ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល អញ្ជើញប្រគេន​ទៀន​ព្រះវ​ស្សា និងបច្ច័យ ដល់​ព្រះ​សង្ឃ​គង់​ចាំព្រះវ​ស្សាចំ​នួន ១២វត្ត ក្នុងស្រុកចិត្តបុរី​

ខេត្តក្រចេះ៖នាព្រឹកទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ឯក​ឧត្តម សុខ ចា​ន់ភក្តី រដ្ឋលេ​ខាធិកា​រក្រសួង​ព័ត៌មា​ន និងជា​ប្រធា​នក្រុម​កា​រងាររា​ជរដ្ឋា​ភិបា​ល-ប្រ​ធាន​ក្រុម​ការ​ងារគ​ណបក្ស ចុះមូល​ដ្ឋាន​ស្រុកចិ​ត្របុរី តំណាង​ឲ្យ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័​ត៌មាន និងជាប្រ​ធានក្រុម​ការ​ងាររា​ជរដ្ឋាភិបា​លចុះមូល​ដ្ឋាន​ខេត្តក្រចេះ រួមនឹងប្រតិភូអមដំណើរបានអញ្ជើញ​ប្រ​គេនទៀន​ព្រះវស្សា និងបច្ច័យ​ ដល់ព្រះស​ង្ឃគង់ចាំ​ព្រះវស្សាចំនួន ១២វ​ត្ត ក្នុង​ឃុំកន្ទួត ឃុំ​ដារ ឃុំថ្មអ​ណ្តើក និង​ឃុំថ្មី ។ពិធីនេះបានរៀបចំធ្វើឡើង​នៅបរិវេណវត្តអា​លមការា​ម(ហៅវត្តកន្ទួត) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រធាន អនុប្រ​ធានក្រុម​ការ​ងា​រ​រាជរ​ដ្ឋាភិបា​លចុះមូលដ្ឋានស្រុកចិ​ត្របុរី អភិ​បាលរងខេ​ត្ត ប្រធាន អនុប្រ​ធានក្រុម​ការងាររា​ជរដ្ឋា​ភិ​បាល​ចុះមូលដ្ឋាន​ឃុំទាំ​ងបួន អ​ភិបាល អភិបាល​រងស្រុ​ក លោក លោកស្រី ក្រុម​ប្រឹក្សា​ស្រុក កង​កម្លាំង​ប្រដា​ប់អាវុធ​ទាំង៣ប្រភេទ មន្រ្តីរាជការ​សាលាស្រុក មេឃុំ/សង្កាត់​ ក្រុមប្រឹ​ក្សាឃុំ លោក ​លោកស្រីមេភូមិ គណៈកម្មកា​រអាចារ្យវត្ត ព្រះសង្ឃ និង​លោក​យាយ លោកតា​ផងដែរ៕

Leave a Reply

Your email address will not be published.