ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ) ត្រូវរាជ​ឣាវុធហត្ថ ចាប់​ឃាត់ខ្លួនបញ្ជូនទៅតុលាការ
Thu,25 April 2024 (Time 12:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 6នាក់)


(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ​ចាប់ឃាត់ខ្លួនជនស​ង្ស័យ២​នាក់ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ)កា​លពីវេលា​ម៉ោង២​២និង០​០នាទី ថ្ងៃទី​២៣ ខែ​មេ​សា ឆ្នាំ២០​២៤។ការឃាត់ខ្លួនជ​នសង្ស័យ​នេះបានធ្វើឡើងក្រោយ​ពីកម្លាំង​កងរាជ​អាវុធ​ហត្ថដែលដឹកនាំដោយ​​លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជឣាវុធហ​ត្ថក្រុង​ប៉ោយ​ប៉ែត កំពុងចុះល្បាតការ​ពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង លុះ​មក​ដល់ចំណុចភូមិ​មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏ស្រាប់តែ​ប្រទះឃើញ​សកម្ម​ភាពក្រុមជ​នសង្ស័យឆក់ទូរ​សព្ទពី​នារីម្នាក់ ក្នុងខ​ណ:ជន​រងគ្រោះកំពុង​ជិ:ម៉ូតូដេញប្រផាប់​ប្រភីងហើ​យបុកម៉ូតូ​ក្រុមជនសង្ស័យ បណ្ដា​លឱ្យដួល ស្រ​បពេល​នោះកម្លាំងបានជួយ​ធ្វើឣន្តរាគ​មន៍ ដោយ​ឃាត់ខ្លួន​ជនស​ង្ស័យបានតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹ​ងថា បើតាមកា​ររៀបរាប់របស់ជនរងគ្រោះឈ្មោះ សឹង្ហ ស្រីលាប ភេទស្រី ឣាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត បានឱ្យដឹងថា រូបខ្លួនបាន​ជិ:ម៉ូតូម៉ាកហុងដាឃ្លិច ទៅបន្ទប់ជួលរ​បស់បង​ស្រីនៅម្ដុំភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ស្រាប់តែមានមនុស្សប្រុស​ចំនួន២នាក់ ពុំស្គាល់​ឣត្តសញ្ញា​ណ បានជិ:ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើសកម្មភាព​ឆក់យកទូរសព្ទ១គ្រឿង ម៉ាកឣាយហ្វូន១៣ ពណ៌​ស ដែលខ្លួនទុកនៅក្នុងឃ្លុបម៉ូតូខាងមុខហើយគេចខ្លួន ពេលនោះខ្លួនបានជិ:ម៉ូតូដេញតាម ហើយបានបុកម៉ូតូជន​សង្ស័យ​ បណ្ដាលដួល ទើបកម្លាំងសមត្ថកិច្ចមកដល់តែម្ដង។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ស៊ី រីឆា ភេទប្រុស ឣាយុ១៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង២.ឈ្មោះ ស្រស់ ម៉េងស្រុង ភេទប្រុស ឣាយុ១៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ ក្នុងពេលឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចក៏បា​នដកហូត​វត្ថុតាងរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦(​ផ្ដូរតែមឆ្នាំ២​០២២)ដែលជា​ម៉ូតូរបស់ជនសង្ស័យជិ:ធ្វើស​កម្មភាពប្រព្រឹត្តបទល្មើស និងទូរសព្ទរបស់​ជនរង​គ្រោះចំ​នួន០១គ្រឿង ហើយ​នាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ ជនស​ង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសួរនាំរួច បានឆ្លើយ​សារភាពថា ពួកខ្លួនពិតជាបានជិ:ម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើសកម្មភា​ពជាក់ស្ដែងនិងមានវត្ថុតាង កម្លាំងជំនាញមូលដ្ឋា​នកងរាជឣាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនម​កបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែ​កវត្ថុតាងទូរ​សព្ទត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវ​ជ្រាវនិង​បង្រាបបទល្មើស បានឱ្យដឹងថា ក្រោយពីពិនិត្យលើ​សំណុំរឿងរប​ស់មូលដ្ឋាន​កងរាជឣាវុធ​ហត្ថក្រុងប៉ោយប៉ែត ឃើញថា​ជនសង្ស័យទាំង២នាក់ មានភាព​ស៊ីសង្វាក់​គ្នាយ៉ាងជា​ក់លាក់នៃ​ករណីលួចមានស្ថានទម្ងន់ បច្ចុប្បន្ន ជនសង្ស័យទាំ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋាន​កងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅ​តុលាការហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10482 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108166 នាក់
ខែនេះ :
518196 នាក់
3 ខែនេះ :
1139088 នាក់
សរុប :
17745824 នាក់