(ប៉ៃលិន) លិខិតអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ស្តីពីខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន មានកិត្តិយសសូមគោរពជម្រាប ជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរស ជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ទិវា ៨ ឧសភា នេះ មានគោលបំណងរំលឹកដល់ខួបនៃ ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម–អឌ្ឍចន្ទក្រហម និងការផ្តល់សេវាកម្មមនុស្សធម៌រយៈពេល ៧០ ឆ្នាំ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងពេលជួបគ្រោះមហន្តរាយបង្កឡើងដោយ មនុស្ស […]
Month: April 2025
ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុកទុក និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ នៅក្នុងស្រុកភ្នំស្រុកនិង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ កៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់ធ្វើជាទុន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះនិងការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំង សមត្ថភាពទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ ទៅនឹងភាពងាយរងគ្រោះនិង បញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះភ្លាមៗ បានស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពីវប្បធម៌ខ្មែរជួយខ្មែរ ពេលមានទុក្ខលំបាក អ្វីដែលសំខាន់បំផុតទៀតនោះគឺការលើកកម្ពស់ទទួលខុសត្រូវរបស់កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើវិស័យមនុស្សធម៌ឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះកាកបាទក្រហមត្រូវតែលើកកម្ពស់ស្មារតីអនុវត្តវិធានការនានា ដែលត្រូវតែឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពិសេសសម្ពាធកម្ដៅ កើនឡើង ខ្យល់កន្ត្រាក់ជាដើម ។ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ […]
អគាររដ្ឋបាលថ្មីស្រឡាង របស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
បន្ទាយមានជ័យ ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណសាលាក្រុងសិរីសោភ័ណ។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាល ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តប្រឹងប្រែរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រីឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខ។ ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មីដែលបាននិងកំពុងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកឧត្ដម បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង […]
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ទទួលពាក្យបណ្ដឹងពីជនរងគ្រោះករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ១AH-៥៦២៥ ចំនួន០១គ្រឿង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង០២ និង០០នាទី នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ភ្លាមនោះលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ១–ឈ្មោះ ដាំ ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះផាត់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងប្រគល់ជូនជនរងគ្រោះវិញ ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន […]
ឆេះម៉ូតូកង់បី(pass app) យ៉ាងសន្ធរសន្ធៅ ក្រោយពីជាងយកដែកកេះទៅឈួល ដើម្បីចង់ដឹងថាតើក្នុងធុងមានហ្គាសឬក៏អត់
(បន្ទាយមានជ័យ)៖ ម៉ូតូកង់បី(pass app)មួយគ្រឿង ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធរសន្ធៅ នៅចំណុចយានដ្ឋានជួសជុលមួយកន្លែងដែលមានឈ្មោះថា« អ៊ី អិល (EL) ជួសជុលកង់បីគ្រប់ប្រភេទ»តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កា/ត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោងជាង០៨ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ បើតាមប្រភពព័ត៌មានពីជាងធ្វើម៉ូតូកង់បី(pass app) បានឲ្យដឹងថា មុនពេលកើតហេតុគឺជាងបានធ្វើការជួសជុលម៉ូតូកង់បី(pass app)មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JJ-5702 ដោយជាងបានបើកធុងហ្គាស រួចបានយកដែកកេះទៅឈួល ដើម្បីចង់ដឹងថាតើមានហ្គាសឬក៏អត់ ក្រោយមកក៏ត្រូវបានភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្ករការភ្ញាក់ផ្អើល ភ្លាមនោះក្រុមជាងបានយកទឹក និងបំពង់ពន្លត់អគ្គីភ័យធ្វើការបាញ់ពន្លត់ រហូតរលត់ជាស្ថានពរមិនបណ្ដាលឲ្យឆាប់ឆេះប៉ះពាល់ដល់អ្នកដទៃនោះឡើយ ។ពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានអ្នកដែលឃើញ ក៏ដូចជាអ្នកនៅក្នុងហេតុការណ៍បានលើកឡើងស្រដៀងៗគ្នាថា ជាងធ្វើនេះខុសបច្ចេកទេស យើងដឹងហើយឥទ្ធិពលហ្គាស ទោះអស់នៅក្នុងធុងក្តី ក៏នៅចំហាយដែរ មិនគួរយកដែកកេះទៅឈួលបែបនេះនោះទេ បើសិននៅទីប្រជុំជន ផ្ទះចង្អៀត ប្រជាពលរដ្ឋរស់នៅច្រើន នោះនឹងមានកើតករណីអគ្គីភ័យទ្រង់ទ្រាយធំ អាចបង្កឲ្យប៉ះពាល់ដល់អ្នកដទៃជាក់មិនខាន ដូច្នេះសូមឲ្យជាងគ្រប់រូបមានការប្រុងប្រយ័ត្នផង៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំសាលានគរបាលប្រជាជន ភាគខាងត្បូងប្រទេសវៀតណាម
