ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជា​ពលរដ្ឋ ត្រូវមា​នកា​រប្រុងប្រយ័ត្នខ្ពស់ ​ចំពោះ​សុខភាព ជាពិ​សេ​សកុមារតូចៗ នៅក្នុង​រដូវប្រាំងនេះ
Thu,18 April 2024 (Time 06:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 10នាក់)


ប៉ៃលិន ៖លោក​ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ​បានណែនាំ និង​អំពាវនា​វដ​ល់ប្រជាពលរដ្ឋ ត្រូ​វចេះថែទាំសុខភាព និងរស់​នៅប្រកដោ​យអនាម័យ ជាពិសេសកុមារតូចៗ នៅ​ក្នុង​រដូវប្រាំងនេះ ខណៈអា​កាសធាតុក្តៅខ្លាំង ។ដូច្នេះ​សូមបងប្អូន​មានការប្រុងប្រយ័ត្នខ្ពស់ ចំ​ពោះ​ជម្ងឺដម្កាត់​ផ្សេងៗ ដែលអាច​បង្កជាបញ្ហាលំ​បាកដល់ក្រុមគ្រួសារ ហើយ​បើមានបញ្ហាសុខភាព ត្រូវ​ប្រញ៉ាប់​ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេ​ទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យា​បាលជា​មួយគ្រូពេទ្យជំនាញ ជៀស​វាងទុកឲ្យអ្នកជម្ងឺ មា​នសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់​ដល់​អាយុជីវិត។ លោក​ជំទាវ អភិបាលខេត្តប៉ៃលិន ​អំពាវបែបនេះក្នុងឱ​កាសអញ្ជើញចុះពិនិត្យមើលហេ​ដ្ឋារចនាសម្ព័ន្ធ និងការផ្តល់​សេវ៉ាសុខាភិ​បាល របស់មន្ទីរពេទ្យបង្អែក​ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។

លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ វិស័​យសុខាភិបាល គឺជាវិស័យអា​ទិភាពមួយ ដែលបានរួម​ចំណែកយ៉ាងសំខាន់ដ​ល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និង​ការកាត់បន្ថ​យភាពក្រីក្រនៅប្រទេសកម្ពុជា​តាមរយៈការលើក កម្ពស់ស្ថានភាពសុខភា​ពរបស់ប្រជាពលរ​ដ្ឋក​ម្ពុជា ឲ្យកាន់តែល្អប្រ​សើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូល​រួមយ៉ាងស​កម្មក្នុងសកម្មភា​ពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិ​កសុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូន​ប្រ​ជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោល​នយោបាយ និងការណែនាំ របស់រាជរដ្ឋាភិបាល ហើយលោកជំទាវបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេ​ទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង ។

បើតាមការបញ្ជាក់របស់ លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅ​ក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន ២១៦នក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៦នាក់ ស្រី ១៤នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
897 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
91766 នាក់
ខែនេះ :
508763 នាក់
3 ខែនេះ :
1109401 នាក់
សរុប :
17711606 នាក់