ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបុណ្យលេី​កជហ្វា និងផ្កាប្រាក់សាមគ្គី នាវត្ត ខេមរាសីមារាម ទំនប់ក៥
Mon,06 May 2024 (Time 05:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រះសង្ឃអាចារ្យគណៈកម្មការ រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ទាំង១៥វេណ ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅសហរដ្ឋអាមេរិក និង អាជីវករក្រុងប៉ោយប៉ែត បានស្រុះស្រួលមួយ គ្នាធ្វើបុណ្យលេីកជហ្វាព្រះវិហារ នៅបុណ្យផ្កា​ប្រាក់​សាមគ្គី នៅវត្ត ខេមរាសីមារាម ទំនប់ក៥ស្ថិតនៅក្នុងភូមិទំនប់កប្រាំ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដោយព្រះវិហា​រថ្មីបានកសា​ងដល់ដំ​ណាក់​កាលត្រូវបានបំពាក់ក្បាច់ និងប្រក់ក្បឿង ដូច្នេះហើ​យត្រូវលើក​យកទៅបំពាក់ឲ្យបានរួចរាល់ ។

ព្រះតេជគុណ វ៉ែន វន់ ព្រះចៅអធិការវត្តទំនប់ក៥ ព្រះអង្គបានមានសង្ឃដីកាថា ព្រះវិហា​រថ្មីដែល​កំពុងសាង​សង់នេះគឺត្រូវលើការបំពាក់ជហ្វាចំនួន ៤៤ជហ្វា និងភ្ជាប់នឹង កណ្តឹង១ផងដែរ ដែលសរុ​បថវិកាក្នុងមួយហ្វា ចំនួន១៦០សហរដ្ឋអាមេ​រិក ដែលក្នុងនោះអស់លោកលោកស្រីដែលជាម្ចាស់ សទ្ធានៃ​ប្រទេសសហរដ្ឋអាមេរិកបានធ្វើការជាវអស់មួយចំនួនធំហើយ ព្រះគ្រូចៅអធិកា​របានបន្តថា គ្រប់ព្រះវិហារទាំ​ងអស់ ត្រូវបំពាក់ជហ្វាដើម្បីជាគ្រឿងលម្អតាមក្បូរក្បាច់រចនាបទខ្មែរយើង ពីយូរ​លង់ណាស់​មកហើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយក្នុង និង ក្រៅប្រទេស ដែលបានរួបរួមសាមគ្គីគ្នាមាន សទ្ធាកសាងសមិទ្ធផលនានាក្នុងវត្តនេះ ឲ្យមានការរីកចម្រេីន ហេីយ វត្តនេះក៏ជាប់ព្រំដែននៃប្រទេសថៃផងដែរ។

លោកបន្តថា ការជួបជុំធ្វើពិធីបុណ្យផ្សេងៗ មានភាពសប្បាយរីករាយ គ្មានការភ័យខ្លាច អាស្រ័យ​ដោ​យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ជាសង្គមមួយប្រកបដោយភាពសុខដុមរមនា រួបរួមសាមគ្គីគ្នាជាធ្លុងមួយ គ្មានការកើតឡើងជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍ជាតិឯង និងការបែកបាក់សាមគ្គីផ្ទៃក្នុងការអភិវឌ្ឍដ៏រស់រវើកប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។ចុងក្រោយ អស់លោក លោកស្រី ដែលជាពុទ្ធបរិស័ទបានធ្វើការដង្ហែជហ្វា ជុំវិញព្រះវិហារចំនួន៣​ជុំរួចលើក ជហ្វាដាក់លើកំពូលព្រះវិហារ វេអង្គផ្កាប្រាក់សាមគ្គីនិងពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន ១០០អង្គផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4239 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
42198 នាក់
ខែនេះ :
391866 នាក់
3 ខែនេះ :
1111689 នាក់
សរុប :
17883880 នាក់