ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាល ​ចាប់​ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹ​ងគ្រឿង​ញៀន​ ជាង ១០គីឡូក្រាម បញ្ជូន​ទៅតុលាការ
Mon,22 April 2024 (Time 03:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយ​អនុវត្តយ៉ា​ងមុឹង​ម៉ាត់តាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋានន​គរ​បាលខេត្តបន្ទា​យមានជ័យ កម្លាំង​ការិ​យាល័យប្រ​ឆាំង​គ្រឿង​ញៀន សហការជាមួ​យកម្លាំងអធិ​ការដ្ឋាននគ​របាលក្រុង​ប៉ោយប៉ែត​ ដឹកនាំដោ​យ លោកឧត្តម​សេនីយ៍​ត្រី ធិន ស៊ិនដេត ស្នងការរង​ នគរបាលខេត្ត បានចុះប្រតិបត្តិការណ៍​បង្ក្រាបករណីដឹកជញ្ជូន នឹងជួញដូរ នូវ​សារធាតុ​ញៀន​ដោយខុសច្បាប់ ដោយឃាត់ខ្លួនជ​នសង្ស័យចំនួន ​០២នាក់ ប្រុស​០១ ស្រី០១ ​កាល​ពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២​០២៤ វេលាម៉ោង​២៤ និង០០នាទី ។​

​ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ
១/ឈ្មោះ ហេង សុគុ​ណ ហៅ ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូ​រគ្រឿងញៀន​រស់នៅ​ភូមិមិត្តភាព សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត និង២/ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២​៤ឆ្នាំ រស់នៅ​ភូមិអូឬស្សីលើ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ស្មើ​ទម្ងន់២.១១ក្រាម​សាច់ថ្នាំ​សុទ្ធ , ថ្នាំ កញ្ចប់រូប​ទំពាំង​បាយជូរមានអក្សGrapa fraittea(MDMA)​ចំនួន៥០០កព្ចាប់ ស្មើទម្ងន់​៤.៤៧០ក្រាម​សាច់ថ្នាំសុទ្ធ ,ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ​(MDMA)ចំនួន​៥០០​កព្ចាប់ស្មើទម្ងន់​២.៣០៥ក្រាម​សាច់ថ្នាំសុទ្ធ ,រថយន្តចំនួន​ ០១ គ្រឿងម៉ាក ម៉ាកព្រូសពណ៍ស ,ទូរសព្ទដៃ​ចំនួន ០២ គ្រឿង សរុបចំ​នួន ៦៧៧​៧.១១ក្រាមសាច់ថ្នាំ​សុទ្ធ។

បច្ចុប្បន្ន កម្លាំង​ជំនាញនៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមាន​ជ័យ បានកសាង​សំណុំរឿង បញ្ជូនខ្លួន​ជនសង្ស័យ​ទាំង២នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3503 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101187 នាក់
ខែនេះ :
511217 នាក់
3 ខែនេះ :
1132109 នាក់
សរុប :
17738845 នាក់