ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីលួច​មានស្ថាន​ទម្ងន់ទោ​ស(ម៉ូតូ)
Wed,08 May 2024 (Time 02:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងប៉ោ​យ​ប៉ែត បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ ណាត ស៊ីធៀម (សី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប្រជា​ធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត,២.ឈ្មោះ មុត សំនិត (តូច) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៣.ឈ្មោះ សឿត វីននី ភេទប្រុស អាយុ១​៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័​ន្ធករ​ណីលួចស្ថានទម្ង​ន់ទោស(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២​៤ នៅចំណុច មណ្ឌល១ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំង​ដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 1AP-3243 ចំនួន០១ គ្រឿង (ប្រគល់ជូនជ​នរងគ្រោះវិញ)។ការឃាត់ខ្លួនជនសង្ស័យនេះបាន​ធ្វើឡើ​ងតាមពា​ក្យបណ្តឹង​របស់ជ​នរងគ្រោះឈ្មោះ ម៉ី ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ​មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោង​ថ្ងៃខែខាងលើ​ជនសង្ស័យ០១ក្រុម​មានគ្នាចំនួន​០៣នាក់ បានធ្វើសកម្មភាពលួច​កាច់សោរក​ម៉ូតូរបស់ជ​នរងគ្រោះ​នៅជិតកន្លែង​ដេក បន្ទាប់ម​កកម្លាំងមូ​លដ្ឋានកងរាជអាវុ​ធហត្ថក្រុង ចុះទៅកន្លែងកេីតហេតុ បាន​ធ្វើកា​រស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាង ហើយនាំ​មកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាង សំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់​សោរយ​កម៉ូតូរបស់ជនរង​គ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកង​រាជអា​វុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្ត​តាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3541 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
41500 នាក់
ខែនេះ :
391168 នាក់
3 ខែនេះ :
1110991 នាក់
សរុប :
17883182 នាក់