ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង
Wed,10 April 2024 (Time 05:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)


(បន្ទាយមានជ័យ)៖លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជា​ការមូលដ្ឋានកងរាជអា​វុធហ​ត្ថ​ស្រុក​ម៉ាឡៃ បានដឹកនាំ​កម្លាំង​ចុះឃាត់ខ្លួនជ​នសង្ស័យម្នាក់ឈ្មោះ សួស សំណាង(ម៉ក់) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅ​បច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ក​រណី​លួចម៉ាស៊ីនភ្លើង ដែ​លបាន​ប្រព្រឹត្តកា​លពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២​០២៤ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងចា​ប់យកវត្ថុតា​ងរួ​មមាន៖ ១-ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ២.ម៉ូតូម៉ា​កវេវ ពណ៌ក្រហម គ្មានផ្លា​កលេខ ចំនួន ០១គ្រឿង, ៣.រទេះ រ៉ឺម៉ក ចំនួន០១គ្រឿង ,៤. រិក(ច្រវ៉ាក់)ចំនួន០១ខ្សែ, ៥.​ទូរស​ព្ទម៉ាកOPPO ពណ៌ស្វាយ​ចំនួន០១គ្រឿង។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​តាមពា​ក្យប​ណ្តឹងជនរងគ្រោះឈ្មោះ ទេព ច័ន្ទណា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា ជនរងគ្រោះ​មានចំការ​តាង៉ែន ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បានរៀបចំប្រព័ន្ធទឹក និងមាន​ម៉ាស៊ីនភ្លើង ដើម្បីតភ្លើងសម្រាប់បូមទឹកធ្វើចំការ រហូតនៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី០៨ ខែមេសា ស្រាប់តែបាត់ម៉ាស៊ីនភ្លើងក្នុងចំការតែម្តង។ ក្រោយពីទ​ទួលបានពាក្យប​ណ្ដឹងពីជនរ​ងគ្រោះ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា​ជនសង្ស័យ រហូតនៅ​វេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឃាត់ខ្លួនជនសង្ស័យ នៅចំណុ​ចស្តង់អេតចាយ ស្ថិតនៅភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ហើយនាំមកមូលដ្ឋានកងរាជ​អាវុធហត្ថស្រុកដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតបានលួច ម៉ាស៊ីនភ្លេីងរ​បស់ដើមបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​ជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំ​ណុំរឿងបញ្ជូនម​កកាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្ត​តាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
680 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88491 នាក់
ខែនេះ :
510127 នាក់
3 ខែនេះ :
1102660 នាក់
សរុប :
17702499 នាក់