ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំ​ខាន់របស់រា​ជរដ្ឋាភិ​បាល
Sat,20 April 2024 (Time 04:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 67នាក់)


ខេត្តសៀមរាប៖ ការអភិវឌ្ឍវិស័យសុខាភិបាល​ គឺជាកិច្ចការដ៏​សំខាន់រប​ស់រាជរដ្ឋាភិបាល ដើម្បី​ធ្វើឱ្យប្រ​សើរនូ​វសុខុមាលភាពមូល​ធនមនុស្ស។ រាជរដ្ឋាភិបាល ​បានដាក់ចេញ​គោលដៅបំពា​ក់ប​រិក្ខា​រពេទ្យ​ទំនើបៗទៅគ្រប់មន្ទីរ​ពេទ្យ តែក៏ត្រូវប​ណ្តុះបណ្តា​លគ្រូពេទ្យជំនាញផ​ងដែរ ដើម្បីឆ្លើយ​តបរ​វាងប​រិក្ខារ​ទំនើប និ​ងគ្រូពេទ្យជំ​នាញ។សម្តេចម​ហា​​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្ត្រី​ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា មានប្រសាសន៍បែ​បនេះ​ក្នុងឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារផ្ត​ល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ​មណ្ឌល​ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យ​បង្អែកខេត្ត​សៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ​ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អគារវះកាត់ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរ​ពេទ្យ​តេជោកោះធំ និងមន្ទីរពេទ្យតេជោសន្តិភាព ដែលសម្តេចធិបតីសម្ពោធ បាន​ផ្តល់​​គុណ​តម្លៃជាប្រវត្តិសាស្ត្រ សម្រាប់វិស័យសុ​ខាភិបាលកម្ពុជា ដែល​បានលេចចេញជារូបរាងឡើង ក្រោមគំ​និតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែង​ឆ្ងាយ របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ជានិច្ច​កាល សម្ដេចតេជោ ចាត់ទុកការវិនិ​យោគលើប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាព​ប្រជាពល​រដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិ​យាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​អគារមណ្ឌលផ្តល់សេវាវះកាត់នេះ នឹងជំរុញ​ឱ្យមន្ទីរពេ​ទ្យបង្អែកខេត្តសៀមរាប ក្លាយជាមន្ទីរ​ពេទ្យដ៏ទំនើបមួយ ដែលមានហេដ្ឋារ​ចនាសម្ព័ន្ធសំណង់ និងការ​បំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រម ទាំងមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំ​នើបទាន់សម័យ ស្រប​តាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់សេវា​ថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដូចជា​សេវាពិគ្រោះជំងឺ, សេវាអប់​រំលើកកម្ពស់សុខភាព និងបង្ការជំងឺ, សេវាវិភាគរោគវិនិច្ឆ័យ និង សេវាសម្រាកព្យាបាល និងថែ​ទាំ។ ការអភិវឌ្ឍមូល​ធនមនុស្ស សុខភាព និងសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ក្នុងអំឡុងពេ​​លជាង​ពីរទសវត្សរ៍​ចុង​ក្រោយនេះ មិនអាចកើតមានឡើយ ប្រសិនបើកម្ពុជា​គ្មានសន្តិភាព​ពេញលេញ, ស្ថិរភា​ពនយោបាយ និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងកា​រកើនឡើងនៃ​ការទទួល បានសេវាថែទាំសុខភាព, ការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និង ភាពប្រសើ​រឡើង នៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាព បានធ្វើឱ្យសុខភាព, សុខុមាលភាព និង គុណភាព ជីវិត​របស់ប្រជាជនកម្ពុជា ប្រសើរឡើង ជាមួយនឹងអាយុកា​លមធ្យមសង្ឃឹមរស់​កាន់តែវែង។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នឹងក្លា​យទៅជាមន្ទីរពេទ្យតំ​បន់ ដែលមានទំហំធំ និងបំ​ពាក់ដោយឧបករណ៍ទំនើប។ ការប្រែក្លាយមន្ទីរ​ពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ នឹងក្លាយជាកាដូរធំ​សម្រាប់ពល​រដ្ឋនៅ​ខេត្តសៀមរាប និងខេត្តជុំវិញប្រមាណ ៣លាននាក់។ការប្រែក្លាយពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំប​ន់ជាការស្តែងឱ្យឃើញ​ពីគោលនយោ​បាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល មិនមែន​មានតែលើក្រដាសនោះទេ។សម្តេចធិ​បតីបានថ្លែងថា ការជួយម​នុស្ស១នាក់ឱ្យជាពីជំងឺ ជាការបង្កើតភា​ពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ការពង្រឹងសមត្ថភាពមន្ទីរ​ពេទ្យខេត្តសៀមរា​ប ក៏ជាយុទ្ធសាស្ត្រយូរ​អង្វែងសម្រាប់អ្នកទេសចរ ដែលម​កលេងក​ម្សាន្តនៅ​សៀមរាប។ទន្ទឹមនោះសម្តេចធិបតីបានថ្លែងកោតស​រសើរចំពោះមន្ត្រីសុខាភិបាល, គ្រូ​ពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់​លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខ​ភាពជូនប្រជាពលរដ្ឋ ជាពិសេស ​ការផ្តល់សេវាសុខភាពដល់​ប្រជា​ពលរដ្ឋនៅតាមតំ​បន់ជនបទដា​ច់ស្រយាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ព​ស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបា​លថ្នាក់​ក្រោមជាតិ, សហគមន៍, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និង អង្គការមិន​មែនរដ្ឋាភិបាល ដែលបា​ននិងកំពុងរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ជា​ពិ​សេសការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមកនេះ។ ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កំពុងស្ដារកំ​ណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នសុខភាព ជាយថាហេតុ ក្នុងពេលអនាគត, វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ក្នុងវិស័យ​សុខាភិបាល ដែលកម្ពុជាសម្រេចបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោល​ដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព, ជាពិសេស ការឈានទៅ សម្រេចការគ្របដ​ណ្តប់សុខភាពជាសកល, ដែលគ្មានប្រជាជន​ណា​ម្នាក់ត្រូវបានទុកចោល ដោយមិន​បានទទួលសេវាថែទាំសុខភាពនោះឡើយ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណ​ត់ការអភិវឌ្ឍមូលធន មនុស្សជាអាទិភាព ព្រោះមនុស្សដែ​លមានសុខភាពល្អជា​ទ្រព្យសម្បត្តិជា​តិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13822 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106190 នាក់
ខែនេះ :
521894 នាក់
3 ខែនេះ :
1130578 នាក់
សរុប :
17735515 នាក់