ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ភ្នាក់ងារសហប្រតិ​បត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត​ខាង ព្រះរា​ជាណាចក្រថៃ (NEDA) ចុះពិនិត្យមេី​លវឌ្ឍន​ភាពច្រកទ្វារព្រំដែនអ​ន្តរជាតិស្ទឹងបត់
Fri,26 April 2024 (Time 04:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 10នាក់)


បន្ទាយមានជ័យ៖ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើសន្និសី​ទសារព័ត៌មាន ស្តីពីសមិទ្ធផល​នានា នៃគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ជាមួយ​ទីភ្នាក់ងា​រសហប្រតិប​ត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេស​ជិតខាង របស់ព្រះរាជាណាចក្រថៃ (NEDA) ដឹក​នាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA តំណាងស្ថានទូតថៃ ប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា មានការចូលរួមពីអភិបាលរ​ងខេត្តបន្ទាយមានជ័យ រួមនិង​មន្ត្រីពា​ក់ព័ន្ធ។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលហ​រិញ្ញប្បទានពីទីភ្នាក់ងារ​សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត ខាង (NEDA) នៃព្រះរាជាណាចក្រថៃ មានទំហំទឹក​ប្រាក់ចំនួន​ប្រមាណ២៦,៤២លាន ដុល្លារអាមេរិក ដើម្បីសាងសង់ ១- អគារច្រ​កត្រួតពិនិត្យព្រំ​ដែន និងផ្លូវ, ២- សំណង់ អគារអន្តេវាសិកដ្ឋាន, ៣- ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងតែន័រ”, ៤-ការជួស​ជុលកែលម្អផ្លូវចាស់ និង ៥- ​សំណង់កាត់បន្ថយគ្រោះទឹកជនន់។

សំណ​ង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមាន​ចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សមិទ្ធផល អគារច្រកទ្វារ​អន្តរជាតិថ្មីនេះ នឹងចូលរួមចំណែក​យ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុ​ងការជួយសម្រប​សម្រួលកា​រធ្វើពា​ណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវ​ប្រព័ន្ធដឹកជញ្ជូន និងអាចដោះស្រា​យចំនួនចរាចរណ៍ ដឹកជញ្ជូនប្រចាំថ្ងៃច្រើនជា​ងមុនរហូតដល់៦០​០គ្រឿងក្នុងមួយថ្ងៃ បន្ថយ​ការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើង​ការដឹកជញ្ជូនទំនិញ​នៅច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត និងក្លងឡឹក។ បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើ​កដំណើរការជា​បណ្តោះអាសន្ន ចាប់ពីចុងឆ្នាំ២០២៣កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ២០​០គ្រឿងក្នុងមួយថ្ងៃ។

សូមបញ្ជាក់ជូនថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ត្រូវបាន​បើ​កការដ្ឋាន​សាង​សង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ អតីតនាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានបញ្ចប់ការ​សាងសង់នៅកា​លពីខែសី​ហា ឆ្នាំ២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2133 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
105505 នាក់
ខែនេះ :
554387 នាក់
3 ខែនេះ :
1164928 នាក់
សរុប :
17807324 នាក់