ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញ​ជាអធិបតីភា​ពក្នុងកិច្ចប្រជុំ​ពិភាក្សាជំរុ​ញការ​ចុះប​ញ្ជីដីធ្លី នៅខេត្តបន្ទាយ​មានជ័យ
Mon,22 April 2024 (Time 12:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 5នាក់)


(បន្ទាយមានជ័យ)៖ សាមគ្គីភាព និងឯ​កភាព​ផ្ទៃក្នុង ​ជាកត្តាសំ​ខាន់បំ​ផុត ក្នុងកា​រដឹកនាំស្ថាប័ន និង​អនុវត្ត​គោលន​យោបាយ​របស់រា​ជរដ្ឋាភិបាល ។ឯ​កឧត្ត​ម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋ​មន្ត្រីក្រ​សួងរៀបចំដែនដី ​មានប្រសាស​ន៍បែបនេះ​ក្នុងកិច្ចប្រជុំពិ​ភាក្សា​ជំរុញ​ការ​ចុះ​បញ្ជីដីធ្លី នៅ​ខេត្តប​ន្ទាយ​មាន​ជ័យ ​នារ​សៀល​ថ្ងៃទី​២១ ​ខែមេសា ឆ្នាំ​២០​២៤ ។

ឯកឧត្តម ​អ៊ុំ​ រាត្រី អផិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសា​សន៍ថា​៖ការចុះ​បញ្ជីដីធ្លីក្នុងខេត្តបន្ទា​យមានជ័យ ក្បាល​ដីដែលនៅសល់​មិនទាល់វាស មានចំនួន ៣២៥.០០​០ក្បាល​ដី និងបានស្នើរសុំ​គោលការណ៍ពី​ក្រសួង ដើម្បីប្រកាស​បើកយុទ្ធនា​កាចុះបញ្ជីប​ញ្ចប់ក្បាលដី​ដែលនៅ​សល់នេះ ដោយរៀប​ចំជាក្រុម​វាសចំនួន ៩ក្រុម សរុប​កំលាំងមានចំ​នួន១៨៥នាក់ ក្នុងនោះ​មានមន្ត្រីកិច្ចសន្យាចំនួន​១៣នាក់ និស្សិតស័្មគ្រចិត្តម​កពីម​ហាវិទ្យាល័យ​រៀបចំដែនដី រដ្ឋបាលដី​ធ្លី​ចំនួន៣​៩នាក់ និងក្រុមយុវជន សសយក ស័្មគ្រ​ចិត្តតាមក្រុង ស្រុក ​កោលដៅ​ចំនួន៨៣នាក់ ដើម្បី​ចុះ វែងតាម ស្រុក ក្រុង ទាំ៩ ក្រុង ស្រុក​ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លទ្ធផល​ទទួលបា​នវាស់វែង​បាន ៣៨១.០៨០ក្បាលដី ​ប្រមូលទិន្នន័យ បានចំនួន ​៣៧៩.៨៥១ក្បាលដី បិតផ្សាយ​បញ្ចប់ បាន៣​០២ភូមិស្មើ និង៣៣៥.៥៥២ក្បាលដី ចេញប័ណ្ណបាន២៩៣.៥៩៦ក្បលដី ចែកបណ្ណបា​ន២៧២.០៤០ក្បាលដី កំពុងជម្រះបញ្ចប់និតិវិធីចុះបញ្ជីចំនួន២២ភូមិ ត្រៀមចេញបណ្ណចំនួន១០ភូមិ ស្មើរ ១៩​.៤៦៨បណ្ណ ត្រៀមបិតផ្សាយ​មាន១២ភូមិ ស្មើនិង១៥.៤៦៨ក្បាលដី កំពុងអនុវត្តចុះប​ញ្ជីមានលក្ខ​ណៈជាប្រព័ន្ធ​ដើម្បីសម្រេចប​ញ្ចប់ចំនួន ៣​២៥.០០០ក្បាលដី ដេលនៅ​សល់ក្នុង​ខេត្តឲ្យរួចរា​ល់ក្នុងឆ្នាំ២០២៥។

ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា៖នៅក្នុងរាជរដ្ឋា​ភិបាលអាណត្តិទី​៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ​គោលនយោបាយ​អាទិភាពគន្លឹះ ចំនួន៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។

ឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តទៀតថា៖ ក្នុងនោះដើម្បីធ្វើឱ្យ​សម្រេចបាន​នូវគោល​ដៅនៃការចុះបញ្ជី​ដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេច​គោលនយោបាយអា​ទិភាព​ផ្សេងទៀត ការសាមគ្គីភា​ព និងឯកភា​ពផ្ទៃក្នុង គឺជាកត្តាសំ​ខាន់បំផុត ដែលត្រូវអនុវត្ត។បន្ថែ​មពីនេះ​រដ្ឋបា​លទំ​នើប ក៏​ជារឿងចាំ​បាច់ដែ​លត្រូវធ្វើកា​រអភិវឌ្ឍ ដោយផ្តោតសំខាន់លេីការក​សាងសមត្ថភាព​មន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ ដេីម្បីជំរុញសាមគ្គីឯក​ភាពផ្ទៃក្នុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2903 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
100587 នាក់
ខែនេះ :
510617 នាក់
3 ខែនេះ :
1131509 នាក់
សរុប :
17738245 នាក់