ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត
Wed,03 April 2024 (Time 04:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 26នាក់)


(បន្ទាយមានជ័យ )៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែត នៅវេលា​ម៉ោង០០និង៣​០នាទី ថ្ងៃទី​០២ ខែមេសា ឆ្នាំ២០២៤ បាន​ដឹកនាំ​កម្លាំងចុះ​ប្រតិបត្តិកា​របង្រ្កាបករណី​ជួញដូរ រក្សាទុក និងប្រើ​ប្រាស់ដោ​យខុស​ច្បាប់នូវ​សារធាតុញៀន នៅចំ​ណុ​ចមុខកាស៊ី​ណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ ឡាយ ណុក ហៅ ឆ្នុក ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរប​រមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិក្បាល​កោះ សង្កាត់អូរជ្រៅ ព្រមទាំងចាប់យ​កសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលព​ណ៌ក្រហមក្បឿង (WY) ចំនួន ១៣៦៧គ្រាប់ ទម្ងន់ ១៣៨,៦​ក្រាម, គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ICE) ចំនួន ០២ថង់កិប ទម្ងន់ ៥,៦ក្រាម, គ្រឿង​ញៀ​នប្រ​ភេទម្ស៉ៅម៉ត់ពណ៌សថ្លា ចំនួន ០១ថង់កិប (កេតាមីន) ទម្ងន់ ៤៨,១ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ទឹកសមុទ្រ), ខ្សែកលោហធាតុពណ៌លឿង មានបណ្តោង ចំនួន ០១។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ការចុះប្រតិបត្តិការណ៍​បង្ក្រាបនេះបានធ្វើឡើង​ ក្រោយពីទទួល​បានព័ត៌មានពីសន្តិសុ​ខ​ថា មានករណី​ចែកចាយ​គ្រឿង​ញៀន នៅចំណុចខាងលេី ភ្លាមៗកម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានចុះទៅដ​ល់ បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំង​ដកហូតវត្ថុតាងយ​កមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រុង​ប៉ោយប៉ែត ដើម្បីចាត់កា​រតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយ​សារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ហេីយ​កន្លងក៏មកធ្លាប់​ជាប់ពន្ធនាគារជា​ច្រើនលើក​ច្រើនសារ ពាក់ព័ន្ធករណីលួច ប្រើហិង្សា និងករណី​ជួញដូរគ្រឿងញៀនផងដែរ។ ដោយផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបាន​បញ្ជូន​ទៅសា​លាដំ​បូងខេត្ត ហើយ​នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1145 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
47707 នាក់
ខែនេះ :
460887 នាក់
3 ខែនេះ :
1049069 នាក់
សរុប :
17647002 នាក់