ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់១៤គ្រួសារ ក្នុងស្រុកទឹកផុស ទទួលអំ​ណោយ​សម្ដេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
Wed,08 May 2024 (Time 02:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 10នាក់)


ខេត្តកំពង់ឆ្នាំង៖ គ្រួសារប្រជាពលរ​ដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំ​បូល ចំនួន១៤គ្រួសារ នៅក្នុង​ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលអំណោយឩបត្ថមដ៏ថ្លៃថ្លាពី សម្ដេចមហា​ប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិកា​រសឹករងកំ​ពង់ឆ្នាំង និងក្រុមការងារ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានដូចជា អង្ករចំនួន​៣៧៥គីឡូក្រាម ស័ង្កសីចំនួន១៦០សន្លឹក ទឹកត្រី១៥យួរ និងទឹកស៊ីអ៊ីវ១៥យួរ ។

នាឱកាសនោះឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួម​សោក​ស្តាយចំពោះពលរដ្ឋរងគ្រោះទាំង១៤គ្រួសារ ដោយជួបគ្រោះធម្មជា​តិនាពេលនេះ។ ទាំងនេះ​សបញ្ជាក់ឲ្យឃើញ ពីការគិ​តគូរយកចិត្តទុកដាក់​ពីសុខទុក្ខប្រជាព​លរដ្ឋគ្រប់​ទីកន្លែងទាំងអស់ ។

ទន្ទឹមនោះឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើ​នការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសាររដូវវស្សាបានចូ​លមកដល់ហើយ ដូច្នេះគ្រោះ​មហន្តរាយ​ធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ​រន្ទះបាញ់ អាចកើតមានគ្រប់ពេល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2989 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
40948 នាក់
ខែនេះ :
390616 នាក់
3 ខែនេះ :
1110439 នាក់
សរុប :
17882630 នាក់