ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំ​ដល់កងកម្លាំង​អាវុធហត្ថទាំងអស់ ត្រូវខិត​ខំការពា​រសន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មី ឱ្យបា​នល្អប្រសើរ
Mon,08 April 2024 (Time 05:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 17នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័​យ នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅរ​សៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ ១-ផ្សព្វផ្សាយផែនកា​រស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។
២-សេចក្តីណែនាំលេខ ០២៥/២០២៤ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការប្រយុ​ទ្ធប្រឆាំង​គ្រឿង​ញៀនខុសច្បាប់ នៅតាមបណ្តាកងឯ​កភា​ពចំណុះអគ្គបញ្ជាការ។
៣-បទបញ្ជា លេខ ០១៣/ប.ជ ២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ របស់អគ្គបញ្ជាការដ្ឋាន ស្តីពីការចាត់​តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ដោយ​មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេ​នាធិការ​រង លោកប្រធា​នមន្ទីរទាំង​០៧ និងនា​យការិយាល័យទាំ​ងអស់ចំណុះមន្ទីរ លោកមេបញ្ជាកា​រមូលដ្ឋាន​ក​ងរាជ​អាវុធហត្ថក្រុង/ស្រុកទាំង០៩ នាយទា​ហាននៃកងរាជអាវុធហត្ថសរុបចំនួន ១១៥នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី វង្ស ធី ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោក​នា​យឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស ជូនដល់​នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជ​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានថ្លែងនូវការ​កោតសរសើរចំពោះ​នាយអាវុធ​ហត្ថទាំងអ​ស់ ដែលកន្លងមកបានចូលរួមក្នុងកិច្ចការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ជាពិ​សេស​ត្រៀមការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃ​ណី​ជាតិខ្មែរដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានណែនាំដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំកា​រពារសន្តិសុ​ខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឱ្យបានល្អប្រសើរ ដោយត្រូវប្រើប្រាស់សម្ភារ: មធ្យោ​បាយ និងគ្រឿងបំពាក់ សំដៅធ្វើយ៉ាងណាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលរួមលេង​កម្សាន្តនៅក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាព​សប្បាយរីករាយ និងភាពទទួលខុសត្រូវខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55746 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
102308 នាក់
ខែនេះ :
515488 នាក់
3 ខែនេះ :
1103670 នាក់
សរុប :
17701603 នាក់