(ប៉ៃលិន) ៖ អ្នកដំណើរ ៣១៥នាក់ពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន តាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានមកដល់ ចំណតក្បែរបងសាលាខេត្តប៉ៃលិន ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសរងចាំទទួលបងប្អូនអ្នកដំណើរមកពីរាជធានីភ្នំពេញ លោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រកាសផ្តល់រថយន្តក្រុងដឹកពលរដ្ឋ ដោយមិនតម្រូវឱ្យបង់ថ្លៃ និងផ្តល់ភាពងាយស្រួល មិនចង្អៀត មិនធុញថប់ ហើយមានសុវត្ថិភាពទៀត។ ជាពិសេសអាចកាត់បន្ថយការចំណាយបានច្រើន ក្នុងធ្វើដំណើរទៅស្រុកកំណើតម្តងៗ។បងប្អូនប្រជាពលរដ្ឋដែលបានមកដល់ស្រុកកំណើតនាពេលនេះ បានថ្លែងអំណគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន បានបង្ហាញថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ […]
Month: September 2024
ឌីជីថលក្នុងវិស័យមហាផ្ទៃ ៖ Cambodia e-arrival មានអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង ២សែននាក់!
បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤ មក។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង ៤សែននាក់ ក៏មានអ្នកទាញយកកម្មវិធី Cambodia e-arrival ជាង ២សែន ២ម៉ឺននាក់ទៀតដែរ ដោយការទាញយកកម្មវិធីដ៏ទំនើបនេះ មានទាំងតាមប្រព័ន្ធ Android ប្រព័ន្ធ iOS ប្រព័ន្ធ Huawei និងប្រព័ន្ធ Website(វេបសាយ)។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល […]
ក្រុមចោរប្លន់ មានគ្នាប្រមាណ៩ ទៅ១២នាក់ ប្រដាប់ដោយកាំបិតផ្ទាក់ បានធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះយ៉ាងសាហាវ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលពីនាក់ នៅក្រុងប៉ោប៉ែត
(បន្ទាយមានជ័យ) ករណីប្លន់កើតមានឡើងសារជាថ្មីទៀតហើយនៅក្នុងក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលនៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បង្កឡើងដោយក្រុមចោរប្លន់មានគ្នាប្រមាណ ៩ទៅ ១២នាក់ ប្រដាប់ដោយកាំបិតផ្គាក់ បានកាប់ទៅលើជនរងគ្រោះ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចម្ដុំដើមពោធិ៍អាស្រមលោកយាយម៉ៅ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ ។ យោងតាមអាខោន facebook ឈ្មោះ ម៉ៅ មករា បានរៀបរាប់ថា នេះជាម៉ូតូដែលពួកចោរធ្វើសកម្មភាពកាប់ប្លន់Honda Dream 125cc 2020 ខ្ញុំឡើងតែម2021ពណ៌ក្រហមនឹងទ្រព្យសម្បត្តិមួយចំនួនទៀតយប់មិញនៅក្រុងប៉ោយប៉ែត ហើយប្អូនខ្ញុំពីរនាក់បានត្រូវពួកចោរកាប់យ៉ាងសាហាវឥឡូវពួកគាត់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកបើបានឃើញម៉ូតូនឹងស្លាកលេខដូចរូបនេះជួយឃាត់ទុករឺខលអោយប៉ូលីសដើម្បីចាប់ខ្លួនពួកវាផង ខ្ញុំបាទមានតែម្រាមដៃដប់សូមអោយបងៗជាប៉ូលីសក្រុងប៉ោយប៉ែតទាំងអស់សូមជួយខ្ញុំបាទផង ។ ពាក់ព័ន្ធករណីខាងលើនេះសាច់ញាតិដែលត្រូវជាបងថ្លៃជនរងគ្រោះបានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទឲ្យដឹងថា មុនពេលកើតហេតុប្អូនបានសុំខ្ចីម៉ូតូរបស់ខ្លួនជិះពីក្រុងបាត់ដំបងក្នុងគោលបំណងទៅលេងមិត្តភក្កិនៅក្រុងប៉ោយប៉ែតដូចសព្វមួយដង ដោយជិះម៉ូតូ ២គ្រឿង មានគ្នាបីនាក់ ម៉ូតូម៉ាកគុបពីរជិះម្នាក់ឯង រីឯមួយម៉ាក់Honda Dream125cc ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AL-5655 ជិះគ្នាពីរនាក់ លុះជិះដល់ចំណុចកើតហេតុខាងលើក្រុមប្អូនរបស់ខ្លួនបាននាំគ្នាឈប់សាកភ្លើងទូរសព្ទ ភ្លាមនោះក៏ស្រាប់តែមានក្រុមចោរប្លន់ជិះម៉ូតូ ៣គ្រឿងមានគ្នាប្រមាណ៩ ទៅ១២នាក់ប្រដាប់ដោយកាំបិតផ្គាក់ បានចុះមកដេញកាប់ប្រហារយ៉ាងសាហាវ ត្រូវចំក្បាលយ៉ាងធ្ងន់ធរ១នាក់ និងស្រាល ១នាក់ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្នុងក្រុងប៉ោយប៉ែត តែបច្ចុប្បន្នត្រូវបានដឹកបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្រុងបាត់ដំបងហើយ។ដោយឡែកអ្នកជិះម៉ូតូម៉ាក […]
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខគ្រូពេទ្យ នៅមណ្ឌលសុខភាពព្រះពន្លា ពិនិត្យការសាងសង់ស្ពានព្រះពន្លា ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អមដំណើរឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល់សួរសុខទុក្ខអ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពព្រះពន្លា និងអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានព្រះពន្លាទាំងពីរនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា ការសាងសង់ស្ពានព្រះពន្លាទាំងពីរទីតាំង រួមមាន៖ ១.តភ្ជាប់ពីភូមិ៣–ភូមិព្រៃឬស្សី ប្រវែង៩០ម៉ែត្រទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៨០% ២. តភ្ជាប់ពីភូមិព្រះពន្លា–ភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៥០% ៕
ឯកឧត្តម តូច ប៊ុនហួរ ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុងខេត្តក្រចេះ
ខេត្តក្រចេះ៖ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និង ថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ […]
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងក្រុមគ្រួសារ អញ្ជើញកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង)
