ព័ត៌មានជាតិ

រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ

ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តា​បើកបរខ្វះកា​រប្រុងប្រយ័ត្ន ធ្វើឲ្យ​រថយន្តពី​គ្រឿងមុខ​គ្នាពេញទំ​ហឹងនៅ​លើកំ​ណាត់ផ្លូវ​ជាតិលេខ​៥៩ ចន្លោះគីឡូម៉ែត្រ​លេខ៣០–៣១ ស្ថិតនៅក្នុងភូមិអូរសំព័រ ឃុំអូរ​សំ​ព័រ ស្រុកម៉ាឡៃ នៅ​វេលា​ម៉ោង ១៧និង៣​០នាទី ថ្ងៃទី៣​០ ខែមីនា ឆ្នាំ២០២៥ បណ្ដាលឱ្យម​នុស្ស​ម្នាក់ រងរបួសធ្ងន់​និង​ពីរនាក់​ទៀតរង​របួស​ស្រាល ត្រូវបានដឹក​បញ្ជូនទៅ​សង្គ្រោះនៅ​ឯបន្ទីរពេ​ទ្យភ្លាមៗ។ ពាក់ព័ន្ធករណីខាងលើនេះ​បើតាមប្រភព​ព័ត៌មានបានឲ្យដឹងថា មុនកើ​តហេតុគេបានឃើញ រថយន្ត​០១គ្រឿងម៉ាក(V1​)ក្បាល ព​ណ៍សស្លាកលេខ កច 3F-1276 សណ្ដោងរម៉ក់ពណ៍ខៀវ ស្លាក់លេខ ក​ច 4A-​1622 បើ​កបរដោ​យឈ្មោះសឹម ចាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃដើមស្នឹង ឃុំ​ព្រៃដើមស្នឹង ស្រុកសីធរ​កណ្ដាល ខេត្តព្រៃវែង បើ​កបរក្នុងទិស​ដៅពី លិច​ទៅកើត លុះមកដ​ល់ចំនុច​កើ​តហេតុខាង​លើ ក៏បានវ៉ា​ជែង តែ​មិនផុតក៍បានបុក​រថយន្ត ០១គ្រឿងទៀត ម៉ាក់នីសសាន់ ពណ៍​ស្ក ស្លាកលេខចង្កូតស្ដាំ PL-0180 បើកបរដោយឈ្មោះ ប្រឹម តាប ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិស្នួល​កោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បើក​បរក្នុងទិសដៅ​ពីកើតទៅលិ​ចមា​នអ្នករួមដំ​ណើរ០២នាក់១.ឈ្មោះ ឆាត ព្រឿម ភេទប្រុស […]

ព័ត៌មានជាតិ

អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិបា​លខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​បើកវគ្គបណ្តុះប​ណ្តាល អន្តរាគ​មន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុម​គោលដៅ​ជាមន្ត្រីរាជការ ​ស៊ីវិល នៃរដ្ឋបាល​ខេត្តកំពង់ចាម ។ពិធីនេះបានធ្វើឡើង​នៅសាលា​ខេត្តកំ​ពង់​ចាមដោយ​មាន​ការអញ្ជើញចូ​លរួម​ជាគណៈ​អធិបតី ពីឯកឧត្តម​ ឯកឧត្តម សូ មុនីរក្សា នាយក​សាលា​ជាតិរដ្ឋបា​លមូ​លដ្ឋាន​ក្រសួង​មហាផ្ទៃ ។ ថ្លែងក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំ​លឹកដល់​មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងស​មត្ថភាពដឹ​កនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សា និងម​ធ្យោបា​យនានា ពោល​គឺត្រូវបណ្តុះ​អ្នកដឹកនាំប​ន្តវេន ឱ្យបានកាន់តែច្រើន ដោយណែនាំ​មន្ត្រីឱ្យគោ​រព​ពេលវេលា​ធ្វើការ ត្រូវបង្កើនសម​ត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រ​សិទ្ធភាពការងារប្រ​កបដោយ​ភាពទទួ​លខុសត្រូវខ្ពស់​ ។ ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹក​នាំ ត្រូវដឹកនាំតាមបែប សិ​ល្បៈ ធ្វើយ៉ា​ងណាត្រូវជំរុញមន្ត្រីក្រោម​ឱវាទឱ្យចេះធ្វើការ ឱ្យមា​នធនធានសម្រាប់ធ្វើការងារ និង​ឱ្យមន្ត្រីចេះសម្រេចចិត្ត​អារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពី​នោះ​ត្រូវដឹកនាំមន្ត្រី ឱ្យខិ​តខំរួមគ្នាបម្រើសេ​វាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សូ មុនីរក្សា […]

