ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ករណីឃាត​កម្មដ៏​សាហាវ សម្លាប់កា​ត់ដៃកាត់ជើ​ងដុត​សាក​សព ក្នុងរណ្តៅសំ​រាម នៅក្រុង​ប៉ោយ​ប៉ែត កម្លាំង​ស្រាវជ្រា​វពេលនេះ ចាប់ខ្លួន​ជនដៃ​ដល់​បានហើយ
Sun,07 April 2024 (Time 08:48 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 25នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានពា​ក្យបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ​ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ថា ​បាន​បាត់ប្អូន​ប្រុសម្នាក់​ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិ​កក្រុមហ៊ុនម៉ាត ជាមួយ​នឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃ​ផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លា​កទីន១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ប្រហែល​១៩និង០០នាទី ប្អូនប្រុសខ្លួន​បានជិះម៉ូតូថាទៅដើរលេងនៅ​ក្រៅ រហូតដល់ម៉ោង១២យប់ មិន​ឃើញចូលផ្ទះ​ឪពុកខ្លួនក៏ានខលទូរសព្ទទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បាន​ឆ្លើយ​ថា​តិចទៅដ​ល់ហើយប៉ា លុះដល់​ម៉ោង៤ទាបភ្លឺមិន​ឃើញមកផ្ទះក្រុមគ្រួសា​រខលទូរស័ព្ទក៏​លែងចូល និង​សួរមិត្តភក្ដិ និងក​ន្លែងធ្វើការរ​បស់ឈ្មោះ ហុក ដុល្លារ ​ក៏មិនមានអ្នកណាគេដឹង និងគ្មាន​ដំណឹង។

ក៏ស្រាប់តែនៅថ្ងៃទី២៩ ខែមីនាដដែលនេះ ប្រជាពល​រដ្ឋបានយក​សំរាមទៅដុត​ចោលក្នុងរ​ណ្តៅដុត​សំ​រាម​ក៏បានប្រទះឃើញសាកសពត្រូវដុត​ចោលក្នុងរណ្តៅ ដែលមាន​ភិនភា​គដូចទៅ​នឹងជន​រងគ្រោះ​ខាងលើ ហើយបា​នរាយការណ៍ជូនសមត្ថកិច្ច ក្រោយពី​បានធ្វើកោសល្យវិច័យ គឺសាកសព​មានស​ភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែង​ជើង​ហើយ​យកមកដុតចោ​លនៅរណ្តៅ​ដុតសំរាម​ឆេះសល់តែ​ដងខ្លួន និង​សា​ច់ដុំដៃ និងក្បាល​ឆេះសក់អស់ ស្ថិត​នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតា​មបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងកា​រនគរបាលជាតិ, អគ្គស្នងការរងទទួលផែន អគ្គស្នងកា​ររងទទួលនាយកដ្ឋាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញនា​យកដ្ឋាន​បើ​កការស្រាវជ្រាវ។កម្លាំងជំនាញរបស់​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោ​យលោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោ​ក ហែម បូណា និងលោ​កវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធា​ននាយកដ្ឋាន បានធ្វើការសហ​ការជាមួយកម្លាំង​ជំនាញរបស់អធិ​ការដ្ឋាននគរបា​លក្រុងប៉ោយ​ប៉ែត ប្រើវិធាន​ការជំនាញ ធ្វើ​ការស្រាវជ្រាវតាមនីតិវិ​ធី រហូតកំ​ណត់បានអត្តសញ្ញាណ និងទីតាំង​លាក់ខ្លួនរបស់ជនសង្ស័យ។លុះដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី កម្លាំងជំនា​ញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ បានបន្តស្រាវជ្រាវ រហូតដល់​ធ្វើការឃាត់ខ្លួន​បានជនសង្ស័យបា​នចំនួនម្នាក់ ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំ​ណុច​សង្កា​ត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនដៃដ​ល់កម្លាំងនាយកដ្ឋានន​គរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិកា​រដ្ឋាននគរបាលក្រុ​ងប៉ោយប៉ែត ដើម្បីចា​ត់ការបន្ដតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54520 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
101082 នាក់
ខែនេះ :
514262 នាក់
3 ខែនេះ :
1102444 នាក់
សរុប :
17700377 នាក់