ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហ​គមន៍មានសុខភាពល្អ និងមាភាពធន់នឹងអាកាសធាតុ ”
Mon,06 May 2024 (Time 07:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 11នាក់)


ខេត្តសៀមរាប៖ នៅសាលសន្នីសីសុខាសៀមរាបនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សាខាកាកបាទ​ក្រហម​ខេត្តសៀមរាប បានរៀបចំពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមាភាពធន់នឹងអាកាសធាតុ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោ​កជំទាវ ទាង អេង ទៀសីហា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល​ខេត្ត និង​ការអញ្ជេីញចូល​រួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ស​មាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពនា​នាជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំ​ទាវ ឧកញ៉ា ម្ចាស់ ឬតំណាងម្ចាស់ក្រុមហ៊ុន ​សណ្ឋាគារ អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុបប្រ​មាណ ៨៣០នាក់ផងដែរ។

ការប្រារព្ធមិទ្ទីងអបអរខួបទី១​៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ មានក្នុ​ងគោលបំណងរំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករប​ស់កាកបាទ​ក្រហម -យល់ដឹងអំពីប្រវត្តិចលនា​របស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និង បង្ហាញជូ​នពីលទ្ធផ​លការងារមនុស្សធម៌ ដែលសា​ខាកាកបាទក្រហមកម្ពុជា ខេត្តសៀរាប បានអនុវត្តក្នុងរ​យៈពេលមួយឆ្នាំកន្លងមក ព្រម​ទាំងសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថម្ភជា​ថវិកា សម្ភារៈ ឬអំណោយ​មនុស្សធម៌ផ្សេងៗដល់​សាខា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាល​ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ​ដោយឧបទ្ទវហេ​តុផ្សេងៗ ពិសេ​សគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។
តាមរយៈ​ពិធី​នេះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក ​លោកស្រី ជាសប្បុរសជន សមាជិកស​មាជិកា នៃអង្គពិ​ធីទាំងមូល បានចូលរួម​ឧបត្ថម្ភដល់សា​ខាកាកបាទក្រហ​មកម្ពុជា ខេត្តសៀមរាប រួមជា​អង្ករ ទឹកបរិសុទ្ធ​ និងថ​វិកាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4503 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
42462 នាក់
ខែនេះ :
392130 នាក់
3 ខែនេះ :
1111953 នាក់
សរុប :
17884144 នាក់