ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពល​ករខ្មែរធ្វើកា​រនៅប្រទេសថៃ បានវិល​ត្រលប់មកកម្ពុជាវិញ ដើម្បីចូល​រួមអបអរពិ​ធីបុណ្យចូ​លឆ្នាំថ្មី តាមច្រកទ្វារ​ព្រំដែន​អន្តរជាតិព្រំ ខេត្តប៉ៃ​លិន ក្រោមការ​យកចិត្តទុក​ដាក់ខ្ពស់ពីមន្ត្រីជំនាញ និង​អាជ្ញាធរខេត្ត
Wed,10 April 2024 (Time 06:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 15នាក់)


ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០​២៤ បានអញ្ជើញពិនិត្យមើ​លការសម្រប​សម្រួលរបស់​មន្ត្រីជំនាញ​ដោយការយ​កចិត្តទុក​ដាក់ខ្ពស់ ជូនដល់បងប្អូន​ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់ចូល​មកកម្ពុ​ជាវិញ ក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបាន​ផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជាការ​ឆ្លើយត​បតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដើម្បីសម្របសម្រួល​ដល់ការវិលត្រឡប់​មកស្រុកកំណើ​តរបស់ពល​រដ្ឋកម្ពុជា​អំឡុងពេ​លបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃថៃ បានអនុ​ញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតិចេញ-ចូល (Re-Entry Pemit) សម្រាប់បងប្អូន​ពលករ​កម្ពុជា ដែលធ្វើដំណើរចេញ-ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា៖ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន និងលិខិតធ្វើដំ​ណើរពលករកម្ពុជា​ទៅធ្វើការនៅ​បរទេស(TD) និងមានទិដ្ឋាការការងារ (Nom-immigration L-A Visa ដែលមានសុពលភាពក្រោ​យថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូន​មានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានកា​រវាយត្រា​ប្រភេ​ទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ក្រោមការទទួលខុសត្រូវខ្ព​ស់ចំពោះប្រមុខរាជរដ្ឋាភិបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសា​សន៍ផ្តាំផ្ញើ ដល់ថ្នាក់​ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅ​ច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រក​បដោយកា​រទទួលខុស​ត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលបានឈរ​ជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួល​នូវភាពងាយស្រួលដល់​ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករ និងភ្ញៀវជាតិ+អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។

សូមបញ្ជាក់ថា៖ ចាប់​ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ពលករធ្វើដំណើ​រ ចេញ-ចូល តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន ៤១៥៥នាក់ ស្រី ២០០១នាក់ កុមារ ១៤នាក់ ដោយក្នុងនោះ ធ្វើដំណើរចូល ចំនួន ២១៣១នាក់ ស្រី ១០១៤នាក់ កុមារ ១៤នាក់ និងធ្វើដំណើរចេញ ២០២៤នាក់ ស្រី ៩៨៧នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45075 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
91637 នាក់
ខែនេះ :
504817 នាក់
3 ខែនេះ :
1092999 នាក់
សរុប :
17690932 នាក់