ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន ណែនាំ​ឱ្យក្រុមហ៊ុនទឹកស្អាត​ក្នុងខេត្ត សហការគ្នាដោះ​ស្រាយ បញ្ហាកង្វះ​ទឹ​កស្អាត​ប្រើប្រាស់​ជូនប្រ​ជាពលរដ្ឋ
Fri,03 May 2024 (Time 01:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសៀល ថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០២៤ បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ និងក្រុមហ៊ុនទឹកស្អាត ឃួ មេង​ហួត ត្រូវសហ​ការគ្នាដោះ​ស្រាយ បញ្ហាកង្វះទឹកស្អា​តប្រើប្រាស់ជូនប្រជាពលរដ្ឋ អោយបាន​ទាន់​ពេលវេលា។

អភិបា​លខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយបច្ចុប្បន្នរដូវប្រាំង ស្ថានភាព​អាកាស​ធាតុរាំងស្ងួត និងក្តៅខ្លាំង បានធ្វើឱ្យប្រភពទឹកនានា មានការរីងស្ងួត ហើយតម្រូវការប្រើប្រា​ស់ទឹកក៍​មានបរិមា​ណច្រើន ដែលបណ្តាលឱ្យបងប្អូនប្រជា​ពលរដ្ឋ មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះ​ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមទឹកស្អាត ត្រូវសហការគ្នា គឺធ្វើយ៉ាងណា ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជំរុញដល់ក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តទាំងអស់ ត្រូវពង្រីក​អាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដា​របច្ចេកទេស ជាពិសេ​សត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយត​បទៅ​នឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4299 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
42258 នាក់
ខែនេះ :
391926 នាក់
3 ខែនេះ :
1111749 នាក់
សរុប :
17883940 នាក់