ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម កែ កឹមយ៉ាន បានអញ្ជើញចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមា​នជ័យ​​(គម្រោងកូរ៉េ)
Sat,06 April 2024 (Time 06:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 44នាក់)


(បន្ទាយមានជ័យ) វឌ្ឍនៈភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេ​ត្តបន្ទាយមា​នជ័យចំនួន៣ស្រុក ក្រុង ត្រូវបានឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌ​លខេត្តបន្ទាយមានជ័​យ និងជា​ឧត្តមប្រឹក្សាផ្ទាល់ព្រះម​ហាក្សត្រ អមដំណើរដោយឯកឧត្តម ខេង ស៊ុម អ្នកតំ​ណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមា​នជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេ​ខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកា​ល័យអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធន​ធានទឹក និងឧ​តុនិយម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រម​ទាំងអាជ្ញាធរមូលដ្ឋាន និងកង​កម្លាំងគ្រប់លំ​ដាប់ថ្នាក់ បាន​អញ្ជើញ​ចុះពិនិត្យ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័​ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាកថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖
១ -អាងទឹកកន្សែង ស្ថិតក្នុងឃុំ សឹង្ហ ស្រុកអូរជ្រៅ
- ភ្លឺទំនប់អាងប្រវែង ៧,១២០គម
- ផ្ទៃអាងមានទំហំ៨៣០ហិតា
- បរិមាណទឹក ២២ ៨០០ ០០០ម៣
- លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិតា
- លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិតា
២- អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
- ភ្លឺទំនប់អាង ប្រវែង ៦,២៣គម
- ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា
- បរិមាណទឹក ៧ ៩០០ ០០០ម៣
- លទ្ធភាពស្រោចស្រពស្រូវវស្សា ២៦០០ហិតា
- លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិតា
៣- អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ
-ភ្លឺទំនប់អាងប្រវែង ៧,០១គម
- ផ្ទៃអាងមានទំហំ ៣៤០ហិតា
- បរិមាណទឹក ៦ ៩០០ ០០០ម៣
- លទ្ធភាពស្រោចស្រោពស្រូវវស្សា ២៥៧០ហិតា
- លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិតា

លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយ​មានជ័យបានមា​នប្រសាស​ន៍បន្តបញ្ជាក់​ថា៖ ទំនប់អាងទឹកដែលមានសរុបប្រវែងសរុប ២០,៣៦គ.ម និងស្តារប្រឡាយមេ៦ខ្សែ មានប្រវែង​សរុប ៨៧,៦០គ.ម ក្នុងនោះមានចាក់បេតុងប្រវែង៤០,១៦០គម និងសាងសង់សំណង់​សិល្បៈការ​ចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ ឭនៃគម្រោងទាំងមូល។

បន្ទាប់ពីការចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្ររួចម​កឯកឧត្តមគណៈ​ប្រតិភូបានអញ្ជើញ​បន្តចុះពិនិត្យការរៀប​ចំតុបតែងវត្តដុក​អារញ្ញ ដើម្បីត្រៀមទទួលអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ខាង​មុខនេះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55637 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
102199 នាក់
ខែនេះ :
515379 នាក់
3 ខែនេះ :
1103561 នាក់
សរុប :
17701494 នាក់