ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ខណៈអា​កាសធាតុកំពុងក្តៅខ្លាំង មា​នភ្លៀងធ្លាក់​មួយ​មេយ៉ាងធំ ​លាយឡំដោយខ្សល់​កន្ត្រាក់ លើ​ស្រុក​ចំនួន២ជាប់ព្រំដែន​ថៃ បណ្តា​ល​ឲ្យខូចខាតផ្ទះពលរដ្ឋ៣៣ខ្នង
Mon,06 May 2024 (Time 09:52 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


បន្ទាយមានជ័យ៖លំនៅដ្ឋានរប​ស់ប្រជាព​លរដ្ឋចំ​នួន៣​៣ខ្នង នៅក្នុងស្រុកចំ​នួន​២ នៃខេត្តបន្ទាយ​មានជ័យ ជា​ប់ព្រំដែន​ថៃ រង​ផលប៉ះពាល់​ដោយខូចខាត​ប៉ើងដំបូល និងដួល​រលំដោ​យសារមា​នភ្លៀង​លា​យឡំ​និងខ្យល់កន្ត្រាក់បន្ទាប់ពី​អាកាសធាតុក្តៅខ្លាំង។

អាជ្ញាធរស្រុកថ្មពួកបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា៖កាល​ពីរសៀលថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២៤​នៅស្រុកថ្មពួកមាន​ភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់​ បណ្តាលប៉ះពាល់២ឃុំរងការខូចខាតផ្ទះ សំបែងប្រ​ជាពល​រដ្ឋចំនួន​១៨ខ្នង នឹងខូចខាតធ្ងន់ដួលរ​លំទាំងស្រុង ចំនួន៨ខ្នងផ្ទះ ក្នុងនោះមាននៅ​ឃុំគំរូប៉ះ ពា​ល់៦ខ្នង នឹងឃុំថ្មពួក​ប៉ះពាល់១២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ​ចំនួន៨ខ្នងដែល ដួលរលំ​ទាំងស្រុង និងផ្ទះដួល​សង្កត់ គោយន្តកន្ត្រៃ១​គ្រឿង។ ចំណែកអាជ្ញាធរស្រុកម៉ាឡៃវិញបាន​ឲ្យដឹងដែលថា ស្រុកម៉ាឡៃ ក៏មាន ភ្លៀងលាយឡំដោយ​ខ្យល់កន្ត្រាក់ បណ្តាល​ឲ្យប៉ះពាល់ឃុំពង្រលើ២ភូមិ ខូចខាតផ្ទះសំបែង ចំនួន១៥ខ្នង និងខូចខាតដួលរំលំ ចំនួន៤ខ្នង ក្នុងនោះមានភូមិទួលពង្រប៉ះពាល់៧ខ្នង ដួលរលំទាំ​ងស្រុង​៤ខ្នង និងភូមិ​ភ្នំដូន​សំប៉ះ​ពាល់ ៨ខ្នង។

ក្រោយប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ អាជ្ញាធរនៃស្រុកទាំងពីបានដឹកនាំ កម្លាំងន​គរបាល នឹងកងរាជអាវុធហត្ថ និងកម្លាំងយោធា​បានចុះទៅពិនិត្យ ហើយជួយ​អន្តរាគមន៍រុះរើរៀបចំសម្ភារៈ ទុកដាក់លុះព្រឹកឡើងកម្លាំងនិងចុះជួយ រុះរើនិងជួសជុលផ្ទះសំបែងជូន ប្រជាពលរ​ដ្ឋផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3529 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
41488 នាក់
ខែនេះ :
391156 នាក់
3 ខែនេះ :
1110979 នាក់
សរុប :
17883170 នាក់