ភ្នំពេញ៖ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥–២០២៦ ខាងមុខនេះ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ ករណីក្មេងទំនើង ហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត […]
Month: December 2024
ឆ្នាំ២០២៤៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ!
(ភ្នំពេញ)៖ពេញមួយឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ទាំងក្នុង និងក្រៅតំបន់អាស៊ាន។ ប្រទេសទាំងនោះ រួមមាន សាធារណរដ្ឋសង្គមនិយមវៀតណាម សហព័ន្ធស្វីស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ចទាំងនោះ ផ្ដោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងបច្ចេកវិទ្យា និងកំណែទម្រង់រដ្ឋបាលថ្នាក់ជាតិ និងក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងវិស័យមហាផ្ទៃ។ ទស្សនកិច្ចប្រទេសវៀតណាម៖ នៅប្រទេសវៀតណាម គឺជាទស្សនកិច្ចលើកដំបូងហើយ គិតចាប់ពីពេល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងទីក្រុងដាណាំង ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីនគរបាល–មហាផ្ទៃ កម្ពុជា–ទ្បាវ–វៀតណាម។ ភាគីទាំង៣ ក៏បានធ្វើបទអន្តរាគមន៍ លើប្រធានបទ ស្ដីពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ កិច្ចប្រជុំ ក៏បានអនុម័តសេចក្ដីប្រកាសរួម ផ្ដោតលើការងារសំខាន់៤ ជាអាទិ៍ […]
អភិបាលខេត្តកំពង់ចាម បានសម្រេចធ្វើការបើកផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈ នៅស្រុកស្ទឹងត្រង់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ
ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែខាងលើនេះ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តដឹកនាំធ្វើការសិក្សាស្រាវជ្រាវ […]
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១–ឈ្មោះ ឈិវ សៅដា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ២–ឈ្មោះ ចិ ប៊ុនឈីត ហៅ ឆើត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូតបាននូវវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A31 ពណ៌ខ្មៅ និង OPPOពណ៌ទឹកមាស) ហើយបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា […]
អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាត្រមធ្យមសិក្សាទុយិភូមិ
ប៉ៃលិន៖ នៅបរិវេណសាលាខេត្ត នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស A,B,C,D,E ទូទាំងខេត្ត។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត, លោក–លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់ផងដែរ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៤នេះ គឺមានបេក្ខជនប្រឡងជាប់ទូទាំងខេត្តប៉ៃលិន សរុបចំនួន ៤០១នាក់ ស្រី ២៥១នាក់ ស្មើនឹង ៧២,៩១% ស្រី ៧៩,១៨% ក្នុងនោះ(និទ្ទេស A=០៥នាក់ ស្រី ០២នាក់, B=២៩នាក់ ស្រី ២៥នាក់, C=៦៦នាក់ […]
ជនជាតិថៃបាញ់ ជនជាតិថៃដូចគ្នាជាច្រេីនគ្រាប់ នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត បណ្តាលឲ្យរបួសធ្ងន់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ បានបាត់បង់ជីវិត ឯជនបង្កគេចខ្លួនបាត់ស្រមោល
(បន្ទាយមានជ័យ) ករណីឃាតកម្មដែលបង្កឡើងដោយជនជាតិថៃបាញ់ជនជាតិថៃដូចគ្នាជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់វេលាម៉ោង២១ និង៤៥នាទីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវច័ន្ទគ្រឹះស្នា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងរបស់ធ្ងន់ម្នាក់ នៅពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៏បានបាត់បង់ជីវិត រីឯឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ ប្រភពព័ត៌មានបានឱ្យដឹងថា ករណីខាងលើបង្ករឡើងដោយជនសង្ស័យចំនួន០៣នាក់ ជាជនជាតិថៃ ពុំស្គាល់អត្តសញ្ញាណជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាZoomer X ពណ៌ខ្មៅ បានប្រើកាំភ្លេីងចំនួន០២ដេីម បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ និងបានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បានគេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះKHOMSAN TIWATO ភេទប្រុស កើតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៦(អាយុ ៣៨ឆ្នាំ) ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAD១៣១៧៥២១។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១ និង១៧នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មាការត្រួតពិនិត្យសាកសព ពិនិត្យឃើញថា សាកសពបានរងរបួសដោយគ្រាប់កាំភ្លើងសរុបចំនួនស្នាមគ្រាប់ចូល១០គ្រាប់ និងស្នាមគ្រាប់ចេញចំនួន០៥គ្រាប់ និងគ្រាប់បៀមក្នុងសាច់ចំនួន០១គ្រាប់។ តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសព និងយោងតាមការត្រួតពិនិត្យកន្លែងកើតហេតុនិងមានបញ្ជាក់ពីលោក ព្រំ គឹមហៀង គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងយោងតាមការបំភ្លឺពីសាក្សីអាចសន្និដ្ឋានបានថាសាកសពស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងរបួសដងខ្លួន […]
អភិបាលខេត្តប៉ៃលិន ចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងអង្គភាពនៅតំបន់ប្រតិបត្តិការសឹករងប៉ៃលិន
ប៉ៃលិន៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន និងជាអភិបាល នៃគណៈអភិបាលខេត្ត ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរងយោធភូមិភាគទី៥ ,មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ,អភិបាលក្រុង/ស្រុក, មេឃុំ/ចៅសង្កាតទាំង៨ ,នាយ នាយរងសេនាធិការ, គណៈកម្មការ យោធាចារ្យ, កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឱ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា ព្រោះប្រទេសជាតិយើងមានសន្តិភាពមកដល់ពេលនេះ ដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ […]
ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤–២០២៨» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ ថ្លែងក្នុងពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេស គឺបងប្អូនដែលមានពិការភាព ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណាម្នាក់នៅឯកានោះទេ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ […]
ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ករណីហិង្សាដោយចេតនាកាលពីវេលាម៉ោង០៨ និង០០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កដោយជនសង្ស័យឈ្មោះ ព្រីង សូណា (ស្នា) ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហ៊ីម ពន្លឺ (ប៉ក់) ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពីរនាក់ ១-ឈ្មោះ យឹម សំអៀង ភេទប្រុស អាយុ៤០ឆ្នាំ និង២–ឈ្មោះឈា ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាឪពុក និងកូនបង្កើត ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បណ្ដាលឱ្យររងរបួស(ធ្ងន់–ស្រាល) និងបានយកកាំបិតជំពុះទុងគំរាមទៅលើជនរងគ្រោះ ចំណែកជនរងគ្រោះឈ្មោះ ឈា ភក្ត្រា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចាស្មីន ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងចាប់យកវត្ថុតាង ដែកជំពុះទុងកែច្នៃ ប្រវែង២៨សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី […]
រដ្ឋបាលខេត្តបន្ទាយមានជ័យ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង–ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្ត៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទូទាំងខេត្ត រួមនឹងអង្គការសង្គមស៊ីវិល ផងដែ។ នាឱកាសនោះឯកឧត្តម អ៊ុ រាត្រី ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ដែលកន្លងមកខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបំពេញបេសកកម្មបម្រើជាតិមាតុភូមិសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យមានមោទនភាពក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកត់សម្គាល់ផងដែរនូវសភាពការណ៍និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្ត ខិតខំសម្រេចបាននូវឆ្នាំ២០២៤នេះ។ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាឆ្នាំទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានកំណត់កម្មវិធីនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលត្រូវអនុវត្តភ្លាមចាប់ពីខែកញ្ញា ឆ្នាំ២០២៣ កន្លងមករួមមាន: ការផ្តល់ការថែទាំសុខភាព […]