ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋប្រុសស្រី៣​០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់​ចូលប្រទេសថៃ ក្នុងភូមិសាស្ត្រ​ស្រុកម៉ាឡៃ ត្រូវនគ​របាលស្ទាក់​ឃាត់យកម​កអប់រំ
Thu,18 April 2024 (Time 11:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 42នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមាន​ជ័យ នៅវេលាម៉ោង១៤:៣០​នាទីរសៀល ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០២៤ នេះ កម្លាំងជំ​នាញការិ​យាល័យន​គរបាលប្រឆាំ​ងការជួញដូរ​មនុស្សនិងការ​ពារអនីតិ​ជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចន​គរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំង​អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានស​ហការជាមួយកម្លាំងយោ​ធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់​ឃាត់ទ​ប់ស្កាត់ ពល​រដ្ឋខ្មែរត្រៀមឆ្លង​ដែនខុសច្បាប់ទៅ​ធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។

ប្រតិបត្តិការនេះ ដឹកនាំបង្កា ទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែ​នការ​ងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរ​សេនីយ៍ឯក សួង សៅ មេបញ្ជា​ការវរៈសេ​នាតូចនគរបាល​ការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំង​យោធាផ្នែកសឹករង។ជាលទ្ធផល សមត្ថកិច្ចយើង​បានឃាត់មនុស្សប្រុស-ស្រី ចំនួន៣០០នាក់ ក្នុង​នោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំង​នេះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ។

ទន្ទឹមគ្នានេះ ក៏មានវត្តមា​នលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធ បានចុះសួ​រសុខ​ទុក្ខប្រជាពលរដ្ឋទាំង​នោះផងដែរ។ពលរដ្ឋទាំងនោះ ភាគច្រើនគឺ​មកពីបណ្ដាខេត្តមួយ​ចំនួនក្នុងព្រះ​រាជាណាចក្រកម្ពុជា មានដូចជា ខេ​ត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោ​ធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមាន​ជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្រោយ​ពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចយើងបាន​ឲ្យពួកគាត់ត្រឡប់​ទៅគេហដ្ឋាន​វិញ សូមឲ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាង​ចាញ់បោ​កមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8662 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
96473 នាក់
ខែនេះ :
518109 នាក់
3 ខែនេះ :
1110642 នាក់
សរុប :
17710481 នាក់