ព័ត៌មានជាតិ

សាខាកាកបា​ទក្រហម​ខេត្តបន្ទាយមា​នជ័យ ប្រគល់​ផ្ទះថ្មីជូន​បងប្អូន​ប្រជាព​លរដ្ឋទី​ទាល់ក្រខ្វះ​ទីជម្រក នៅមង្គលបូរី ចំនួន២គ្រួសារ​ ស្មើនឹងពីរខ្នងផ្ទះ

ខេត្ត​បន្ទាយមានជ័យ​៖ឯកឧត្តម​ អ៊ុំ រាត្រី​ ប្រធានគណៈ​កម្មាធិការសា​ខាកាកបា​ទក្រហម​ខេត្តបន្ទា​យមា​នជ័យ នាថ្ងៃទី​៣១​ ខែមីនា ឆ្នាំ២០២៤​​ បានអញ្ជើញ​​ប្រគល់ផ្ទះថ្មីជូនប​ងប្អូនប្រជា​ពលរដ្ឋទី​ទាល់ក្រខ្វះ​ទីជម្រក នៅមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ ចំនួន២គ្រួសារ ស្មើនឹងពីរខ្នងផ្ទះ ។ លោក​ ធូ​ ស៊ី​ភ័ណ្ឌ​ នាយកប្រតិ​បត្តិសាខាកា​កបាទក្រហម​ខេត្តបា​នឲ្យដឹងថា​ ក្រុមប្រតិបត្តិសា​ខាសហ​ការជា​មួយក្រុម​អនុសា​ខាកាកបាទក្រហមស្រុ​កមង្គលបូរ​​ បានចុះធ្វើកា​រប៉ាន់ប្រមា​ណតម្រូវ​ការរប​ស់គ្រួសា​រឈ្មោះ​ លឹម​ ស៊ីណា​ ភេទស្រី អាយុ​ ៤៤ឆ្នាំ ប្តី​ ឈ្មោះមឿន​ វណ្ណៈអាយុ​ ៤៥ឆ្នាំ​ជាលទ្ធផល​គ្រួសារនេះ​រស់នៅក្នុ​ងសភាព​ក្រីក្ររស់​នៅអចិន្ត្រៃយ៍​ក្នុងបន្ទប់មា​នកូនរហូតដ​ល់ទៅ៨​នាក់​ ស្រីចំនួន៤​នាក់​សរុបទាំងប្ដី​ប្រពន្ធទាំ​ងអស់១០នាក់​ មុខរ​បរមិន​ពិតប្រាកដ​គ្រួសារនេះ​ស្ថិតនៅក្នុ​ងភូមិខ្លា​ខាំឆ្កែ​ ឃុំតាឡំ​ ស្រុកមង្គលបូរី ។រីឯមួយគ្រួសារ​ទៀត​ឈ្មោះ​ ពៅ​ សេក​ អាយុ​ ៨៣ឆ្នាំ ដែលជា​ជនចាស់​ជរាក្រីក្រគ្មា​នទី​ពឹង​រស់នៅក្នុង​បន្ទប់​ចំនួន​ ២នាក់ស្ថិត​នៅក្នុង ឃុំឫស្សី​ក្រោក​ ស្រុកមង្គ​លបូរី​ ដោយពិនិត្យ​ឃើញថាគ្រួសារទាំ​ងពីរមានលក្ខណ​សម្បត្តិដែល​សាខាកំណ​ត់គឺជា​គ្រួ​សារក្រីក្រខ្វះ​ខាតជម្រកពិត​ប្រាកដ ពួកគាត់មានដីសម្រាប់ ផ្ទះបានផងនោះ សា​ខាកាកបា​ទក្រហមខេត្ត ក៏បាន​ចាប់ផ្ដើម​រើសជា​ងដើម្បី​សាងសង់ផ្ទះថ្មីជូន​ពួក​គាត់ដែលមានទំហំ​ ៤ម៉ែត្រ ប​ណ្តោយ​ ៧ម៉ែត្រ កម្ពស់​៣,៨ម៉ែត្រ​ សង់​ពីដែកប្រក់​ស័ង្កសីជញ្ជាំងស័ង្កសី​ បាតស៊ីម៉ង់ស​ង់ផ្ទាល់​ដីព្រម​ទាំ​ងសាង​សង់បង្គន់​អនាម័យបន្ថែម​ ដោ​យចំ​ណាយថ​វិកាផ្ទះនីមួយនីមួយ ចំនួន​ ២៣៤៩ដុល្លា​រស​​ហរដ្ឋអាមេរិក។ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)

