ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៊ី​ម៉ាំងប្រែន ដែល​ឃាត់ទុក​កាលបុណ្យចូលឆ្នាំថ្មី យក​មកអប់រំ
Sat,20 April 2024 (Time 08:45 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 9នាក់)


បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារប​ស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ នគរបាល​ទាំងអ​ស់ត្រូវបង្ការ បង្ក្រាបរាល់បទល្មើស ពិសេសបទ​ល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូ​នពលរដ្ឋទូទាំ​ងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនី​យ៍ឯក ជា ស្លូញអធិការនៃអធិកា​រដ្ឋាននគរបាលស្រុកស្វា​យចេក បានធ្វើការអប់រំ ដល់​យុវជន​ដែលជាម្ចាស់ម៉ូតូ ចំនួន​១៣គ្រឿង បានបំពាក់ខុស​លក្ខណៈបច្ចេកទេស ឲ្យយល់ដឹ​ងអំពីច្បាប់។

នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាន​នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំ​ង១៣គ្រឿ​ងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង សរុប​ចំនួន១៣គ្រឿង ម៉ូតូទាំ​ងនេះ​ត្រូវបាន​ឃាត់ទុកកាល​ពីក្នុងអំឡុងពេល​ពីបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ (ថ្ងៃទី១៣ - ១៦/០៤/២០២៤) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារ​:ត្រឹម​ត្រូវគ្រប់​គ្រាន់តា​មលក្ខណ: បច្ចេកទេសមកប្តូរវិញ។

ក្រោយធ្វើការអ​ប់រំណែនាំរួច បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិន​រាងចា​លបើម្ចាស់នៅ​តែបន្តសកម្មភាព ប្រើប្រាស់ បើកបរម៉ូតូ មានបំពា​ក់គ្រឿងបំព​ងសម្លេងលឺខ្លាំង​រំខានគេឯងទៀត សមត្ថកិច្ច​យើងនិងមានចំណាត់កា​រច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7778 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105462 នាក់
ខែនេះ :
515492 នាក់
3 ខែនេះ :
1136384 នាក់
សរុប :
17743120 នាក់