(ភ្នំពេញ)៖ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ លោក រ៉េន រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែងបង្ហាញក្ដីរីករាយដែលបានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នាក់ដឹកនាំថ្មីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនប្រតិភូក្រសួងមហាផ្ទៃ អំពីសាវតានៃកិច្ចសហប្រតិការក្នុងវិស័យបណ្ដុះបណ្ដាលកងកម្លាំងជាមួយក្រសួងមហាផ្ទៃកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ បើតាមលោក រ៉េន រតនៈ ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងជាពិសេសការចូលរួមយ៉ាងសកម្ម របស់ភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាននៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ បន្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន […]
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួម ពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និង រាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបានកន្លងមក។ លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ដែលបានចុះមកធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងការជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្លែងនូវការកោសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្ត តួនាទី ភារកិច្ចបំពេញការងារកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ។ ឯកឧត្តម គណៈធិបតី បានមានប្រសាសន៍ថា […]
អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូចថ្មើជើងលេខ៥១ បានចុះជួយបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និងរោងបន្លែសុវត្ថិភាពមួយខ្នង ក្នុងស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត បានដឹកនាំក្រុមការងារ សហការជាមួយវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទី កងពលតូចថ្មើជើងលេខ៥១ បានចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ រោងបន្លែសុវត្ថិភាពមួយខ្នង និងបានដឹកនាំក្រុមការងារ កងកម្លាំងទាំងបីប្រភេទជួយជួសជុលផ្ទះប្រជាពលរដ្ឋ និងបាននាំយកជាស័ង្កសីចំនួន ៣២០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរង ខេត្ត ក៏បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ជាវិធានការលោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើឬនៅក្បែរបង្គោលភ្លើង ក្នុងពេលអាកាសធាតុរកកលចង់ភ្លៀង។ សូមបញ្ជាក់ថា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ […]
ពិធីប្រកាសតែងតាំង ស្រោចស្រពសុគន្ធវារីប្រគេនដល់ព្រះមន្ត្រីសង្ឃ ក្នុងស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ៖ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ លោក យឹម សំណាង អភិបាលរង ខេត្ត បាននិមន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពសុគន្ធវារីប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ ព្រះចៅអធិការ គ្រូសូត្រស្ដាំសូត្រឆ្វេងនៅក្នុងស្រុកស្វាយចេក ។ ក្រោយពីការប្រកាស សនីយបត្រ និងប្រគល់សេចក្ដីសម្រេចតែងតាំងព្រះមន្ត្រីសង្ឃចៅអធិការវត្តគ្រូសូត្រឆ្វេងស្ដាំជាផ្លូវការរួចមក ព្រះសន្តិរង្សី រៀម សុគន្ធ ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូអនុគណស្រុកស្វាយចេកបានធ្វើការ ប្តេជ្ញាចិត្តខ្ពស់ចំពោះការដឹកនាំរបស់ព្រះសង្ឃនៅក្នុងស្រុកស្វាយចេកឲ្យបានល្អប្រសើរ សាមគ្គីភាពផ្ទៃក្នុងនឹងខិតខំពង្រឹងពង្រីកចំណេះដឹងពិតរបស់ពុទ្ធសាសនិកក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ឲ្យបានរឹងមាំ ជាពិសេសការគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់របស់ក្រសួងធម្មការនិងសាសនា ដែលបានដាក់ចេញនូវអភិក្រម ស៣ ក្នុងនោះសក១ វត្តស្អាត ស២ វត្តស្វាង និងស៣ វត្តស្ងប់។ ព្រះឧត្តមសីលញាណ ធុល សុធា និង លោក យឹម សំណាង បានមានសង្ឃដីកានិងប្រសាសន៍ថា សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពល លើរបបនយោបាយច្បាប់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ហើយការប្រតិបត្តិនៅក្នុងសង្គមនីមួយនីមួយតែងតែមានជាប់ទាក់ទិននឹងប្រពៃណីទំនៀម វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះគឺជាអត្តសញ្ញាណរួមដឹកនាំជីវិតមនុស្សនៅក្នុងសង្គម ធ្វើឲ្យផ្នត់គំនិត ឥរិយាបថសកម្មភាពរបស់មនុស្ស មានភាពសមរម្យអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងសង្គមជាតិតិ។ លោក យឹម […]
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៧ ខែមេសាឆ្នាំ ២០២៥ បានអញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក ខ.ភ.ម. តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអ្នកតំណាងរាស្ត្រ, ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុងស្រុក លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន […]