ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សហព័ន្ធស្វីស បន្តគាំទ្រកំណែ​ទម្រង់វិមជ្ឈ​ការនៅកម្ពុជា និងគម្រោងប​ណ្ដុះបណ្ដាល​ពង្រឹងសមត្ថ​ភាពមន្ត្រី​ក្រសួង​មហាផ្ទៃ
Thu,25 April 2024 (Time 11:23 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 6នាក់)


(ភ្នំពេញ)៖រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការងា​រកំណែទម្រង់វិមជ្ឈការ ព្រម​ទាំងគម្រោង​បណ្ដុះបណ្ដាល​និងពង្រឹងសមត្ថភាពមន្រ្តីជំនា​ញក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹម​សារនៃ​កិច្ចជំនួបសម្ដែងកា​រគួរសមនិងពិភាក្សាការងា​ររវាងឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួង​ការប​រទេសស​ហព័ន្ធស្វីស នៅទីក្រុងប៊េន កា​លពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សំណើទាំង ៣ចំណុច ​ដែលស្នើឡើងដោយឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងទទួលបានការ​ឯកភាពគាំ​ទ្រពីភាគីស្វីស នោះរួមមាន ៖
ទី១. ការគាំទ្រដំណើរការកែទ​ម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំង​ជំនួយបច្ចេកទេស​នានាដែលជា​តម្រូវការចាំបាច់ ។
ទី២. ការគាំ​ទ្រ​គម្រោងពង្រឹងសម​ត្ថភាពមន្ត្រីនគរ​បាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពា​ក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការ​លាងលុយកខ្វក់ និងសន្តិសុខតាមប្រព័ន្ធអុីនធឺណេត និង
ទី៣. ការគាំទ្រ​ដល់ការពង្រឹង​សមត្ថភាព​មន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួម​ចំណែកលើក​កម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការនៅកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានសម្ដែង​ការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រ​តិភូកម្ពុជា និងបានចូលរួមអបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិត ដែលត្រូវបាន​តែងតាំងជាឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹម​និងជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយ​ជោគ​ជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមសម្ដេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណ​រគុណរដ្ឋាភិបាល និងប្រជាជ​នស​ហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំ​ណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម ខណៈក្នុងជំនួបនោះ​ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការទទួកយកសំណើទាំង៣ របស់កម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោ​លបំណងនៃ​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណ​រដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដកស្រង់បទពិសោធបន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្ត​ល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10794 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108478 នាក់
ខែនេះ :
518508 នាក់
3 ខែនេះ :
1139400 នាក់
សរុប :
17746136 នាក់