ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ ជម្រុញដ​ល់មន្ត្រីសុខាភិបា​លទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យា​បាល​អ្នកជំងឺ ប្រកបដោ​យក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់
Fri,19 April 2024 (Time 07:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)


ប៉ៃលិន៖ វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំ​នងល្អ សហកា​រគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាល​ប្រកបដោយ​ក្រមសីល​ធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់រ​បស់រាជរដ្ឋាភិ​បាលអណត្តិទី៧ ។លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន​មានប្រសាសន៍​បែបនេះក្នុងកិច្ចប្រជុំ​ជាមួយថ្នាក់ដឹកនាំ ​និងមន្ត្រីជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បី​ពង្រឹងវិស័យសុខាភិបាល ក្នុង​ការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀត ក្នុងកា​រចូលរួមអនុវត្ត​គោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំ​ណាក់កាលទីមួយ របស់រាជរដ្ឋា​ភិបាល អាណត្តិទី៧ ក្រោមកា​រដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសា​លប្រជុំសា​លាខេត្ត​ប៉ៃលិន។

លោកជំទាវ អភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍​បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័​យសុខា ភិបាល ក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហកា​រឲ្យបាន​ល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធអង្គការដៃគូ ជា​ពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ទិសដៅផែនការដែលបាន ដាក់ចេញប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែល​បានកំណត់ ជាពិសេសត្រូវខិ​តខំពង្រឹង និងលើកកម្ពស់គុណភាព សេវា ទាំងថ្នាក់ខេត្ត និងថ្នា​ក់មូលដ្ឋាន ព្រមទាំង​ខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេស គ្រប់ គ្រាន់ ក្នុងការបំរើសេវាជូនប្រ​ជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវា​យតម្លៃខ្ពស់ ចំពោះ​ការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេ​វាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រង បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរពីសំណាក់ ថ្នាក់ ដឹកនាំ និងប្រជា​ពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8620 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100988 នាក់
ខែនេះ :
516692 នាក់
3 ខែនេះ :
1125376 នាក់
សរុប :
17730140 នាក់