ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ៣នា​ក់ ពាក់ព័ន្ធក​រណីគ្រឿង​ញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
Fri,26 April 2024 (Time 05:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២៣​និង៣០នាទី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រា​ស់ដោយខុ​សច្បាប់នូវសា​រធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមចាប់យ​កសម្ភារៈវត្ថុ​តាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤​ក្រាម , គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល​ពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, ទូរស័ព្ទ ចំនួ​ន ០៤គ្រឿង, ខ្សែក​លោហធាតុពណ៌លឿងលាយស ប្រវែង ៤៦ស.ម ចំនួន ០១ខ្សែ មានបណ្តោងរូបព្រះ, ខ្សែដៃ​លោធាតុពណ៌ស ចំនួន ០២ខ្សែ, ក្រវិលលោហធាតុពណ៌លឿង ចំនួន ០១គូ, នាឡិកាដៃ ម៉ាកP​anerai ខ្សែពណ៌ខ្មៅ ចំនួន ០១ខ្សែ, ប្រាក់បាត ចំនួន ៧,០០០បាត (ប្រាំពីរពាន់បាត) រួមនឹងវត្ថុ​តាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលេីនេះ​កម្លាំ​ងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួ​លព័ត៌មានពីសន្តិសុខ ថា មានករណីប្រើប្រាស់ដោយ​ខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចខាងលើ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​ចុះទៅដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ១.ឈ្មោះ សាក់ស៊ើម ហ្វាក់ណយ ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិថៃ ឆែកឆេរឃើញមានកញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, ២.ឈ្មោះ វ៉ាក់រីតសារ៉ា ទីថាក់វីន ហៅ ប៉ែន ភេទស្រី អាយុ ២៥ឆ្នាំជនជាតិថៃ ឆែកឆេរឃើញមាន ម៉្សៅក្រាមសថ្លា(ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤​ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, ៣.ឈ្មោះ ព្រេមវីត លីនឆាឡាប ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿង​ញៀនម​កទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់​បញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេ​សា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
908 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104280 នាក់
ខែនេះ :
553162 នាក់
3 ខែនេះ :
1163703 នាក់
សរុប :
17806099 នាក់