ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បាន​មកលេងកម្សាន្តក្នុងខេត្តជិត ១លាននាក់ កើនឡើង​ហួសពី​ការរំពឹងទុក
Wed,17 April 2024 (Time 07:49 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 13នាក់)


ប៉ៃលិន៖ សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍​បានមកលេងកម្សាន្តក្នុងខេត្ត មានការកើ​នឡើង​ហួស​ពីការ រំពឹងទុក ​ដោយក្នុងនោះ​នៅតា​មគោលនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគម​ន៍ទេសចរជាតិ និងអន្តរជាតិ ៨០៨២៨៩នាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី១​៣-១៤-១៥និង១៦ ខែមេសា ឆ្នាំ២​០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.​ស ២៥៦៨ ។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូ​ទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់ សម្គាល់​នោះទេ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨​២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើន កុះករ នៅតា​មតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និង ទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំ​ដោយរដ្ឋបាលខេត្ត ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាល ខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំ​សង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជា​ពលរដ្ឋ គឺ​ទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធ​ម៌ប្រវត្តិសា​ស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
632 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88443 នាក់
ខែនេះ :
510079 នាក់
3 ខែនេះ :
1102612 នាក់
សរុប :
17702451 នាក់