ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី រំ​លោ​ភ​លើទំនុកចិត្ត
Sat,06 April 2024 (Time 03:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 18នាក់)


(បន្ទាយមានជ័យ)៖លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ដឹកនាំកម្លាំងចុះចាប់ខ្លួនស្ត្រីម្នាក់ ឈ្មោះ វិន សុភក្ត្រា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅបណ្តោះ​អាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តាមពាក្យបណ្ដឹ​ងចំនួ​ន០២នាក់ ១.ឈ្មោះ ងួន ប៊ុនរី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង២.ឈ្មោះ ខេង សេងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងទាំង២នាក់បញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៨ ជនរងគ្រោះទាំង០២នាក់ បានចូលហ៊ុនគ្នាបើកក្រុម ហ៊ុនពុះដីឡូតិ៍លក់ ដែល​មានទីតាំងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ហើយបានឱ្យជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់​ពួកខ្លួន ជាអ្នក​ទទួលប្រាក់ពី​អតិថិជន ដែល​ទិញដីឡូតិ៍រ​បស់ក្រុមហ៊ុនខាងលើ ហើយខា​ងក្រុមហ៊ុន​បាន​លក់ដី​ល្វែងអស់ តែមិន​ឃើញមានប្រាក់ក្នុងគណ​នេយ្យ ទើបមានការសង្ស័យ រហូតនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២​៤ ខាងក្រុមហ៊ុនពុះដីឡូតិ៍បា​នត្រួតពិនិត្យមើល​ក្នុងគណនេយ្យ ទើបដឹងថា ជន​សង្ស័យ បានលួចប្រាក់របស់ក្រុម ហ៊ុនអស់សរុបចំនួន១០១,៦៩៣ដុល្លារ (មួយសែន មួយពាន់ ប្រាំមួយ​រយកៅសិបបី)ដុល្លារ ជនសង្ស័យ​បានលួចយកប្រាក់ថ្លៃឈ្នួលផ្ទះមួយចំនួនទៀត មិនបាន​បាញ់ចូលគណនេយ្យរប​ស់ក្រុមហ៊ុនឡើយ ក្រោយមកខា​ងក្រុមហ៊ុនដីឡូតិ៍បានហៅជនសង្ស័យ មកទូរទា​ត់ប្រាក់ តែជនសង្ស័យបាននិយាយថា ប្រាក់ទាំងអស់នោះ បានយកទៅប្រើប្រាស់រ​កស៊ីផ្ទា​ល់ខ្លួន និងលេងល្បែងអស់ហើយ។

ក្រោយពីទទួលបានរបាយការណ៍សុំបើកការស៊ើបអង្កេតបឋ​មរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតរួច នៅថ្ងៃទី០៣ ខែមេសា ការិយាល័យជំនាញបានធ្វើរបាយការណ៍សុំ បើកការស៊ើប​អង្កេត​បឋម​ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ដោយទទួលបា​នដីកាស​ម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ៤៧១ អយ.ក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ក្រោយពីទទួលបានដីកា​សម្រេចឱ្យបើកការ​ស៊ើបអង្កេតប​ឋម ការិយាល័យ​ជំនាញបានបញ្ជូនដីកា​ទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់​ការតា​មនីតិវិធី រហូតដ​ល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៤ ខែមេសា ដើមបណ្តឹងខា​ងលើបាន​នាំឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរ​នាំ​ពាក់ព័ន្ធករណីរឿងហេតុខាងលើហើយធ្វើការឃាត់ខ្លួនតែម្ដង។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយ​ផ្អែក​លេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បប​ទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអា​វុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអ​នុវត្តតា​មនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36613 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
83175 នាក់
ខែនេះ :
496355 នាក់
3 ខែនេះ :
1084537 នាក់
សរុប :
17682470 នាក់