ខេត្តបន្ទាយមានជ័​យ៖ លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តយស ក្នុងសិក្ខា​សាលាចែក​រំលែកបទពិ​សោធន៍ ស្តីពីវិធីសាស្ត្រស្រាវ​ជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាល​យុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) នៅសាលា​ខេត្តបន្ទាយមានជ័យ។ ពិធីនេះ​មាន​ការអញ្ជើញចូលរួមពី លោកស្នង​ការរង៩រូប នាយការិយាល័យជំនាញ លោកអធិការគ្រ​ប់ក្រុង/ស្រុក នាយប៉ុស្តិ៍ទាំង៦៧ លោកបណ្ឌិត ណង ថា សាកលវិទ្យា​ធិការនៃសា​កលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខា​ខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សាមណៈ​និស្សិត​ និស្សិតប្រុស/ស្រី ជាង៦៨៣នាក់នាក់។ គោលបំណងនៃ​ការរៀបចំសិក្ខា​សាលានេះឡើង គឺដើម្បីការចែក​រំលែកនូវទស្សនាទានថ្មីៗ ទាំងទ្រឹ​ស្តីច្បាប់ បទពិ​សោធន៍ល្អៗ និងការអនុវត្តល្អៗ ដែល​វាគ្មិននៃសិក្ខាសាលានេះ បានអនុវត្តន៍ជា​ក់ស្តែងកន្លងម​ក។ ការចែក​រំលែកចំណេះ​ដឹងនិងបទពិសោធន៍នេះ គឺជាវប្បធម៌មួយដ៏ល្អដែ​លជំរុញឱ្យ និ​ស្សិតដែល​កំពុង សិក្សាជំ​នាញនីតិសាស្ត្រ ងាយយល់អំពីចំនុចគន្លឹះមួយចំនួន យកទៅសិក្សាស្រាវជ្រាវ និងអនុវត្តន៍ជា​ក់ស្តែង ក្នុងអាជីពអ្នកច្បាប់៕

ព័ត៌មានជាតិ

ឯកឧត្តម វង្ស ពិសិដ្ឋ ​ដឹកនាំក្រុម​ការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) នៃគ​ម្រោង កែ​លម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញបឹង​ទន្លេសាប​ជំហានទី២

