ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣
Fri,12 April 2024 (Time 04:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 127នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បាន​ដឹកនាំ​កិច្ចប្រជុំសាមញ្ញក្រុម​ប្រឹក្សាខេត្ត​លើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សា​ខេត្តកណ្តាល ។

ឯកឧត្តម នូ សាខន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព​ជុំវិ​ញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុក​ដាក់ខិតខំប្រឹងប្រែង​បំពេញការងារ​ប្រក​បដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង​កន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់​ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ​ការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្នាបាន​យ៉ាងល្អរវាងមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកែលំ​អសោភ័ណភាពក្រុងតាខ្មៅ បានយ៉ាងស្អាត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​ស្នើ​ដល់កងកម្លាំងមា​នសមត្ថកិច្ចទាំងបីប្រភេទ សូមបន្តយ​កចិត្តទុកដាក់ការពារ សុខសុវត្ថិភាព សណ្ដា​ប់ធ្នាប់ របៀបរៀបរយ ជូនដ​ល់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុង​ពេលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ដោយ​ការពារឱ្យបាននូវ​ភាពអណា​ធិបតេយ្យ អសន្តិសុខសង្គម ពិសេសបញ្ជាសឱ្យបាននូវបញ្ហា ចោរលួច ឆក់ ប្លន់ ក្មេងទំ​នើង នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលទាំងមូល។ ពិសេសជាងនេះទៀត អាជ្ញាធរ​ក្រុង-ស្រុកទាំង១៣ ត្រូវរៀបចំ​សង្ក្រាន្តនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កភាពសប្បាយ​រីករាយជូនដ​ល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវ​នាវដល់បងប្អូនប្រជាពលរដ្ឋ សូម​ចូល​រួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ដែលរដ្ឋ​បាលខេត្តកណ្ដាល បានរៀប​
ចំ​នៅសួនច្បារមាត់ទន្លេប្រាសាក់ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះឱ្យបានច្រើនកោះករផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36085 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
82647 នាក់
ខែនេះ :
495827 នាក់
3 ខែនេះ :
1084009 នាក់
សរុប :
17681942 នាក់