ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជា​ការ ​កងពល​តូចថ្មេីរជេី​ងលេខ៥១ អញ្ជេីញចុះទស្សន​កិច្ចសិក្សា«ការងា​រកសាងពង្រឹងអង្គភា​ព​រឹងមាំ​លេីគ្រប់វិស័យ វរសេ​នាតូចថ្មើរជើង​លេ​ខ៥១១»
Tue,23 April 2024 (Time 11:57 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 5នាក់)


(បន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នា​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជេីញ​ជាអធិបតី ក្នុងពិធី​ទស្សន​កិច្ចសិក្សា ការងារកសា​ងពង្រឹ​ងអ​ង្គភាពរឹងមាំ​លេីគ្រប់វិស័យ អង្គភាពវរ​សេនាតូចថ្មេីរជេីងលេខ៥១១ ដែលកំពុង​ឈរជេីងនៅ​ភូមិក​ណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ជិតបន្ទាត់ព្រំដែន​កម្ពុជា-ថៃ។

អញ្ជើញចូលរួមមាន លោកមេបញ្ជាកា​រវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិ​យាល័​យទាំង៩ កងអនុសេនា​ធំចំណុះកងពល។

លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតា​មខ្លឹមសា​រនិមួយៗ​និងបានថ្លែងកោត​សរសើរ​ដល់អង្គ​ភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលបានខិតខំយ​កចិត្តទុកដាក់អនុវត្តតាម​ផែនកា​រដែលថ្នាក់លើ​ប្រគល់ជូន និងអនុវត្តតួនាទី​ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់​ផែនការឱ្យអង្គភា​ពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើ​គោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជា​គ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួ​យកសាង​ក្នុងអង្គភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4355 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102039 នាក់
ខែនេះ :
512069 នាក់
3 ខែនេះ :
1132961 នាក់
សរុប :
17739697 នាក់