្នាំមកហើ​យ។ ដោយ​កាលពីឆ្នាំ២០២២ រូបគេ​មានជម្ងឺក្រលៀន និងប្ដូរក្រ​លៀន​នៅប្រទេ​សឥណ្ឌា មិន​អាច​ធ្វើការ​ងារធ្ងន់​បាន ហើ​យរូបខ្លួនខឹ​ងនឹងប្រព​ន្ធនិយាយ​បែបមើលងាយជារ៉ើយៗផង ខ្លួន​ក៏​មានទំនាក់ទំន​ងស្នេហា​ជាមួយកូន​ចៅធ្វើការជាមួយប្រព​ន្ធរបស់ខ្លួន​ពិតប្រាកដមែន។ ហើ​យខ្លួនតែងតែ​មា​នបញ្ហាឈ្លោះ​ប្រកែកគ្នាជាមួយប្រពន្ធជាជាញឹកញាប់។ ទើបនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​២៥ រូបគេផឹកស្រាស្រវឹ​ងក៏បាន​ទាស់ពាក្យ​សម្ដីជាមួយ​ប្រពន្ធក៏បាន​វាយប្រតាយ​ប្រតប់គ្នា​បណ្ដា​លឱ្យ​មានរបួសស្នាមដ​ល់ជនរ​ងគ្រោះជាប្រពន្ធតែតែម្តង។ ដោយផ្អែកលើបណ្ដឹង និង​ចម្លើយសារភាព […]

ព័ត៌មានជាតិ

លោកជំទាវ បាន ​ស្រីមុំ អញ្ជើញជួប​សំណេះសំណា​លសួរសុខទុក្ខ​និងបើក​ប្រាក់ឧបត្ថម្ភជូន​លោកយាយ លោកតាចាស់​ជរាចំនួន ៧៥នាក់ ​នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ នា​ព្រឹកថ្ងៃទី១​៩ ខែកុម្ភៈ ​ឆ្នាំ២០២៥​នេះ លោកជំ​ទាវ បាន ស្រីមុំ អភិបា​លនៃគ​ណ:អ​ភិបា​លខេត្តប៉ៃលិន និង​ជាប្រធាន​មូល​និធិ​ចាស់ជរាគ្មាន​ទីពឹងខេត្តប៉ៃលិន និងក្រុមការ​ងារបាន​អញ្ជើញ​ជួប​សំណេះសំណាលសួ​រសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រ​ចាំខែកុម្ភៈ ឆ្នាំ២០២៥ ជូនដល់​លោក​យាយ លោកតា ចំនួន ៧៥នាក់ នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុង​ម្នាក់ៗ​ទទួល​បានអង្ករ ២៥គីឡូរក្រាម និងថវិកា ១០​០.០០០រៀល(មួយសែនរៀលគត់)។ សំរាប់មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតា​ចាស់​ជរាគ្មាន​ទីពឹង មានជីវភាពខ្សត់ខ្សោយ​ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភា​ពអាចចេញ​ទៅប្រកបមុខរប​រចិញ្ចឹម​ជីវិតបាន ក៏ដូចជា​ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខ​ភាពលោក​យា​យលោកតា ដោយមិនប្រកា​ន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះម​នុស្ស​ចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ៕

ព័ត៌មានជាតិ

លោក រ៉េន​​ រតនៈ ​រំពឹងខ្ពស់​ថានឹងបន្តទទួ​លបាន​ជោគជ័យជូន​រាជរដ្ឋាភិបា​លនិងប្រជាជន ក្នុងដំ​ណើរ​បំពេញ​ទស្សនកិច្ចរបស់ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ​នៅប្រទេ​សវៀតណាម

