ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យអនុវត្តគម្រោង​តម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះ​ស្រា​យបញ្ហាទឹកលិចភ្នំពេញ
Wed,10 April 2024 (Time 07:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 18នាក់)


(ភ្នំពេញ)៖ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើ​កទិសដៅ​ការងារឆ្នាំ២០​២៤ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចស​ហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីលទ្ធភា​ពថវិកា​សម្រាប់​ការកសាង និង ការជួសជុលថែទាំ សំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និង ស្ថាប័នផ្តល់ជំនួ​យនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់​ការគ្រប់គ្រង, ការអភិរក្ស និង ការអភិវឌ្ឍធ​នធានទឹក​នៅកម្ពុជា។

ក្នុងនោះសម្តេចធិបតីបានស្នើឲ្យក្រសួងធនធានទឹក និង ឧតុនិយម ត្រូវបន្តពង្រីកសក្តានុ​ពលប្រភព​ផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើ​ការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានា​បាននូវកា​រផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និង សម្រាប់បម្រើឱ្យផ​លិតកម្ម​លើគ្រប់វិស័យ ក៏ដូចជា​ជួយដល់​ការកាត់បន្ថយគ្រោះ​ទឹកជំនន់ និង គ្រោះរាំងស្ងួត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានស​ម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០​លានដុល្លារ ដើម្បីដោះ​ស្រាយបញ្ហាទឹកលិចភ្នំពេញ។សម្តេ​ចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាស​ន៍ទៀតថា តាមការព្រមា​នជាមុនរបស់អង្គការស​ហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ ២០២៧ សីតុណ្ហភា​ពនៅលើភពផែនដីនឹង ឡើង​ក្តៅខ្លាំងបំ​ផុតដែលពុំធ្លាប់​ជួបប្រទះ​ពីមុនមក ដែល​ជាលទ្ធផល​នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួ​តចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែ​លកន្លែងខ្លះមានភ្លៀងច្រើនពេក និង កន្លែងខ្លះ​កាន់តែរាំង​ស្ងួតខ្លាំងជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
836 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88647 នាក់
ខែនេះ :
510283 នាក់
3 ខែនេះ :
1102816 នាក់
សរុប :
17702655 នាក់