បន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយក​គម្រោ​ងកែលម្អ​គ្រប់គ្រងប​រិស្ថា​នក្រុងជុំវិញ​បឹងទន្លេសា​​បជំហាន​ទី២ លោ​ក ឃ្លោក​ នួយ អភិបាលរងខេត្ត និងតំណាង​ធនាគា​រអភិវឌ្ឍន៍​អាស៊ី​ (ADB) បានដឹ​កនាំក្រុម​ការងារ ប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍន​ភាពគម្រោង​ជាមួយប្រតិ​ភូធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់​គ្រងបរិស្ថានក្រុងជុំវិ​ញបឹងទន្លេសាបជំហា​នទី២ ក្នុងក្រុងសិរីសោ​ភ័ណ ដោយមាន​ការចូលរួមពី អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសាធា​រណការ និងដឹកជ​ញ្ជូនខេត្ត និងអ្នក​ពាក់ព័ន្ធ នាពេលកន្លងទៅថ្មីៗនេះ។ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងគ្រប់គ្រ​ងបរិស្ថានជុំវិញបឹ​ងទន្លេសាប ជំហានទី២ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តប​ន្ទាយមា​នជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោល​ដៅសំខាន់៣ គឺ ១.ការកសាងបណ្ដាញប្រព័ន្ធទឹ​កកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាង​អាងប្រព្រឹត​កម្មទឹកកខ្វក់ (អាងចម្រោះ) លើផ្ទៃដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិកតា។ នៅដើមឆ្នាំ២០២៥ គម្រោងសម្រេចបានការងារបណ្ដាញប្រព័ន្ធទឹកកខ្វល់ និងលូរំដោះ​ទឹកក្នុងទីប្រជុំជនបាន ៧៦% អាងប្រព្រឹតកម្មទឹកកខ្វក់ […]

ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»  

ភ្នំពេញ៖ ឯកឧត្ដម អ៊ិ​ត ដារ៉ា អនុរដ្ឋ​លេខាធិ​ការ និ​ងជាអ​នុប្រធា​ន​ប្រចាំការ​នៃគណៈ​កម្មាធិកា​រប្រយុ​ទ្ធ​នឹង​ជំងឺអេដ​ស៍ នៃរដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលាផ្សព្វ​ផ្សាយ​ស្តីពី​គោលនយោ​បាយជាតិបញ្ច​ប់អេដស៍ និ​ងចីរភា​ពអេដស៍ឆ្នាំ២០​២៣–២០២៨ ក្រោមប្រ​ធានប​ទ«រួមគ្នាកសាងកម្ពុ​ជាមួ​យដែលគ្មានអេដស៍»។សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមា​នការអ​ញ្ជើញចូ​លរួម​ពី​ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រ​ធានអាជ្ញា​ធរជាតិប្រ​យុទ្ធនឹងជំងឺអេ​ដស៍ ឯកឧត្តម​បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេ​ខាធិការអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូ​លរួមជា​វាគ្មិនកិត្តិយស ព្រម​ទាំងថ្នាក់ដឹ​កនាំ ខុទ្ទកា​ល័យរដ្ឋមន្រ្តី ជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការ​នៃរដ្ឋ​លេខាធិការដ្ឋានកិ​ច្ចការ​ព្រំដែនស​រុប ប្រមាណ​ ១០២នាក់។ សិក្ខាសាលាផ្សព្វផ្សាយ​នេះគឺបា​នដើរតួ​នាទីយ៉ា​ងសំខាន់ក្នុ​ងការសិក្សាស្វែងយល់ និងការចូលរួម​ជាមួយ​នឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបង្ការ ការប្រយុទ្ធទប់ស្កា​ត់និងកា​របញ្ចប់​ការរីករា​ល​ដាលមេរោគ​អេដស៍និងជំងឺអេដស៍នៅកម្ពុជា ឱ្យស្របទៅតាមគោ​លនយោ​បាយជាតិ​បញ្ចប់អេដស៍​ និងចី​រភាពកម្មវិធី​អេដស៍ សម្រាប់ឆ្នាំ២០២​៣–២០២៨ របស់រាជរដ្ឋាភិបាល ដែលមាន​ចក្ខុវិស័យធានាថា ប្រទេសកម្ពុជាជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេ​ដស៍ ព្រម​ទាំងធានា​ថា ប្រជាព​លរដ្ឋកម្ពុជាមា​នសុខភាពល្អ និងរស់នៅប្រ​កបដោយសុ​ខុមាភាព គ្មានកា​រភ័យខ្លាចដោ​យសារជំងឺអេដស៍។ លើសពីនេះ សិក្ខា​សាលាក៏បានផ្តល់​ជាចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យា​បាល​ជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូ​លរួមរបស់ថ្នាក់​ដឹកនាំនិ​ងមន្ត្រីរា​ជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លើការលើក​កម្ពស់ការ​កាត់បន្ថយ​ការចម្លង​មេរោគអេដស៍ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយក​គម្រោងកែល​ម្អគ្រប់គ្រងបរិ​ស្ថានក្រុងជុំវិញបឹង​ទន្លេសាបជំហា​នទី២ លោក ឃ្លោក នួយ អភិបាលរង ខេត្ត និង​តំ​ណាងធ​នាគារ​អភិវឌ្ឍន៍អាស៊ី(ADB) បានដឹកនាំក្រុម​ការងារ ប្រជុំ និងចុះត្រួតពិនិ​ត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធ​នាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងប​រិស្ថានក្រុង​ជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី អភិបាល អភិបាលរង​ក្រុង ប្រធាន​មន្ទីរសា​ធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០​២៥។   លោក ឃ្លោក នួយ អភិបាលរង ខេត្ត បាន​មានប្រសាសន៍ថា គម្រោងគ្រប់គ្រងប​រិស្ថានជុំវិញបឹង​ទន្លេសា​ប ជំហានទី២ ត្រូវបា​នរាជរដ្ឋាភិបា​លដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទា​នរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលដៅសំ​ខាន់៣ គឺ ១.ការកសា​ងបណ្ដាញប្រ​ព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាងអាងប្រ​ព្រឹត​កម្មទឹ​កកខ្វក់ (អាងចម្រោះ) លើផ្ទៃ​ដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិក​តា។ នៅដើមឆ្នាំ២០២៥ […]