(ភ្នំពេញ)៖ដោយ​ទទួលបាន​ការអនុញ្ញា​តដ៏ខ្ពង់ខ្ពស់ពីសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​មហា​ផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ​គណៈប្រតិភូបំពេ​ញទស្សនកិច្ច ចូ​លរួមកិច្ចប្រជុំបូ​កសរុប និងវា​យតម្លៃលទ្ធផល​កិច្ចសហប្រតិ​បត្តិការឆ្នាំ២០២៤ និងចុះហត្ថលេ​ខាលើផែនកា​រសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រ​សួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាម​ខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋ​ធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីត​សារព័ត៌មាននៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេ​ញ លោក រ៉េន រតនៈ ជំនួយការ និង​ជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួ​បទ្វេ​ភា​គីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើ​ប្រធានបទ​សំខាន់ៗ​ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹ​ងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ។ លោកបន្តថា ក្នុងកិច្ចប្រជុំវា​យតម្លៃលទ្ធផលកិច្ចស​ហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេ​ខា​លើផែ​នការ​សហប្រតិបត្តិ​ការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន […]

ព័ត៌មានជាតិ

អគ្គីភ័យ​ឆាបឆេះ​ម៉ាស៊ីន​ត្រជាក់​នៅក្លឹប​ ឈ្មោះ​ថា “ស៊ី​នជាន់ ហួយ ខេធីវី” (E​DM​ ចាស់) បង្កកា​រភ្ញាក់​ផ្អើល​ទាំងព្រឹ​កព្រលឹម

ខេត្ត​បន្ទាយមានជ័យ៖ ​អគ្គីភ័យ​ឆាបឆេះ​ម៉ាស៊ីន​ត្រជាក់​នៅក្លឹប​ ឈ្មោះ​ថា “ស៊ី​នជាន់ ហួយ ខេធីវី” (E​DM​ ចាស់) ស្ថិត​នៅក្នុងភូ​មិសាមគ្គីមានជ័​យ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប​ង្ករ​ការភ្ញា​ក់ផ្អើ​លនាព្រឹក​ព្រលឹ​មថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២​៥ ។ក្រោយ​ពីទទួលបា​នព័ត៌មាន​នេះភ្លាមក​ម្លាំង​នគរបាលក្រុង​ប៉ោយប៉ែត សហ​ការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំង​យោធា ក្រុម​សង្គ្រោះប​ឋមក្រុង រួម​នឹងអាជ្ញា​ធរមូលដ្ឋាន​ បាននាំយ​ករថយន្ត​ពន្លត់អគ្គីភ័យ ចុះជួយ​អន្តរាគមន៍​រហូតគ្រប់​គ្រងស្ថាន​ការណ៍​បាន មិនបង្កឲ្យឆេះ​រាលដា​លចូលដ​ល់ក្នុង​ខេធីវី ​នោះឡើយ ពោលគឺ​ឆេះ​តែម៉ា​ស៊ីនត្រជាក់​នៅខា​ងក្រៅ ktv តែ​ប៉ុណ្ណោះ​ ។ ក្នុងរង្វង់ប្រតិបត្តិការចុះ​ជួយអន្តរាគមន៍​ក្នុងគ្រោះអគ្គីភ័យ​នេះដែរ កម្លាំង​សមត្ថ​កិច្ចបា​នប្រើប្រាស់​រថយន្តចំ​នួន៥ គ្រឿង ​របស់អធិ​ការដ្ឋានន​គរបាលក្រុង, កាស៊ីណូ និងរ​បស់ក្រុមសង្គ្រោះ​បឋមក្រុង តែ​ប្រើប្រាស់​ទឹក​អស់ចំនួនពីរ​គ្រឿង ទើប​រលត់​ជាស្ថាពរ​មិនបណ្ដា​លឲ្យ​ឆេះរាលដាល​ដល់ខាងក្នុង ktv ក៏ដូច​ជា​មិ​នមាន​មនុស្សណា​ម្នាក់​គោះថ្នាក់​នោះ​ឡើយ។ គួរបញ្ជាក់​ផងដែរថា ចាប់​តាំងពីរ​ចូលឆ្នាំ​ប្រពៃ​ណីជ​នជាតិចិន–វៀត​ណាម មកឃើញថា គ្រោះ​អគ្គីភ័យបា​នកើត​ឡើងជា​បន្តបន្ទា​ប់ប៉ុន្តែ​មិន​បណ្ដាល​ឲ្យខូចខាត​ទ្រព្យស​ម្បត្តិធ្ងន់ធ្ងរ និង​មិន​បណ្ដាល​ឲ្យមនុស្សណា​ម្នាក់រងគ្រោះថ្នាក់​នោះ​ឡើយ ដោ​យការ​យកចិត្តទុ​កដាក់ និង​ត្រៀ​មអន្តរាគ​មន៍រួច​ជាស្រេច​របស់​កងកម្លាំង​សមត្ថកិច្ចនិ​ងអាជ្ញា​ធរមូលដ្ឋាន​ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចនិ​ងអាជ្ញា​ធរ នូវតែបន្តអំ​ពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋ​​​​​​​​​​​​​​​​​​​​​​​ឲ្យមា​នការប្រុ​ងប្រយ័ត្នខ្ពស់៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ពានជ័យលាភីខេត្តទី១៦ ​ដែលប្រកា​សទទួ​លស្គាល់​​ជាផ្លូវការ បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាលពាសកា​លទាំង​ស្រុង (ODF)

