ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន បានណែនាំ​ដល់អាជីវករ​លក់ដូនៅជើងភ្នំយ៉ាត ត្រូវចូលរួម​ថែរក្សាអនា​ម័យប​រិស្ថាន និងមា​នសណ្តាប់ធ្នាប់របៀបរៀបរយល្អ
Mon,08 April 2024 (Time 06:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 39នាក់)


ប៉ៃលិន៖ ក្នុងឱកាសអញ្ចើញជួ​បសំណេះសំណាល​ជាមួយបងប្អូនអា​ជីវករលក់ដូរនៅ​ជើងភ្នំយ៉ា​តក្បែរ អាស្រម លោក យាយយ៉ាត នារសៀលថ្ងៃទី០៧ ខែមេសាឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្ត ប៉ៃលិនបានមានប្រ​សាសន៍ណែនាំដ​ល់អាជីវករ​លក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័​យបរិស្ថាន និងមាន សណ្តាប់ ធ្នាប់ របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត ជាពិសេស គឺទាក់ទា​ញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួម ចំណែកក្នុង ការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ន​នេះ អាជ្ញាធរ ខេត្ត ប៉ៃលិន បានកំពុងខិតខំរៀប​ចំសណ្តាប់ធ្នាប់និងកែ​រលម្អសោភ័ណភា​ពនៅក្នុង​ខេត្តយ៉ា​ងសស្រាក់សស្រាំ ត្រៀម សម្រាប់ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរនា​ពេលខាងមុខ ដូចជា៖ការកសាងហេដ្ឋារចនា សម្ព័ន្ធ ការកែរ លម្អសួនច្បារសា​ធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ​មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយ​ជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវបណ្ឌិត អភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ បងប្អូនអាជីវករ លក់ ដូរ នៅ ជើងភ្នំយ៉ាតក្បែរអាស្រមលោកយាយយ៉ាតទាំងអស់ ត្រូវចេះសហ​ការគ្នា យោគយល់គ្នាទៅវិញទៅមកបង្កើន សាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវចូលរួមសហការ ជាមួយ អាជ្ញាធរ និងមន្ត្រី ជំ នាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជា ប្រជាពលរដ្ឋ ល្អ ផងដែរ ។

សូមបញ្ជាក់ថា៖ ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយដ៏ល្បីល្បាញនៅក្នុងខេត្តប៉ៃលិន ដោយមាន ទីតាំង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ជាប់ផ្លូវជាតិលេខ៥៧ គឺជាបេះដូង​នៃខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្ត​ប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងឡើងទៅលើភ្នំគយ គន់ សំណង់ ប្រវត្តិសាស្រ្ត ព្រមទាំង​ចូលអុជទៀនធូបដាក់កម្រងផ្កា ថ្វាយជូនរូបសំណាកលោកយាយយ៉ាត ដើម្បីបួងសួង សុំ សេចក្តីសុខសេចក្តីចម្រើន  និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិត និងទីឆ្ងាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55962 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
102524 នាក់
ខែនេះ :
515704 នាក់
3 ខែនេះ :
1103886 នាក់
សរុប :
17702270 នាក់