ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ
Fri,09 February 2024 (Time 01:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 67នាក់)


(បន្ទាយមានជ័យ)៖ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃ​ណីខ្មែរ.ចិន និងដើម្បី​បញ្ជៀស​នូវគ្រោះថ្នាក់​ចរាចរណ៍ លោក​ឧកញ៉ា ហង្ស សុីផា និ​ងលោក​ជំទាវ សោ​ម រដ្ឋា ហង្ស សុីផា បានធ្វើ​កា​រឧបត្ថម្ភ​ដោយគូស​គំនូស​សញ្ញាច​រាចរណ៍ នៅលើទ្រូងផ្លូវសា​មគ្គីជ្រុងខា​ងកើតផ្សារសិ​រីសោភ័ណ ៣០០​ម៉ែត្រ និងជួស​ជុលផ្លូវ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ៣​ សង្កាត់ព្រះពន្លា ​ក្រុងសិរី​សោភ័ណ ក្នុង​ការគូ​សគំនូសស​ញ្ញាចរាចរណ៍ និងជួសជុលផ្លូវ​នោះមា​នការអញ្ជើញចុះពិនិត្យពីលោក ហុឹល​ រ៉ាយ៉ា អភិបា​លរងខេត្ត លោក ស្រេង សុផល អភិ​បាលក្រុងសិរី​សោភ័ណ ​នារសៀលថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២​០២៤។

ក្នុង​ការចុះពិនិត្យ​នោះដែរលោ​កឧកញ៉ា ហង្ស សុីផា បា​នមានប្រ​សាស​ន៍លើ​កឡើងថា៖ ដើម្បីរួម​ចំណែក​ជាមួយរា​ជរដ្ឋាភិបាលក្នុងការ​អភិវឌ្ឍន៍មូល​ដ្ឋានពោ​លគឺកា​លពី ២៥ឆ្នាំមុន ដោយមើល​ឃើញនូវការលំ​បាកមិនមានផ្លូវស្រួល​លោកក៏​បានចំណា​យថវិការផ្ទា​ល់ខ្លួនស្ថាបនាផ្លូវ​មួយខ្សែ​ដែលជ្រុង​ខាងលិចបេនឡាន​សិរីសោភ័ណចាស់ចា​ក់ជាថ្នល់កៅស៊ូប្រវែង ៣០០ម៉ែត្រ និងផ្លូវមួ​យខ្សែទៀត​នៅចំណុចសាលាគរុកោសល្យប្រវែង ១២០ម៉ែត្រ និងផ្លូវកាត់ទទឹង ៨០ម៉ែត្រទៀត​សរុបទាំងអ​ស់ ៥០០ម៉ែត្រ។ហើយសម្រាប់ទម្រង់ផ្លូវបេតុងសរុបទាំងអស់ជាង៣០មុឺនដុល្លារ នឹងប្រជាព​លរដ្ឋបដិភាគចូលរួមបាន១៥០០០ដុល្លារ។

លោកឧ​កញ៉ា ហង្ស សុីផា​បានបន្តឲ្យដឹងទៀតថា​៖ លោកឧកញ៉ា មាន​ការសប្បា​យរីករា​យយ៉ាងខ្លាំ​ងនៅពេលដែល​ឃើញសមិទ្ធផលរបស់ខ្លួនដែ​លស្ថាបនាមា​នស្តង់ដាខ្ព​ស់អាចប្រើ​ប្រាស់និងបម្រើផ​លប្រយោជន៍ប្រជាពលរដ្ឋបានយូរ។ហើយនៅពេលថ្មីៗ​នេះផងដែរដោ​យឃើញផ្លូវមួយ​ខ្សែនេះ​មានការមមា​ញឹកយ៉ាងខ្លាំងប្រជាព​លរដ្ឋជិះឆ្លងកាត់ទៅផ្ទះនិងចូលផ្សារសិរីសោភ័ណ ជាពិសេស​ក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនវៀតណាមផង លោកក៏បានចំណាយ​ថវិកាផ្ទាល់ខ្លួនមួយ​ចំនួនដើម្បីឲ្យក្រុមការងារធ្វើផ្លូវចុះមកគូសគំនូសបែងចែកទ្រូងផ្លូវដើម្បីសម្រួលចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7521 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144659 នាក់
ខែនេះ :
518416 នាក់
3 ខែនេះ :
1114619 នាក់
សរុប :
17636673 នាក់