ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យហេដ្ឋារ​ចនាសម្ព័ន្ធ និងការផ្តល់​សេវ៉ាលើវិស័យ​អប់រំ នៅសាលា​អនុវិ​ទ្យាល័​យភ្នំយ៉ាត
Wed,24 April 2024 (Time 02:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យមើ​លហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសា​លាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែរលម្អសេវ៉ា និងអ​ភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបី​ជាសាលាកន្លងមក បានទទួលជ័យលា​ភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណា​ចក្រកម្ពុជា។

ការចុះពិនិត្យនេះ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានជម្រុញនិង​ណែនាំបន្ថែមដ​ល់គណ:គ្រប់គ្រង​សាលានិងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែមានកិច្ច​សហការល្អ​ដើម្បីធ្វើអោ​យសាលារៀនក្លាយ​ជាថ្នាលអបរំដ៏មានប្រសិទ្ធភាពគុណភាព កន្លែងផ្តល់ចំណេះដឹងដល់សិស្សា​នុសិស្សប្រកប​ដោយគុណភាពពិតប្រាកដ។


លោកជំទាវអភិបាលក៏​បានផ្តល់អនុសាសន៍ លើកទឹកចិត្ត គាំទ្រ ឧបត្ថម្ភ ក្នុងការកែលំអបរិស្ថាន បង្កើនសោភ័ណ​ភាពបន្ថែមទៀត ដើម្បីក្លាយជាសាលាគំរូរក្សាតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤បន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3884 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158223 នាក់
ខែនេះ :
553949 នាក់
3 ខែនេះ :
1171194 នាក់
សរុប :
17804080 នាក់