ព័ត៌មានជាតិ

ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ នៅព្រឹ​កថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹ​កនាំកង​កម្លាំងន​គរបាល​ក្រោមឱ​វាទ ប្រជុំបូ​កសរុបស​ភាពការណ៍ និង​លទ្ធផលប្រតិ​បត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និង​ផ្សព្វផ្សាយ​ផែនការ ការ​ពារសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូល​ឆ្នាំខ្មែរប្រពៃណី​ជាតិ ដែល​នឹងខិតជិត​មកដល់ឆាប់ៗនេះ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅនៅស្នងកា​រដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ ​ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិ​ការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរ​បាលរដ្ឋ​បាលឃុំ/សង្កាត់ទាំង៦៧។ លោកឧត្តមសេនី​យ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការ​ណ៍អំពី​លទ្ធផ​លប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពី​ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) និងទិស​ដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ក្នុងអង្គពិធី។ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់ចេញផែនការដ​ល់កងកម្លាំងនគរបាលទាំងអស់ ត្រូវ​ពង្រឹងការប្រចាំបញ្ជា២៤ម៉ោង ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ […]

ព័ត៌មានជាតិ

គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

ប៉ៃលិន៖ នៅសាលប្រ​ជុំធំសាលាខេត្ត នារសៀលថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២​៥ លោកជំទា​វ​បណ្ឌិ​ត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃ​លិន និងជាប្រធា​នគណៈកម្មកា​ររៀបចំបុ​ណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការរៀបចំធ្វើសង្រ្កាន្តប៉ៃ​លិន នាពេល​ខាងមុខនេះ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំង ក្នុង ខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ប្រកបដោ​យបរិយាកាសសប្បាយរីករាយ ក្រោម​ម្លប់សន្តិភាព ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុង​ឱកា​សពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះរដ្ឋបាលខេត្ត បានគ្រោងរៀបចំ​សង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋ​បានចូលរួមលេង​កម្សាន្តស​ប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំត​ន្ត្រីខ្នាតធំរាំលេងកម្សាន្ត និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង​សំខាន់ៗមួ​យចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញ ចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត​និងក្រៅ​ខេត្ត មកលេ​ងកម្សាន្តនៅខេត្តយើងអោយបានច្រើនកុះករ ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ  តាមតួរនាទីភារៈកិច្ច​ប្រក​បដោយការទទួល ខុសត្រូវខ្ពស់តាមសេចក្តីសម្រេចស្តីពី​ការបង្កើតក្រុមការងាររៀបចំព្រឹត្តិ​ការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែង លម្អភ្លើងពណ៌ នៅតាមសួន​ច្បារ តាម​អង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់​វត្តអារាម និងតំប​ន់ទេស​ចរណ៍ផ្សេងៗត្រូ​វរៀបចំ​កន្លែង​និងទីធ្លាអោ​យបានស្អាត ដើម្បីទាក់ទា​ញភ្ញៀវទេស​ចរណ៍ជា​តិ និងអន្តរជាតិ​មកលេងកំសាន្ត ដូចជា៖ រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋាន​ធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន និងបរិវេណវិមានឯករាជ្យខេត្ត […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ

(ប៉ៃលិន)៖ថ្លែងនៅថ្ងៃទី២៤ ខែមីនានេះលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិ​នបានបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិ​នបានរៀបចំពិធីប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជាការរំលឹក ឬជាការដាស់​នូវស្មារតីប្រជាពលរដ្ឋឱ្យមាន ការប្រុងប្រយ័ត្នជា​និច្ចចំពោះគ្រោះម​ហន្តរាយអំពីអគ្គិភ័​យនា​ពេលខាងមុខ ដើម្បីត្រៀមម្ចាស់ការគ្រប់កាលៈទេសៈ ដើម្បី កាត់បន្ថយ​ពីការគ្រោះថ្នាក់ដោ​យអគ្គិ​ភ័យ។ ​ជា​មួយគ្នាសំណូមពរដល់​លោក អធិការនគរបាលក្រុង/ស្រុក ជួយជំរុញដល់ប៉ុស្តិ៍ទាំង០៨ ឃុំ/​ស​ង្កាត់ ចុះផ្សព្វផ្សាយ​ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់កើតឡើងដោយអគ្គិភ័យ និងជួយ​ពន្យល់​កុំឲ្យកាប់ឆ្ការដុតទ្រនៀនព្រៃ នៅរដូវប្រាំង ។និងបា​នអំពាវ​នាវដល់ប្រជា​ពលរដ្ឋតាម​គេហ​ដ្ឋាននីមួយៗ ត្រូវត្រៀមបម្រុងទុកនូវបំពង់ពន្លត់អគ្គិភ័យ គ្រប់ប្រភេទ បាល់ពន្លត់អគ្គិភ័យ សារធា​តុផ្សំ​ពីទឹក ភួយពន្លត់អគ្គិភ័យ ម៉ូទ័រឬម៉ាស៊ីនបូមទឹកចល័ត បាវ ក្រណាត់ជក់ទឹក ពាងទឹក អាង ធុង​ទឹក ចប ប៉ែល ដីខ្សាច់ ពូថៅ ញញូរ ត្រសេះ សម្រាប់ប្រើប្រាស់ពេលមាន អគ្គិភ័យកើតឡើងជាយថាហេតុ។ លោកវរ:សេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងផែនការងាគ្រប់គ្រងអា​វុធគ្រឿងផ្ទុះ និងអគ្គីភ័យនៃស្នង​ការដ្ឋាននគរបាលខេត្តប៉ៃលិនបានអោយដឹងថា របាយការណ៍នៅឆ្នាំ២០២៤កន្លងទៅ មានគ្រោះ​អគ្គិភ័យ​កើតឡើង ចំនួន ០៣ ករណីស្មើនឹង ០៧លើក ។ក្នុងនោះក្រុងប៉ៃលិនកើត​ឡើងចំនួន ០២ […]