ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤
Fri,01 March 2024 (Time 09:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 78នាក់)


ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល នារសៀល​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤ នៅសា​លា​គរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល។

បន្ទាប់ពីបា​នស្តាប់របាយការណ៍របស់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់​រំ យុវជន និងកីឡារួចមក ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានមានប្រសា​សន៍បិទសន្និបា​តរយៈពេលពីរថ្ងៃ​ដោយធ្វើការកោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ដែលបានអនុវត្តកន្លងមក មន្ទីរ និងដៃគូអភិវឌ្ឍន៍រួមគ្នា​សម្រេចកិច្ចការធំ​ៗគួរឱ្យកត់សម្គាល់ ដូច​ជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត ជាពិសេស​ការអប់រំមូ​លដ្ឋានរយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅ​ប្រជាពល​រដ្ឋដែលជួបការលំបាកមានលទ្ធភាព ចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះ ស្ថានសិក្សាសាធា​រណៈ ការដោះស្រាយតម្រូវការបន្ទាន់ ភ្លាមៗ និងការបង្កើនអាហារូបក​រណ៍សម្រាប់សិស្សក្រីក្រ។

ឯកឧត្តមបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកណ្តាល សូមកោតសសើរចំ​ពោះការ​យក​ចិត្ត​ទុកដាក់ ក្នុងការអនុវត្តវិធានការលើក កម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែ​ទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទ ការលើក​កម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាព និង​ការលើកទឹកចិត្តបុគ្គលិក ព្រមទាំងកា​របង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិក្នុងការ​គ្រប់គ្រងសេវាអប់រំ ពិសេសមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត បានយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា រដ្ឋបាលខេត្ត។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា៖សន្និបាតរយៈពេល ២ថ្ងៃកន្លងមកនេះ បើកឱ្យសមាជិកសមាជិកា​ប្រើប្រាស់បញ្ញាញាណ ស្មារតី ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបញ្ចេញមតិយោប​ល់ព្រម​ទាំង​បានផ្តល់​ព័ត៌មានជាក់ លាក់ និយាយពិត និយាយត្រង់ឈានទៅរកកា​ររីកចម្រើនស​ម្រេចបាន​ល​ទ្ធផលផ្កាផ្លែគួរជាទី​មោទនៈ។គោលដៅនៃ​ការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណ​ភា​ពគឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបានបន្ថែមទៀតថា៖ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរ​ទៅបាន គឺត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយ​ដែលត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិ​វឌ្ឍធនធានមនុស្ស។ ដោ​យសារចំណុចនេះហើយទើប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើ​ងឲ្យប​ង្កើត «ស្តង់ដាសាលារៀនគំរូ» និងដាក់ឲ្យមានការប្រឡងប្រណាំង «សាលារៀនគំរូ» ចាប់ពីឆ្នាំ សិក្សា២០២៣-២០២៤នេះតទៅ។ នេះហើយគឺជាចំណុចពិសេសរបស់សន្និបាតអប់រំនាពេល នេះ ព្រោះ ភារកិច្ចលោក លោកស្រី នាយក នាយិកា ជាអ្នកគ្រប់គ្រង និងដឹកនាំអនុវត្តស្តង់​ដាសាលារៀនគំរូផ្ទាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7425 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144563 នាក់
ខែនេះ :
518320 នាក់
3 ខែនេះ :
1114523 នាក់
សរុប :
17636577 នាក់