(បន្ទាយមានជ័យ ) នៅថ្ងៃព្រហស្បតិ៍-សុក្រ ទី០៩-១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤ ឧបាសក អន ប៊ុន ឧបាសិកា ឆៀង គឹមលៀង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី ព្រមទាំងអ្នកមានគុណ និងលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រមទាំងបាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមខាងលេីផងដែរ។ នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ក៏បានថ្វាយធូប ទៀន ចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃនមស្សការព្រះរតនៈត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធមទេសនាពាក់ព័ន្ធបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌព្រមទាំងបានប្រគេនយាគូ […]
យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
(បន្ទាយមានជ័យ) លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹងនាំដោយ លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធាការិយាល័យ សុវត្តិភាពចរាចរណ៍ សហការជាមួយគណកម្មាធិកាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និង នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងសមាជិក នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធាការិយាល័យសុវត្តិភាពចរាចរណ៍នៃមន្ទីរសាធារណៈការនិងដឹកជញ្ជួន បានមានប្រសាសន៍ថាយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ពោលគឺអ្នកបេីកបរម៉ូតូត្រូវពាក់មួកសុវត្តិភាព ឯអ្នកបេីករថយន្តត្រូវដាក់ខ្សែរក្រវាត់អោយបានត្រឹមត្រូវ ហេីយមិនត្រូវបេីកបរលេីសល្បឿនកំណត់ ជាពិសេសនៅក្នុងទីប្រជុំជន។ ត្រូវគោរច្បាប់ចរាចរណ៍ ភ្លេីងសញ្ញាចរាចរណ៍ និងបេីកបរតាមគន្លងរបស់ខ្លួន មិនត្រូវបេីកជែងនៅកន្លែងចង្អៀតឡេីយ។ ដេីម្បីបន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ សុវត្តិភាពចរាចរណ៍គឺផ្តេីមចេញពីយេីងទាំងអស់គ្នា។ លោក យុត ស្វិនី […]
ពលរដ្ឋម្នាក់ ចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ជាន់មីនផ្ទុះ បណ្តាលឲ្យបួសដាច់ជើងម្ខាង
(បន្ទាយមានជ័យ) ពលរដ្ឋម្នាក់ បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីជាន់មីន បណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់មិនច្បាស់លាស់(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ យឹម សុភាពភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។ នគរបាលបានបញ្ជាក់ថា៖មុនជនរងគ្រោះបានចូលទៅកាប់ឈើក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធានៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ ។ ក្នុងករណីនេះដែរ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែន សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកកាប់ឈើឬក៏រកអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីនឬ កន្លែងមានដាក់ស្លាកសញ្ញាមីននាំឲ្យមានគ្រោះថ្នាក់៕
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ ចុះពន្យល់ អប់រំណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបេីកបរ
(បន្ទាយមានជ័យ) មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់នេះ គឺជាសារលើកឡើងរបស់ លោក សុក ចាន់ថា ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយស្មារតីស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះរួមមានមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹក សហការជាមួយសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមុខមន្ទីរនាផ្លូវជាតិលេខ៥ បានធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ។គោលបំណងនៃការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍នាពេលនេះ គឺដើម្បីកាត់បន្ថយ ខណៈចរាចរណ៍ក៏ដូចជាបានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត ដូចជាជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ពិសេសការបើកបរទៀតត្រូវមានចិត្តអត់ធន់អធ្យាស្រ័យគ្នាទៅវិញទៅមក។ លោក សុក ចាន់ថា បញ្ជាក់ថា បើតាមការសង្កេតបានឲ្យយើងដឹងថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់ ជាងអ្នកបើកបររថយន្ត ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួសនិងអ្នកស្លាប់និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត។ លោកបានបន្ដថា ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំបើកបរហួសល្បឿនកំណត់កុំបើកបរពេលកំពុងស្រវឹង មានសុជីវធម៌អធ្យាស្រ័យ ចំពោះអ្នកបើកបរឬប្រើប្រាស់ផ្លូវដូចគ្នា សូមចាំថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជា អ្នកដទៃ។ ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ មន្ត្រីរបស់យើងក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅស្តីពីច្បាប់ចរាចរណ៍ បិទចំណាំងប្លាត សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ ដែលពុំបានពាក់មួកសុវត្ថិភាព និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ផងដែរថារយៈពេលមួយព្រឹកនេះជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង ៣៥% ប៉ុណ្ណោះ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តពង្រឹងសន្តិសុខ ស្របតាមការវិវត្តន៍របស់សង្គមជាតិ និងពិភពលោក
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការជំរុញពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងកិច្ចប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធ កែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត រម្លឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យលើការងារនេះផងដែរ។ […]