ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល
Thu,02 May 2024 (Time 07:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 31នាក់)


រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីក្នុងពិធីអ​បអរសាទរទិវាឆ្មបជា​តិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជី​វៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភា​ពមាតា ទារក និងយុវវ័យ ក្នុងបរិ​បទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិ​យយសមេ​ដាយ​ជូនដល់ថ្នាក់ដឹ​កនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុង​ការបម្រើសេវាសុខា​ភិបាល​ជូនប្រជាព​លរដ្ឋ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសា​សន៍មួយចំនួន រួយមាន​៖
-​ គ្រប់គ្រឹះស្ថានសិក្សា​ទាំងសាធារណៈ ទាំងឯកជន ដែលកំពុង​ធ្វើការបណ្តុះ​បណ្តាលនិស្សិ​តក្នុងវិ​ស័យសុខាភិបាល សូមធ្វើការធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឱ្យស្រប​តាមនិយាមស្តង់ដា និងបញ្ចូល​នូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់ បំពាក់ឧបក​រណ៍សម្ភារសិក្សាទាន់សម័យ ។
- គ្រឹះស្ថានសិក្សាត្រូវស្វែងរ​ក កៀរគរធនធានក្នុង​ការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឱ្យបា​នខ្ព​ស់ ដោយត្រូវមានគុណវុឌ្ឍខ្ពស់​ គុណធម៌ ក្រមសីលធម៌ល្អ ។
- មូលដ្ឋានសុខាភិ​បាលដែលទទួលនិស្សិតធ្វើកម្មសិក្សា ត្រូវផ្តោតការយកចិត្តទុក​ដាក់ខ្ពស់​លើការ​បង្វឹកជំនាញ ការអនុវត្តផ្ទាល់រ​បស់និស្សិត ។
- ការបណ្តុះបណ្តា​លបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអ​នុវត្តការងារ​មាន​សារៈសំខាន់ណាស់ ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ ។
- ឆ្មបទាំ​ងអស់ ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈ ត្រូវបំពេញគ្រប់ល​ក្ខខណ្ឌដើម្បីទ​ទួលបានអជ្ញាប​ណ្ណ ក៏ដូចជាបន្តសុពល​ភាពអាជ្ញា​បណ្ណ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងត្រូវគោ​រពឱ្យបាន​នូវក្រមសីលធ៌មវិជ្ជាជីវៈ ។
- ក្នុងពេលដែលមាន​អាកាសធាតុក្តៅខ្លាំង សូមអំពា​វនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់​ប្រុងប្រយ័ត្នថែ​រក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសូម​យកចិត្តទុកដា​ក់ចំពោះស្ត្រីមាន​ផ្ទៃពោះ ទារក កុមារ មនុស្សចាស់ ដូចបានជូនតាម «សេចក្តីជូនព័ត៌មានស្តីពី​ការប្រុងប្រយ័ត្នការ​ពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។
ឆ្លៀតក្នុងឱកាស​នោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់​គ្រឿងឥស្សរិយយស​មេដាយជូន​ដល់ថ្នាក់ដឹ​កនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យកាល​ម៉ែត និងប្រធានមណ្ឌលសុខភាពនៃ​ខេត្តពោធិ៍សាត់ ដែលទទួលបានជោ​គជ័យជា​អង្គភា​ពផ្តល់សេ​វាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល សរុបចំនួន ១០២រូប ក្នុងនោះមេ​ដាយប្រាក់​ការងារ ចំនួន ១១គ្រឿង និងមេដា​យសំរិទ្ធការងារ ចំនួន ៩១គ្រឿង ដើម្បីជាការលើកទឹ​កចិត្តដល់​មន្រ្តីសុខាភិ​បាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតី​ទទួល​ខុស​ត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និងសមធម៌។

ទន្ទឹមនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ទទួលបន្ទុកផ្នែកសុខាភិ​បាល ប្រធានមន្ទីរសុខាភិ​បាលនៃរដ្ឋបាលរាជធានី-ខេត្ត សូមពិនិត្យលទ្ធភាព​ក្នុងការស្នើសុំ គ្រឿងឥស្សរិយយសមេដាយ ជូនដល់មន្រ្តីរាជការ និងបុគ្គលិក​សុខាភិបាលចាប់ពី​កម្រិតមណ្ឌលសុខភាព រហូ​តដល់មន្ទីរសុខាភិបាល ដោយត្រូវឈរ​លើគោលការ​ណ៍ស្នើសុំឱ្យបា​នត្រឹមត្រូវស្របតាមនី​តិវិធីដែលបានកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4035 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
41994 នាក់
ខែនេះ :
391662 នាក់
3 ខែនេះ :
1111485 នាក់
សរុប :
17883676 នាក់