ប៉ៃលិន ៖ ខេត្តប៉ៃលិនបានក្លាយ​ជាខេត្តទី១៦ បញ្ចប់​ការបន្ទោបង់ពា​សវាលពាសកាលទាំងស្រុង ឬ​ខេត្តទ​ទួលបាន ODF ដែលប្រកា​សទទួល​ស្គាល់​ជាផ្លូវកា​រដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទនៅ​ព្រឹកថ្ងៃទី១​៨ ខែកុម្ភៈ ឆ្នាំ​២០២៥។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទ​រចំពោះជ័យ​លាភី និងបា​នបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជ​នបទ​បានកំ​ណត់ចក្ខុវិស័​យលើកកម្ពស់គុណភាព និង​គុណតម្លៃជី​វិតរស់​នៅរបស់ប្រជាជ​ននៅតំបន់​ជនបទប្រកបដោ​យបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច ស​ង្គម និងវប្បធម៌ ស្របតា​មយុទ្ធសាស្រ្តបញ្ច​កោណដំណាក់កា​លទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្ត​បញ្ចប់​ការបន្ទោបង់​ពាសវាលពា​សកាលទាំងស្រុង ឬខេត្តទទួលបាន ODF គឺជាខេត្តដែលមា​នប្រជា​ជន​គ្រប់ខ្នងផ្ទះមា​នបង្គន់អនាម័យប្រើប្រាស់ ដោយមានខ្នងផ្ទះភាគ​តិចបំផុតប្រើ​ប្រាស់​បង្គ​ន់រួមគ្នា ។  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានបញ្ជាក់ថា ជោគជ័យដ៏ធំធេង​លើការងារលើក​កកម្ពស់អ​នាម័យជនបទនាពេលនេះ កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គ​ការភ្លែនអន្តរ​ជាតិកម្ពុជា អង្គការដៃគូនានា និងអង្គភាពពាក់ព័ន្ធពិសេសដោយមានការគាំទ្រពី ក្រសួ​ងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ធ្វើឱ្យមា​នការអ​ភិវឌ្ឍលើវិស័យអភិវឌ្ឍន៍ជនបទ ក៏ដូចជា​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ការ​ផ្តល់​ជូនការងារមុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការ លើកក​ម្ពស់សុខភាពសាធារណៈ ដើម្បីឈាន​ទៅសម្រេចបាននូវទ​ស្សនៈវិស័​យរប​ស់រាជរដ្ឋា​ភិបាល។ សមិទ្ធផ​លនៃការបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាលខេត្តប៉ៃលិននាពេលនេះ គឺពិតជាបាន​ចូលរួម ចំ​ណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅខេត្ត […]