ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ខេ ៦ថង់ និង WY ចំនួន ១៩០៦១គ្រាប់
Fri,03 May 2024 (Time 05:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


បន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារប​ស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្ន​ងការដ្ឋា​ននគរបាលខេត្តបន្ទាយមានជ័យ ​ឲ្យ​​កម្លាំងន​គរបាល​ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់ប​ទល្មើស​ព្រហ្មទ​ណ្ឌ ក្មេងទំនើង ពិសេស​បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់​ធ្នាប់ សុវត្ថិភាពសង្គមជូនប្រ​ជាពលរដ្ឋនោះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង​៦:០០ល្ងាច លោកឧ​ត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងា​រប្រឆាំងបទល្មើសគ្រឿង​ញៀន បានដឹកនាំកម្លាំងការិ​យាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជា​មួយកម្លាំងអធិ​ការដ្ឋាននគរ​បាលក្រុង-ស្រុក និងមាន​ការសម្រប​សម្រួល ពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានបើ​កការស្រាវជ្រាវ រហូត​ឈានដល់ការឃាត់បានជនសង្ស័យប្រុសស្រីចំនួន០២នាក់១-ឈ្មោះ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាស​សាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងដកហូតបានរួមមានៈ ១-ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម,២-ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១គ្រាប់ ថវិការមួយចំ​នួន និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ​ទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបាននគ​របានឃាត់ខ្លួនយកមក​សួរនាំ និង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ​ចាត់ការបន្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4227 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
42186 នាក់
ខែនេះ :
391854 នាក់
3 ខែនេះ :
1111677 នាក់
សរុប :
17883868 នាក់