ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ កម្រិតនាយកដ្ឋានជំនាញ ត្រូវតែមានការជួបប្រ​ជុំក្រុម​ការ​ងារឱ្យបាន​២ដង ក្នុងមួយ​សប្តាហ៍
Tue,23 April 2024 (Time 12:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 5នាក់)


រាជធានីភ្នំពេញ៖ ក្នុង​កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិ​សដៅការងារបន្ត​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រ​សួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹក​នាំ មន្រ្តីរាជការសុ​ខាភិបាល ចំពោះការ​អនុវត្តការងារជាច្រើនកន្លងមកបានល្អប្រសើរ ហើយការ​ងារដែលមិនទាន់អនុវត្តបានល្អ ត្រូវចូលរួមអនុវត្តបន្ថែមទៀត ដោយធ្វើការប្រមើល​​មើលនូវបទ​ពិសោធន៍ល្អៗ ដែលជា​លទ្ធផលអនុវត្ត​បានល្អកន្លងមក។

ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំកម្រិតអគ្គនាយកដ្ឋាន ជាពិសេ​សកម្រិតនាយកដ្ឋានជំនាញត្រូវតែមានការជួបប្រជុំក្រុមការងារឱ្យបាន២ដង ក្នុងមួយសប្តាហ៍ ក្នុងការដាក់​ចេញផែនការ និងពិនិត្យវឌ្ឍនភាពការងារជាប្រចាំ ដើម្បីអនុវត្តការងារឱ្យ​បានគ្រប់​ជ្រុងជ្រោយនូវទស្សនវិស័យរបស់ក្រសួងសុខាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ច​កោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧។ក្នុងនោះគោលដៅដែ​ល​ត្រូវយកចិត្តទុកដាក់​គឺត្រូវកាត់បន្ថយអត្រា​ឈឺដោយជំងឺមិនឆ្លង ជំរុញនូវការលើកកម្ពស់សុខភាពបន្តពូជ ម្តាយ និងទារក បង្កើនសមត្ថភាព​ស្ថាប័ន ដើម្បីផ្លាស់ប្តូរការដឹកនាំឱ្យត្រូវនឹងបរិបទបច្ចុប្បន្ន ជំរុញឱ្យមានកិច្ចសហ​ប្រតិបត្តិការរវាង​ស្ថាប័ន អង្គភាព ព្រមទាំងភាគីពាក់ព័ន្ធទាំងឡាយ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក្រើនរំលឹកដ​ល់ថ្នាក់ដឹកនាំត្រូវត្រៀ​មចំពោះបញ្ហាប្រឈ​មចំពោះមុខដូចជា ឆ្លើយតបជាមួយតម្រូវការរបស់ប្រជាពលរដ្ឋទាក់ទងនឹងជំងឺឆ្លង សុខភាពសាធា​រណៈ ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព រហូតដល់កាត់បន្ថយនូវជំងឺរ៉ាំរ៉ៃ ដែលអាចនឹ​ងបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងតាមដានការងារទប់ស្កាត់ជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់។ល។៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2567 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
100251 នាក់
ខែនេះ :
510281 នាក់
3 ខែនេះ :
1131173 នាក់
សរុប :
17737909 នាក់