ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបុណ្យឆ្លង​សមិទ្ធិផលនានា​ក្នុងវត្តជ័យឧត្តម ស្រុកភ្នំស្រុក
Wed,10 April 2024 (Time 05:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖ព្រះវិហារលាបថ្នាំជួ​សជុលថ្មី ព្រម​ទាំងសមិទ្ធផលនានា ផ្សេងៗទៀត ក្នុងវត្តជ័​យឧត្ត​ម ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធី​បុណ្យសម្ពោធ​ឆ្លងក្រោម​អ​ធិ​បតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបា​លខេត្ត ពេលព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

តាមរបាយការណ៍របស់អភិបាលរងស្រុកភ្នំស្រុក​បានឲ្យដឹងថា វត្ដជ័យឧត្ដម​នេះត្រូវបានក​សាង​ឡើង​តាំង​តែពីឆ្នាំ១៨០៩ មកម្ល៉េះ ដែល​មានផ្ទៃដីសរុបចំនួន ៤០១៩៣ ម៉ែត្រក្រឡា ហើយរាល់​ស​មិទ្ធផលថ្មីៗ ដែលបានកកើតឡើង ក៏ដូចជាការលាបថ្នាំព្រះវិ​ហារថ្មីនេះ ត្រូវបានចំណាយថ​វិកាអ​ស់ចំនួ​ន៣៥០០០ដុល្លារសហរដ្ឋអាមេរិក​ហើយរាល់ថវិកា ដែលបានមកគឺ​ជាសទ្ធាជ្រះថ្លារ​បស់ប្រ​ជាពុទ្ធប​រិស័ទជិតឆ្ងាយរួមជាមួយសប្បុរសជន ក្នុងនិងក្រៅប្រទេស។

ឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យបា​នមានប្រសាសន៍ថ្លែងនូវអំ​ណរគុណចំពោះ​ប្រជាពុទ្ធបរិស័​ទសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលបានសាមគ្គីគ្នាជាកម្លាំង ផ្ដើមកសាងនូវស​មិទ្ធផលក្នុងវត្តជ័​យឧត្ដមនេះ បានយ៉ាងល្អ សម្រាប់ព្រះសង្ឃប្រើប្រាស់ ក៏ដូចជាផ្តល់​ឲ្យប្រជាពលរដ្ឋ​យើង ទីកន្លែងដើម្បីគោរពបូជា​ដល់ព្រះពុទ្ធសាសនា។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា យើងទាំងអស់គ្នាបា​នជួបជុំធ្វើបុ​ណ្យទាន​ក្នុងឱកាស​នេះទើបកើត​ចេញពីម្លប់នៃសន្តិភាព ក្រោមការដឹក​នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អគ្គនាយក អតីតនា​យករដ្ឋមន្ត្រីនិងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា​ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តក៏សូមឧទ្ទិសឲ្យមហាកុសល អានិសង្ឃ ដែលកើតឡើងដោ​យសទ្ធា ជ្រះថ្លា និងនាំមកនូវ​សិរីសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរ ឲ្យបាននូវពុទ្ធពរប្រាំប្រការ គឺអាយុវណ្ណៈ សុខៈនិងពលៈសមតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ។

ចុងក្រោយគណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយស ប្រគេនដល់ព្រះសង្ឃ អស់លោក លោកស្រី ផ្តល់នូវប័ណ្ណថ្លែងអំណរគុណ ដល់សប្បុរសជន ព្រមទាំងបានធ្វើការចែកជូន សារុងបង់ថវិកា ដល់តាជីយា​យជី ប្រជាពលរដ្ឋចូលរួមលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ។ក្នុងនោះឯក​ឧត្តមលោកជំ​ទាវក៏បានប្រគេន ថវិកាចំនួន២​លានរៀល សម្រាប់ចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54028 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
100590 នាក់
ខែនេះ :
513770 នាក់
3 ខែនេះ :
1101952 នាក់
សរុប :
17699885 នាក់